ប្រយ័ត្ន! ការសិក្សាបង្ហាញថា អង្គុយយូរពេកអាចសម្លាប់អ្នកបាន ទោះបានហាត់ប្រាណក៏ដោយ!
- សេចក្ដីលម្អិត
- ចេញផ្សាយនា អង្គារ, 20 មករា 2015 09:45
ក្រុមអ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដាបានធ្វើការវិភាគទៅលើទិន្នន័យដែលទទួលបានពីការ សិក្សាលក្ខណៈអន្តរជាតិចំនួន ៤១បង្ហាញថា ការអង្គុយរបស់មនុស្សក្នុងមួយថ្ងៃៗមានឥទ្ធិពល និងអាចបង្កឱ្យមាន ជំងឺបេះដូង ទឹកនោមផ្អែម មហារីក និងបណ្ដាលឱ្យស្លាប់តែម្ដង ទោះបីជាបានហាត់ប្រាណក៏ដោយ។
លោកបណ្ឌិត David Alter អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ប្រចាំនៅ វិទ្យាស្ថានស្ដារនីតិសម្បទាតូរ៉ុនតូ បានថ្លែងដូច្នេះថា ៖«រយៈពេលជាងពាក់កណ្ដាលនៃរយៈពេលមធ្យមប្រចាំរបស់មនុស្សគឺ អង្គុយ-ធ្វើការ មើលទូរទស្សន៍ និងនៅមុខកុំព្យូទ័រជាដើម»។ លោកបន្តទៀតថា ៖«ការសិក្សារបស់យើង បានបង្ហាញឱ្យឃើញថា ទោះបីជាមានសកម្មភាពពង្រឹងសុខភាពដូចជាហាត់ប្រាណក្ដី ក៏វាមិនគ្រប់គ្រាន់ដើម្បីកាត់បន្ថយហានិភ័យដែលបណ្ដាលមកពីការ អង្គុយយូរពេកបានដែរ»។
លទ្ធផលនៃការសិក្សានេះ ត្រូវបានចុះផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ ហើយលទ្ធផលដែលគួរឱ្យភ័យខ្លាចនោះគឺថាការអង្គុយយូរអាចបង្ក ឱ្យស្លាប់បានក្នុងកម្រិតពី ១៥ ទៅ ២០% កម្រិតពី ១៥% ទៅ ២០% បណ្ដាលឱ្យកើតជំងឺបេះដូង ជំងឺមហារីក និងកម្រិត ៩០%អាចវិវត្តន៍ទៅរកជំងឺទឹកផ្អែមបានយ៉ាងលឿន។
ផ្អែមតាមលទ្ធផលដដែលនេះ គឺថា ទោះបីជាហាត់ប្រាណក្នុងមួយថ្ងៃពី ៣០នាទី ទៅ១ម៉ោងក៏ដោយក៏មិនអាចកាត់បន្ថយហានិភ័យដែលបង្កឡើងដោយការ អង្គុយយូរបានដែរ។ ទោះជាយ៉ាងណា ក៏សិក្សាបានផ្ដល់យោបល់ថា រៀងរាល់កន្លះម៉ោងម្ដង លោកអ្នកគួរក្រោកដើរឱ្យបានពីរបីនាទី និងបន្តហាត់ប្រាណជាប្រចាំ៕
អត្ថបទផ្សេងៗ
- តើគួរធ្វើយ៉ាងណាខ្លះ ដើម្បីការពារខ្លួន នៅពេលមានសត្វឆ្កែដេញខាំ...?
- ទំម្លាប់ទាំងបីរបស់ Warren Buffett
- រៀនផ្នែកបច្ចេកទេសងាយនឹងក្លាយជាសេដ្ឋីប្រាក់ពាន់លាន
- គន្លឹះ ៤ ជួយឲ្យបុគ្គលិកបង្កើតគោលដៅស្របតាមបេសកកម្មក្រុមហ៊ុន
- ហេតុផលទាំង៤ នេះបង្ហាញថា ទម្លាប់ក្រោកពីព្រលឹម ធ្វើឲ្យអ្នកក្លាយជាមនុស្សជោគជ័យ!
- ញៀនសិចផ្តល់ផលវិបាកអ្វីខ្លះ?
- គន្លឹះចំនួន ៦ ធ្វើឲ្យការគិតរបស់អ្នកក្នុងឆ្នាំ ២០១៥ នេះ កាន់តែឆ្លាតជាងមុន
- របៀបដឹកនាំថ្នាក់លើដែលថ្នាក់ក្រោមមិនចូលចិត្ត!
- ស្វែងយល់ពីអាថ៌កំបាំងនៃប្រជ្រុយនៅលើផ្ទៃមុខទាំង២៥ចំណុច
- បញ្ហា៧យ៉ាងត្រូវពិភាក្សាជាមួយគ្នាមុនពេលរៀបការ
- ទឹកក្រូចឆ្មារ ជួយឲ្យបេះដូងរឹងមាំ
- ហេតុអ្វី បានជាស្រ្តីមានផ្ទៃពោះ មិនគួរទទួលទានទឹកដោះគោច្រើន?
- ធ្វើយ៉ាងណាដើម្បី ឲ្យកូនចូលចិត្ត អានសៀវភៅ?
- វិធី៥យ៉ាងការពារ អារម្មណ៍ឆេវឆាវរបស់កូន
- គន្លឹះ ៦យ៉ាង ក្នុងការគ្រប់គ្រង ស្ត្រេសនៅកន្លែងធ្វើការ