jaukjeybanner

Edimar​ “​ Ronaldo​ មិន​សម​ទទួល​បាន​កាត​ក្រហម​នោះ​ទេ​!"

កីឡាករ​របស់​ក្រុម​ Cordoba​, Edimar​ ដែល​ទទួល​រង​ទង្វើ​មិន​គប្បី​ពី​ Ronaldo​ ក្នុង​ជំនួប​ជាមួយ​ Real Madrid​ កាល​ពី​ថ្ងៃ​សៅរ៍​មុន​នេះ​ បាន​ទទូច​ថា​ម្ចាស់​ Ballon d'Or​ រូបនេះ​មិន​សម​ទទួល​រង​ការ​ពិន័យ​បែប​នេះ​នោះ​ទេ។​ 

ចំពោះ​ការ​ឲ្យ​កាត​ក្រហម​នេះ​ Ronaldo​ នឹង​ប្រឈម​មុខ​នឹង​ការ​អវត្តមាន​ចំនួន​បី​ការប្រកួត​ ប៉ុន្តែ​  Edimar​ បាន​និយាយ​នៅ​ក្នុង​ការ​សម្ភាសន៍​មួយ​ថា​ រូបគេ​សង្ឃឹម​ថា​ Ronaldo​ នឹង​មិន​ទទួល​រង​ការ​ពិន័យ​បែប​នេះ​ទៅចុះ​ ក្នុង​នោះ​រូបគេ​បាន​និយាយ​ដោយ​ផ្ទាល់​ថា​ វា​គឺ​ជា​ការ​ប្រកួត​មួយ​ដែល​មើល​ទៅ​ Cristiano ​ហាក់​ដូច​ជា​រាង​ឆេវឆាវ​បន្តិច​ ព្រោះ​ការ​លេង​មិន​បាន​ដូច​ចិត្ត​ ប៉ុន្តែ​អារម្មណ៍​មួយ​នេះ​វា​អាច​កើត​មាន​ឡើង​សម្រាប់​គ្រប់​កីឡាករ​ទាំងអស់​ ហើយ​រូប​គេ​ក៏​បាន​អភ័យ​ទោស​ឲ្យ​  Ronaldo​ រួច​ហើយ​ដែរ​។​ 

រូបគេ​បាន​និយាយ​បន្ថែម​ទៀត​ថា​ Cristiano​ ក៏​មិន​សម​ទទួល​ការ​ពិន័យ​បែប​នេះ​ដែរ​ ហើយ​រូប​គេ​​​សង្ឃឹមថា​ Ronaldo​ នៅ​តែ​ជា​កីឡាករ​ដែល​ល្អ​ជាង​គេ​ក្នុង​លោក​ដដែល​ផង​ដែរ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទោះបីជា​ Edimar​ ចេញ​មក​និយាយ​បែប​នេះ​ក្ដី​ ក៏​គេ​នូវ​មិន​ទាន់​អាច​សន្មត​អ្វី​បាន​ពី​ជោគវាសនា​របស់​ Ronaldo ​ដែរ​ គឺ​គេ​ត្រូវ​រង​ចាំ​មើល​ក្នុង​សប្ដាហ៍​នេះ​សិន​ ទើប​ដឹង​ពី​ការ​ពិន័យ​របស់​គេ​សម្រាប់​ទង្វើ​ដែល​បាន​ធ្វើ​ដាក់​ Edimar​។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2856
2594
4648691