jaukjeybanner

ឥណ្ឌា​ខកខាន​​ទទួល​​បាន​យន្តហោះ​ចម្បាំង ​Rafale ​ចំនួន​ ១២៦គ្រឿង​ពី​បារាំងដោយសារ​តែ​កិច្ចព្រមព្រៀង​ត្រូវ​ពន្យារពេល​

ប្រទេស​ឥណ្ឌា​មិនទាន់អាច​ទទួល​បាន​យន្តហោះ​ចម្បាំង Rafale ពី​ក្រុមហ៊ុន​បារាំង​ឈ្មោះ Dassault Aviation SA (AM) តាម​បំណងរបស់ខ្លួន​នោះ​ទេ ព្រោះថា កិច្ចព្រមព្រៀង​ទិញ​រវាង​ភាគី​ទាំងពីរ​ ត្រូវ​ពន្យារពេល​ហើយ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​​ឥណ្ឌា។

បើ​តាម​បណ្ដាញ​សារព័ត៌មាន​​ឲ្យដឹង​ថា​ ទ័ពអាកាស​របស់​ឥណ្ឌា​មិនទាន់​អាច​សម្រេច​តាម​ផែនការ​របស់​ខ្លួន​ ដើម្បី​ទទួល​បាន​យន្តហោះ​ចម្បាំង Rafale ចំនួន​ ១២៦ គ្រឿង​ពី​ក្រុមហ៊ុន​បារាំង​បាន​ទេ​ ដោយសារតែ​ ​កិច្ចព្រមព្រៀង​ទិញ​​នោះ ត្រូវ​ពន្យារពេល​វិញ ព្រោះ​​ វា​មាន​ទំហំ​ធំ​ពេក​ ដែល​ត្រូវ​​ចំណាយ​ពេល​យូរ​ទៀត​ដើម្បី​ចរចា។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ក្រសួងការពារជាតិ​របស់​ឥណ្ឌា​សង្ឃឹម​ថា អ្វីៗ​នឹង​ដោះស្រាយ​បាន​ឆាប់ ដើម្បី​អាច​ដំណើរ​ការ​យន្តហោះ​ចម្បាំង​ទាំង​នោះ ក្នុង​ទិសដៅពង្រឹង​វិស័យ​យោធា​ឲ្យ​ប្រសើរ​ឡើង។

ការ​ខកខាន​នេះ ធ្វើ​ឲ្យ​​ឥណ្ឌា​មិនអាច​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់​ឲ្យបាន​ ខ្លាំង​ដូច​អ្វី​ដែល​ខ្លួន​រំពឹង​ទុក ខណៈ​ប្រទេស​ជិតខាង​មាន​កម្លាំងយោធា​ខ្លាំងក្លា​ ជាពិសេស​គឺ​ទ័ពអាកាស​។ ជាក់ស្តែង​ប្រទេស​ចិន ជាប់​ចំណាត់​ថ្នាក់​ទី ៣ នៅ​លើ​ពិភពលោក ក្នុងនាម​ជា​ប្រទេស​ដែល​មាន​កម្លាំង​ទ័ពអាកាស​ខ្លាំង​ជា​គេ​នៅ​លើ​ពិភពលោក​ ដោយ​មាន​កងកម្លាំង​ទ័ពអាកាស​​ប្រមាណ ៣៣០ ០០០ នាក់ និង យន្តហោះ​ចម្បាំង​ប្រមាណ ១ ៩០០ គ្រឿង។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី​ឥណ្ឌា​មក លោក Narendra Modi  បាន​ព្យាយាម​ពង្រឹង​វិស័យ​ការពារ​ជាតិ​យ៉ាង​ខ្លាំង​ ដោយ​គ្រោង​ចំណាយ​ ២០ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​​គ្រឿង​សព្វាវុធ​បន្ថែម​ទៀត៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
389
2461
4918389