jaukjeybanner

ហេតុ​ផល​ទាំង​៤ នេះ​បង្ហាញថា ទម្លាប់​ក្រោក​ពី​ព្រលឹម ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ជោគជ័យ!

មនុស្ស​ទូទៅ ចូលចិត្ត​ក្រោក​ពី​ដំណេក​យឺត​ពេល ព្រោះ​នេះ​គឺ​ជា​សេចក្តី​សុខ​ដ៏​ធំ​បំផុត​របស់​មនុស្ស​ខ្ជិល។ ប៉ុន្តែ​​ការ​ធ្វើ​បែប​នេះ មិន​បាន​ផ្តល់​ផល​ល្អ​ច្រើន​នោះ​ទេ សម្រាប់​មនុស្ស ក្នុង​ការ​ស្វែង​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត។

ការ​ក្រោក​ពី​ព្រលឹម​គឺ​ជា​ទម្លាប់​មួយ​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប ព្រោះ​វា​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន ទាំង​ផ្នែក​សុខភាព​រាងកាយ និង អារម្មណ៍ ក៏​ដូច​ជា​ចំណេញ​ពេល​វេលា​ធ្វើ​រឿង​ចាំ​បាច់​ផ្សេងៗ​ផង​ដែរ។​

មាន​ហេតុផល ចំនួន៤ យ៉ាង បញ្ជាក់​ថា ទម្លាប់​ក្រោក​ពី​ព្រឹក​ព្រលឹម នឹង​ធ្វើ​ឲ្យអ្នក​​អាច​ក្លាយ​ជា​មនុស្ស​ដ៏​ជោគជ័យ​ក្នុង​ជីវិត៖

១) មាន​ពេល​ដើម្បី​ហាត់ប្រាណ (Having time to exercise )

​​នៅ​ពេល​ដែល​ងើប​ពី​ព្រលឹម វា​ប្រាកដ​ណាស់​ថា​ អ្នក​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ទុក​ពេល​វេលា​សមស្រប​ដើម្បី​ធ្វើ​ លំហាត់​ប្រាណ។ ការ​ធ្វើ​លំហាត់​ប្រាណ​ពិត​ជា មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​រាងកាយ​ឲ្យ​មាន​ភាព​រឹងមាំ​និង ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ផង​ដែរ។ បើកាលណា​មាន​សុខភាព​ល្អ អ្នក​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​ដើរ​ទៅ​រក​ផ្លូវ​ជោគជ័យ តែ​បើ​គ្មាន​សុខភាព​ល្អ​ទេ អ្នក​គ្មាន​អារម្មណ៍​ណា​ដើម្បី​ផ្ដោត​លើ​ការងារ​ដែល​ចង់​ធ្វើ​ទេ។

២) មនុស្ស​ជោគជ័យ​សុទ្ធ​តែ​ធ្វើ​បែប​នេះ ( Successful people are already doing it)

លោក ​Tim Cook ដែល​ជា CEO របស់​ក្រុមហ៊ុន ​Apple តែងតែ​ផ្ញើ​សារ​ទៅ​កាន់​បុគ្គលិក ឬ ទៅ​កាន់​មិត្តភ័ក្ដិ​នៅ​ម៉ោង ៤ កន្លះ​ព្រឹក។ ចំណែក លោក Richard Branson ស្ថាបនិក​របស់​ក្រុមហ៊ុន Virgin Group និង ​លោកស្រី​ Anna Wintour និពន្ធ​នាយក​របស់​សារព័ត៌មានAmerican Vogue សុទ្ធតែ​ក្រោក​ពី​ដំណេក​នៅ​ម៉ោង ៥: ៤៥នាទី។ ទាំងនេះ គឺ​ជា​ឧទាហរណ៍​បញ្ជាក់​ថា មនុស្ស​ជោគជ័យ​ភាគ​ច្រើន សុទ្ធ​តែ​ក្រោក​ពី​ព្រលឹម​ដើម្បី​គិត​​គូរ​លើ​ការងារ​របស់​ពួកគេ។

៣) មាន​ពេល​គ្រប់គ្រាន់​​សម្រាប់​អាហារ​ពេលព្រឹក ( Having enough time for breakfast)

មនុស្ស​ដែល​ទម្លាក់​ងើប​ពី​ដំណេក​យឺត តែង​តែ​ខកខាន​អាហារ​ពេល​ព្រឹក ឬ អាច​បរិភោគ​បាន​តិច​តួច​ប៉ុណ្ណោះ។ អាហារ​ពេល​ព្រឹក​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​សុខភាព ព្រោះ​បើ​តាម​ការស្រាវជ្រាវ​របស់​ សាកលវិទ្យាល័យ Harvard បង្ហាញ​ថា អ្នក​ដែល​តែង​ខកខាន​អាហារ​ពេល​ព្រឹក​ញឹកញាប់ អាច​ប្រឈម​នឹង​បញ្ហា​បេះដូង។ ដូច្នេះ ការ​ក្រោក​ពី​ព្រលឹម​ពិត​ជា ផ្តល់​ពេល​គ្រប់គ្រាន់​សម្រាប់ ការ​បរិភោគ​អាហារ​ពេល​ព្រឹក​យ៉ាង​គ្រប់គ្រាន់ ហើយ​អាហារ​ទាំងនេះ នឹង​ផ្តល់​ថាមពល​គ្រប់គ្រាន់​សម្រាប់​រាងកាយ ដើម្បី​អាច​ធ្វើ​​ការងារ​ពេញ​មួយ​ព្រឹក​បាន។

៤) មាន​ផលិតភាព​ខ្ពស់ ( You'll be more productive)

បើ​តាម​ការ​ស្រាវជ្រាវ​របស់ លោក Christoph Randler អ្នកជំនាញ​​នៅ​សកលវិទ្យាល័យ Harvard របស់​អាមេរិក​កាល​ពី​ឆ្នាំ ២០០៨ ​បាន​បង្ហាញថា អ្នក​ដែល​ទម្លាប់​ងើប​ពី​ព្រលឹម​តែង​ មាន​អារម្មណ៍​ស្រស់​ស្រាយ និង បញ្ចេញ​សកម្មភាព​ល្អៗ។ លើស​ពី​នេះ​ទៀត ពួកគេ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ សម្រាប់​អនាគត និង មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​ដែល​ពួក​គេ​ចង់​បាន​ប្រកប​ដោយ​ ភាព​ជោគជ័យ បើ​ប្រៀប​នឹង​អ្នក​ផ្សេង​៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1770
2202
4537714