jaukjeybanner

សត្វ​ដំរី៖ ផឹកទឹក ២០០លីត្រ​ក្នុង​មួយថ្ងៃ


សត្វ​ដំរីផឹកទឹក ២០០លីត្រ​ក្នុង​មួយថ្ងៃ (elephasmaximus)


ភិនភាគ៖ ដំរី​ជា​ប្រភេទ​សត្វចតុបាទ​ដែលមាន​មាឌធំ​ជាងគេ​បំផុត។ វា​មាន​ប្រមោយ​វែង​មាន​ស្បែ​កក​ក្រាស់​ពណ៌​ប្រផេះ និង​មាន​រោមរឹងៗ ស្លឹកត្រចៀក​មាន​រាង​ដូច​ផ្លិត​តែ​ស្តើង ដំរី​មាន​ក្រចក​ម្រាម​ដើ​ង១៨ គឺ​នៅ​ជើង​មុខនីមួយៗមាន​ក្រចក​ម្រាមជើង៥ ឯ​ក្រចកជើង​ក្រោយនីមួយៗមាន​ម្រាម៤ តែ​ក៏មាន​ដំរី​ខ្លះ​មាន​ក្រចក​ម្រាមជើង​ដល់​ទៅ២០ដែរ។ ដំរី​ញី​មាន​ភ្លុក “ចែ” ដែរ តែ​វា​មិន​បញ្ចេញ​ឲ្យ​ឃើញច្បាស់​ដូច​ដំរី​ឈ្មោល​ពេញវ័យ​ទេ។ ភ្លុក​ដំរី​ធំ ឈ្មោល​មួយចំនួន​មាន​ប្រវែង​រហូតដល់​ទៅ១ម៉ែត្រ។ ដំរី​នៅ​តំបន់​អាស៊ី​ខុសពី​ដំរី​នៅ​តំបន់​អាហ្វ្រិក​មាន​ខ្នង​កោង​ជា​ទួល​ ខ្ពស់​ឡើងលើ។

ជីវសាស្ត្រ៖ ដំរី​ច្រើន​រស់នៅ​តាម​ព្រៃ​ល្បោះ វាលស្មៅ ព្រៃ​ឬ​ស្សី ព្រៃ​ជាំ​ទឹក តាម​ដងអូរ ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃស្រោង។ វា​ស៊ី​សំបកឈើ ស្លឹកឈើ មើម​ឈើ ឬ​ស​ឈើខ្ចីៗ ទំពាំង​ឬ​ស្សី ផ្តៅ និង​វ​ល្លិ៍​ជាដើម។ ចំពោះ​ការចិញ្ចឹម​ក្នុង​សួនសត្វ ដំរី​អាច​ស៊ី​ផ្លែឈើ អំពៅ ចេក។ល។ វា​ផឹកទឹក​រហូតដល់ ២០០លីត្រ ក្នុង​មួយថ្ងៃ (នៅ​កន្លែង​សំបូរ​ទឹក)។ ដំរី​ច្រើន​ផ្តល់កំណើត​កូន​ក្នុង​ខែ​កក្ត​ដា-សីហា កូន​ម្តង​បាន១ក្បាល ឬ​ភ្លោះ​ក៏មានដែរ ប៉ុន្តែ​កម្រ​ណាស់​បន្ទាប់ពី​ពពោះ​រយៈពេល២១ខែ (យូរ​បំផុត២៥ខែ)។ ដំរី​មេ​អាចបង្កើត​កូន​បាន ៤ ឬ៥ដង ហើយ​អាច​មានកូន​រហូតដល់៥០-៧០ឆ្នាំ។ គេ​អាច​សម្គាល់​ដំរី​ឈ្មោល​ចុះប្រេង​នៅពេលដែល​គេ​ឃើញ​មាន​សារធាតុ​រាវ​ ម្យ៉ាង​ហូរ​ចេញពី​រន្ធ​មួយ​នៅ​ចន្លោះ​ត្រចៀក និង​ភ្នែក ដែលជា​ទូទៅ​នៅ​ចន្លោះ​ខែវិច្ឆិកា និង​ខែធ្នូ។

រប៉ាយ​រស់នៅ៖ ដំរី​មាន​តិចតួច​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅ​តំបន់​មួយចំនួន​ដូចជា​ភូមិភាគ​ឦសាន និរតី និង​ភូមិភាគ​ខាងជើង។ ដំរី​មាន​រប៉ាយ​នៅ​ប្រទេស​ឥណ្ឌា រហូតដល់​អាស៊ី​អា​គ្នេ​ហ៍ កោះ​ស៊ូ​ម៉ា​ត្រា និង​នៅ​ភាគ​ខាងជើង​នៃ​កោះ​បរ​ណេ​អូ។ ចំនួន​សត្វ​ដំរី​បាន​ថយចុះ​ដោយសារ​ការ​ប្រមាញ់​យក​ភ្លុក និង​ការបាត់បង់​ទីជម្រក។

ស្ថានភាព​អភិរក្ស៖ ដំរី​ជា​ប្រភេទ​ជិត​ផុត​ពូជ និង​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (EN) ជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក។ ដំរី​នៅ​អាស៊ី​ត្រូវបាន​គេ​ចាត់ថ្នាក់​នៅក្នុង​បញ្ជី​ឧបសម្ព័ន្ធ I នៃ​អនុសញ្ញា​សាយ​តេស។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2052
2250
4533182