jaukjeybanner

វិប្បដិសារី​មួយ​ធ្វើ​ឱ្យ លី យ៉ុងជេ មាន​ថ្ងៃ​នេះ

កេរ្តិ៍​ឈ្មោះ​ល្បី​ខ្ទរខ្ទារ និង​ភាព​ហឺហារ​លើ​ឆាកតន្ត្រី ឬ​ក្នុង​ខ្សែភាពយន្ត អ្នក​ប្រហែលជា​គិត​​ថា Jung Ji-Hoon (លី យ៉ុងជេ) កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់​ហើយ ប៉ុន្តែធាតុ​ពិត​តារា​ច្រៀង សម្ដែង​រូបនេះ​ មាន​ជីវិត​កម្សត់កម្រ​ខុស​ពី​តារា​មួយ​ចំនួន។ ​

Jung Ji-Hoon មាន​ឈ្មោះជាភាសា​កូរ៉េ​ក្នុង​សិល្បៈ​​ថា Bi ប្រែ​ថា​ភ្លៀង (Rain) កើត​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​១៩៨២ ក្នុង​គ្រួសារ​ក្រីក្រ​តោកយ៉ាក​មួយ ក្នុង​ទីក្រុង Seosan ខេត្ត South Chungcheong ។ ​មាន​រឿង​ដែល​គេ​និយាយ​តៗ​គ្នា​ថា ​​នៅ​យប់​មួយ​​ពេល​ក្រោក​ផឹកទឹក​ពេល​យប់ ​ក្រោយ​មក​គេ​ក៏​បើក​ភ្លើង​នឹង​ឃើញ​កន្លាត​​មួយ​នៅ​ក្នុង​កែវ​ទឹក​ទៀត​ផង។ ​ម្តាយ​របស់​ Rain ​បាន​ស្លាប់​ដោ​យសារ​ជំងឺទឹកនោមផ្អែម​នៅ​ឆ្នាំ ​២០០០។ ​បើ​គ្រួសារ​របស់​គេ​មាន​លទ្ធភាព​ម៉្លេះ​ម្តាយ​របស់​គេ​មិន​ស្លាប់​ភ្លាមៗ​ ដូច្នោះ​ទេ។ ​Rain ​បាន​រំលឹក​ដែរ​ថា ​មុន​ពេល​ស្លាប់​ម្តាយ​របស់​គេ​​​ញ៉ាំ​អាហារ​កញ្ចប់​ថោកៗ​ដែល​​ចំអិន​ឆាប់​ ឆ្អិន (មិន​មាន​លទ្ធផល​ទិញ​អាហារ​ថ្លៃ)។ ​ការ​ស្លាប់​របស់​ម្ដាយ​គេ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​តារា​រូប​នេះ​ឈឺចាប់​ និង​តស៊ូ​តាម​គ្រប់​រូបភាព​រហូត​មាន​ថ្ងៃ​នេះ។

នៅ​ឆ្នាំ​ដែល​ម្តាយ​របស់​គេ​ស្លាប់​នោះ​ជា​ឆ្នាំ​ដែល​​ផលិតកម្ម​​ JYP ​ទទួល​យក​គេ​ជា​តារា​ហាត់​ការ។ ​​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​ CNN ​ពី​ជីវប្រវត្តិ​ខ្លួន ​ម្ចាស់​បទ “Hip Song” ​បាន​លើក​ឡើង​ពី​ការ​បដិសេធ​រូប​គេ​ពី​សំណាក់ផលិតកម្ម​នានា​ដោយសារ​រូប​ សម្បត្តិ។ ​Rain និយាយ​ដូច្នេះ៖ ​”ម្តងជា​ពីរ​ដង​ គេ​និយាយ​ប្រាប់​ខ្ញុំ​ក្រោយ​បង្ហាញ​សមត្ថភាព​សាកល្បង​ថា ​​ការ​ច្រៀង ​និង​រាំ​របស់​ខ្ញុំ​គឺ​អស្ចារ្យ​ តែ​ខ្ញុំ​មិន​អាច​ជាប់​បាន​ទេ​ព្រោះ​មិន​មាន​ត្របក​ភ្នែក​ពីរ​ជាន់”។ ​​តែ​ចុងក្រោយ​ គេ​នៅ​តែ​អាច​បន្ទន់​ចិត្ត​ ម្ចាស់​ផលិតកម្ម​ JYP Park Jin-Young ​ឲ្យ​ទទួល​យក​ចូល​ផលិតកម្ម​ដោយ​សារ​ការ​បង្ហាញ​កម្លាំង​ចិត្ត​ ​និង​អំណត់​ពេល​បង្ហាញ​សមត្ថភាព​សាកល្បង។ ​ពេល​នោះ​ Rain ​បាន​រាំ​​ជាប់​​រយៈពេល​ជា​ច្រើន​ម៉ោង ​​ខុស​ប្លែក​ពី​គេ​ឯង​ដែល​ចំណាយ​ពេល​ត្រឹម​ ១០ ​នាទី​បង្ហាញ​ក្បាច់​រាំ​នោះ។

​ឆ្នាំ​២០០២ លី យ៉ុងជេ បាន​ចេញបទ ” Bad Guy”  ជាពេល​លោក​ណែនាំឈ្មោះ​ក្នុង​សិល្បៈ Rain ​ទៅ​កាន់​ប្រព័ន្ធផ្សព្វផ្សាយ និង​ក្រោយមក​​ចេញ​បទ “Handshake”។  ​ឆ្នាំ​២០០៣  លោកបាន​សម្ដែង​ក្នុង​រឿង ” Sang Doo! Let’s Go To School”។ ក្រោយ​ជោគជ័យ​នេះ តួឯក​រឿង “Ninja Assassin” បាន​ចេញ​អាល់ប៊ុមមួយ​ទៀត​គឺ “Rain 2″ ។

ក្នុង​ឆ្នាំ​២០០៤-២០០៥  យ៉ុងជេ បាន​សម្ដែង​តួឯក​ក្នុង​រឿង ” Full House ឬ​ បំណុល​ផ្ទះជំពាក់​ស្នេហ៍” ជាមួយ​តួឯកស្រី Song Hye Kyo។ រឿង​ភាគ​កូរ៉េ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​តារា​រូបនេះ​ លេច​ធ្លោ​ខ្លាំងគួរ​ឱ្យ​កត់​សម្គាល់ និងថែម​ទាំង​ឈ្នះ​ពានរង្វាន់​តារា​សម្ដែង​ល្អបំផុត Best Actor Award ទៀតផង។ ​

​រឿង “បំណុល​ផ្ទះជំពាក់​ស្នេហ៍” ត្រូវ​បាន​ចាក់​បញ្ចាំង​តាម​ប្រទេស​នានា​ដូចជា កម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី វៀតណាម ហ្គាណា ថៃ ហុងកុង ចិន ជប៉ុន ម៉ូរ៉ូកូ​​ ស្រីលង្កា​​ ​​តៃវ៉ាន់ អ៊ីស្រាអែល និងអាមេរិក។

ចាប់​តាំង​ពីពេល​នោះ​មក ម្ចាស់បទ “La Song” បាន​​ក្លាយ​ជា​តារា​ល្បី និង​បាន​ក្ដាប់​តំណែងតួឯកច្រើន​រឿងទៀត រហូតទស្សនិកជន​ស្គាល់​ស្ទើរ​គ្រប់គ្នា។ ​បច្ចុប្បន្ន​តារា​ជាប់​ជាបុរស​មាន​ឥទ្ធិពល​ជាងគេ​លើលោក “Top 100 Most Influential People” ក្នុង​ឆ្នាំ​២០០៧ លើ​ទស្សនាវដ្ដី Time នៅ​មាន​ឪពុក​ និង​ប្អូន​ស្រី​បង្កើតម្នាក់៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2093
1621
4530973