



អ៉ីវ៉ា លេចឮថា ត្រៀមចេញ ពីសាន់ដេ
- សេចក្ដីលម្អិត
- ចេញផ្សាយនា ពុធ, 14 មករា 2015 16:13
ភ្នំពេញ៖ តារាចម្រៀង ឃីន ស្រីនាថ ហៅ អ៊ីវ៉ា របស់ផលិតកម្ម សាន់ដេ មានដើមកំណើត ចេញពីខេត្តកំពង់ស្ពឺ ជាតារាចម្រៀង ស្រីម្នាក់ ដែលដើរ ចេញ ពីស្រុកកំណើត ភ្លាមក៏ល្បីភ្លែត ស្ទើរមិនគួរឲ្យជឿ ។ ក្រោយប្រឡូកសិល្បៈ មិនទាន់បានមួយ ចំអិនកំពិសផង អ៊ីវ៉ា ក៏មានឡានទំនើបជិះ បង្អួតភ្នែក មហាជនភ្លាម។
បន្ទាប់ពីបាត់ភាពកក់ក្ដៅ ពេលម្ដាយស្លាប់ចោល ងាកមកផលិតកម្ម សាន់ដេ វិញ អ៊ីវ៉ា ហាក់ត្រូវបានទុកចោល មិនសូវអើពើដូចមុនឡើយ។ ជាក់ ស្ដែង រឿង របស់ផលិត កម្មល្បីៗ មិនដែលមាននាង បានធ្វើតួឯកឡើយ បានតែតួរាយរង កំបិកកំប៉ុកប៉ុណ្ណោះ ។ ថ្វីត្បិតផលិតកម្មនេះ ជាអ្នកឲ្យ កំណើត ក៏ដោយ តែប្រៀបដូចម្ដាយបង្កើតកូន តែមិនមើលថែកូនខ្លួនដូច្នោះដែរ។
ថ្មីៗនេះ ពាក្យចចាមអារ៉ាម ខ្សឹបខ្សៀវថា ឃីន ស្រីនាថ ឬ អ៊ីវ៉ា កំពុងតែរៀបចំឥវ៉ាន់ ប្រុងរើកញ្ជើ ចាកចេញពីផលិតកម្មសាន់ដេ ជាផលិតកម្ម ផ្ដល់ កំណើតឲ្យនាង ព្រោះ ផលិតកម្ម លែងអើពើ នាងទៀតហើយ ។ បទចម្រៀងរបស់ អ៊ីវ៉ា ស្ទើរតែគ្មានលើទីផ្សារ បើមានក៏បទធម្មតាៗ មិនមែនបទ ចម្រៀងមេៗ ចេញទៅល្បី ដូចមុនឡើយ ព្រោះ ពេលមុន ចេញបទអីក៏ល្បីដែរ តែឥលូវ នាងមិនដូចមុន ព្រោះចេញទៅស្ងាត់ៗ ។ គេកត់សម្គាល់ ឃើញថា បទចម្រៀងអ៊ីវ៉ា ត្រូវបាន គេលើកយក ទៅប្រឡងចម្រៀង ច្រើនបំផុត ក្នុងចំណោម បទចម្រៀង របស់តារា ចម្រៀងស្រីនានា តែឥលូវ ស្ងាត់ ហើយ បទលែង ត្រូវបានគេលើក ទៅច្រៀង ដូចមុន ទៀតហើយ ។
ប្រភពដដែលបានបន្តថា អ៊ីវ៉ា ត្រូវបានផលិតកម្មធំៗ ចាំទទួលដៃដប់ ក្នុងនោះឮថា មានផលិតកម្មធំ ដែលពូកែខាងផលិតបទថ្មីៗផងដែរ តែគេមិន ទាន់ដឹងថានាងសំរេច យ៉ាងណាទេ ។ កន្លងមកថ្នាក់ដឹកនាំ ផលិតកម្ម សាន់ដេ លោក ឡាយ សុខចំរើន បាននិយាយ ក្នុងការបែងចែកបទ ចម្រៀង របស់ផលិតកម្មលោក ឲ្យមានភាព សុក្រិត ថ្វីត្បិតតែផលិតកម្មលោក មានតារាចម្រៀងច្រើន តែលោកមិនអាច តារាចម្រៀងណាម្នាក់ អាក់អន់ ស្រពន់ចិត្តឡើយ ពិសេស ផលិតកម្មលោក មានទីផ្សារ យ៉ាងសម្បើម នៅតាមខេត្ត ។ តែអ្វីដែលគេឃើញ អ្នកមាន បទចម្រៀង នៅតែ ចេញរហូត អ្នកមិនមានបទចេញ នៅតែអត់ ។ ហេតុនេះទើប មានតារាចម្រៀងខ្លះ ចាកចញពីផលិត កម្មនេះហូរហែ ដូចជា លោក ជុំលីណូ ជាដើម ។
កញ្ញា អ៊ីវា មិនទាន់អាចសុំការបំភ្លឺបានទេ នៅពេលនេះ តែអ្វីដែលច្បាស់ គឺនឹងចេញជារូបរាង នៅពេលចេញបទចម្រៀង នៅផលិតកម្មថ្មី ឬផលិត កម្មចាស់ ព្រោះនាង កំពុងតែស្ថិត ក្នុងការសម្រេចចិត្តដូចគ្នា ៕
អត្ថបទផ្សេងៗ
- ចប់បាត់! អតីតFreshie Boy ថៃ នរៈពិទូ រួមទាំងប្រពន្ធ ត្រូវប៉ូលិសចាប់ឃាត់ខ្លួនទាំងពីរ ពាក់ព័ន្ធនឹងគ្រឿងញៀន
- ចន ច័ន្ទលក្ខិណា ជះកំហឹងតបអ្នកដៀលនាងជាស្រីផិតក្បត់
- របាំកួយ ស្លដែក លើកមុខខេត្តកំពង់ធំជាប់លេខ ១ ក្នុងទិវាវប្បធម៌ជាតិទី ១៨
- ម៉ាក សែនសូនីតា ៖ មិនចង់ប្រាថ្នាស្នេហាឧកញ៉ា វ័យបិតាទេ?
- រ៉ូលីន បង្ហាញអារម្មណ៍ឈឺចាប់ខ្លាំង ពេលតែងខ្លួនជាស្រី
- វ៉ាង ស្រីណូ ប្រកាសបាយៗការសម្ដែងឈុតបែបសិចស៊ី
- ពេជ្រ សោភា រៀបការថ្ងៃនេះ
- គង់ ច័ន្ទស្រីមុំ បដិសេធរឿងឧកញ៉ាបំបែកស្នេហ៍សង្សារ
- ល្បី សេរីមន្ត និង វីរៈយុទ្ធ មិនសូវត្រូវគ្នា
- សារ៉ាយ សក្ខណា លក់ផ្ទះកេរប្តីនៅអាមេរិកតម្លៃរាប់ម៉ឺន
- សុខ ស្រីនាង គេទម្លាយរឿងចេញចូលថៃញឹកញាប់
- ឌុច លីដា និយាយពីការថតស្រាតនៅក្នុងរឿង«ស្បែកគង់»
- កាកា បដិសេធរឿងឈឺចាប់ ព្រោះប្រុសស្នេហ៍បោះបង់ចោល
- សុខ ពិសី បដិសេធប្រជែង យកតំណែង ឱក សុគន្ធកញ្ញា
- ស្រីមុំ បញ្ជូនសង្សារទៅសង្គ្រោះនៅថៃ