jaukjeybanner

សង្គ្រាម​ដែល​អូសបន្លាយ​ពេល​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

សង្គ្រាម​រយ​ឆ្នាំ​រវាង​ប្រទេស​ហុល្លង់ និង​ប្រជុំកោះ​ស៊ីស៊ីលី (the Isles of Sicily)
សង្គ្រាម ​នេះ​អូស​បន្លាយ​ពេល​រហូត​ដល់​ទៅ​ ៣៣៥ ឆ្នាំ (១៦៥១ – ១៩៨៦)។ សង្គ្រាម​នេះ​រវាង​ប្រទេស​ហុល្លង់ (the Netherlands) ទល់​នឹង​ប្រជុំ​កោះ​ស៊ីស៊ីលី (Sicily)។ តាមពិត ​សង្គ្រាម​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​គ្នា ឬ​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​ស្លាប់​ទាល់​តែ​សោះ ប៉ុន្តែ​មូលហេតុ​ដែល​គេ​ចាត់​ទុក​ថា​ជា​សង្គ្រាម ដោយ​សារ​ប្រទេស​ទាំង​ពីរ​ប្រកាស​សង្គ្រាម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។សង្គ្រាម​នេះ​ទៀតសោត ក្រោយ​ពី​ត្រូវ​បាន​ប្រកាស​ហើយ ក៏​ភាគី​ជម្លោះ​មិន​ប្រើ​កម្លាំង​ទ័ព​វាយ​គ្នា​នោះ​ទេ ដែល​គេ​ចាត់​ទុក​ថា​ការ​ប្រកាស​សង្គ្រាម​នេះ​នៅ​តែ​មាន​សុពល​ភាព​ជា​បន្ត​ ទៀត។ ​កន្លងទៅ​រាប់​រយ​ឆ្នាំ ភាគី​ទាំង​សងខាង ក៏​មិន​បាន​ចុះ​សន្ធិសញ្ញា​សន្តិភាព (peace treaty) ជាមួយ​គ្នា ហើយ​ទើប​តែ​នៅ​ក្នុង​ឆ្នាំ១៩៨៦ ទើប​គេ​ប្រកាស​រំលត់​សង្គ្រាម​នេះ​ស្ថាពរ។

ក្នុង​ករណី​ដែល​មិន​មាន​សេចក្ដី​ប្រកាស​ជា​លាយលក្ខណ៍​អក្សរ ដើម្បី​បញ្ចប់​សង្គ្រាម​នេះ​ទេ យោង​តាម​ច្បាប់​សង្គ្រាម គឺ​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​សង្គ្រាម​ដោយ​ស្រប​ច្បាប់ ដូចនេះ ការ​ចុះ​សន្ធិសញ្ញា​សន្តិភាព​បញ្ចប់​សង្គ្រាម​នេះ គឺ​ពិត​ជា​សំខាន់។ «សង្គ្រាម ៣៣៥ ឆ្នាំ» នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សង្គ្រាម​យូរ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ​ពិភពលោក៕

កំណត់​សម្គាល់៖
ស៊ីស៊ីលី​ជា​ប្រជុំ​កោះ​ធំ​ជាង​គេ​ក្នុង ​សមុទ្រ​មេឌីទែរ៉ាណេ (the Mediterranean Sea) ហើយ​ជា​ដែន​កោះ​ស្វយ័ត​ស្ថិត​នៅ​ក្បែរ​ប្រទេស​អ៊ីតាលី។ ប្រជុំ​កោះ​នេះ​មាន​ផ្ទៃ​ក្រឡា​សរុប​ ២៥៧១១ គីឡូម៉ែត្រ​ការ៉េ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2057
2250
4533187