jaukjeybanner

Chelsea ដាក់​តម្លៃ ២៦.៨លាន​ផោន ទិញ​ខ្សែ​ប្រយុទ្ធ​ពី​ក្លិប Fiorentina

តោ​ខៀវ Chelsea បាន​កំពុង​ធ្វើ​ការ​ចរចា​ជាមួយនឹង​ក្លិប Fiorentina លើ​ការទិញ​កីឡាករ Juan Cuadrado ខណៈ​ពេល​ដែល​ក្លិប​ឈរលើ​កំពូល​តារាង​នៅ Premier League នេះ​ក៏​កំពុង​រៀបចំ​លក់​ចេញ​នូវ​កីឡាករ Mohamed Salah ឬ​កីឡាករ Andre Schurrle ក្នុង​ខែ​នេះ​ផងដែរ។

Chelsea សង្ឃឹមថា នឹង​អាច​បន្ថែម​ខ្សែប្រយុទ្ធ​ខាងស្តាំ ឲ្យ​កាន់តែខ្លាំង​ថែមទៀត និង​ត្រូវបាន​គេ​ដឹងថា មាន​ការ​ចាប់អារម្មណ៍​ចំពោះ​កីឡាករ Cuadrado ពី​ក្លិប​នៅ​អ៊ីតាលី Fiorentina, ដែលជា​កីឡាករ​សំខាន់​ឲ្យ​ប្រទេស កូ​ឡុំ​ប៊ី ក្នុងការ​ប្រកួត World Cup កាលពី​ឆ្នាំមុន ប៉ុន្តែ​មានការ​ធ្លាក់​ទម្រង់​លេង​បន្តិច ចាប់តាំងពី​មកលេង​នៅ​លី​ក Serie A នេះ។

Chelsea បាន​ចំណាយពេល​អស់ ៤៨ម៉ោង​ហើយ​ក្នុង​ការធ្វើ​ការចរចា​ជាមួយនឹង Fiorentina ចំពោះ​លទ្ធភាព​ដែល​អាច​ឈានដល់​ការធ្វើ​កិច្ចព្រមព្រៀង ក្នុង​រយៈពេល៦ខែ ក្នុងការ​ទទួលយក។ Chelsea ក៏បាន​ដាក់​លក់​កីឡាករ Salah ឬ Schurrle ចេញភ្លាមៗ ដើម្បី​ឲ្យ​កីឡាករ​រក​កន្លែង​ឲ្យ​កីឡាករ Cuadrado មក​ជំនួស​កន្លែង។

Roma មានការ​ចាប់អារម្មណ៍ Salah ដែល​ភាគច្រើន​អាចធ្វើ​ឡើងជា​លក្ខណៈ​ខ្ចី​ជើង ក្នុងតម្លៃ​ខ្លួន ១២លាន​ផោន ខណៈដែល ខ្សែបម្រើ​ស្លាប​សញ្ជាតិ អេ​ហ្សី​ប​នេះ ទើបបាន​បង្ហាញខ្លួន​ឲ្យ Chelsea ៦ប្រកួត ចាប់តាំងពី​ផ្ទេរ​ចេញពី​ក្លិប Basel កាលពី​ឆ្នាំមុន និង​មាន​ឳ​កាស​តិចតួច​បំផុត​ចំពោះ​អនាគត​នៅ Chelsea នេះ។ ចំណែកឯ​កីឡាករ Schurrle មានការ​ចាប់អារម្មណ៍​ពី​ក្លិប Wolfsburg និង Borussia Dortmund។

ប្រសិនបើ កីឡាករ​ទាំងពីរ​នេះ​លក់​មិន​ចេញ​ទេ Chelsea ក៏​នៅតែ​ចង់បាន​កីឡាករ Cuadrado នេះ​ដដែល ប៉ុន្តែ​ត្រូវ​រង់ចាំ​រហូតដល់​រដូវ​កាល​ទិញដូរ​កីឡាករ នៅ​ជិត​ចុងឆ្នាំ​នេះ។

កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ ដែល​ផ្ទេរ​ចេញពី​ក្លិប Udinese កាលពី​ឆ្នាំ២០០៣ មាន​កុងត្រា​ជាមួយនិង Foirentina រហូតដល់​ឆ្នាំ២០១។ Chelsea បានដាក់​តម្លៃ​ខ្លួន​ឲ្យ Fiorentina ២៦.៨លាន​ផោន ប្រសិន Fiorentina យល់ព្រម។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1082
2217
4574474