jaukjeybanner

គន្លឹះ​ចំនួន ៦ ធ្វើ​ឲ្យ​ការ​គិត​របស់​​​អ្នក​ក្នុង​ឆ្នាំ ២០១៥ នេះ​ ​កាន់តែ​ឆ្លាត​ជាង​​​មុន​

១) ដាក់​ការ​ប៉ាន់ស្មាន​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​
មនុស្ស​ខ្ជិល ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា ចូលចិត្ត​​​គិត​អ្វី​មួយ​​ក្នុង​ស្ថានភាព​មួយ​ដ៏​សាមញ្ញ​ងាយស្រួល ស្មានៗ និង​ទាត់ចោល​រាល់​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​ខ្លួន។ ​​​នេះ​ជា​ការ​គិត​ដ៏​ខុសឆ្គង​មួយ​ដែល​មិន​មាន​លក្ខណៈ​ស៊ី​ជម្រៅ ទី​បំផុត​មិន​អាច​ស្វែង​យល់​អ្វី​បាន​ជា​ដុំ​កំភួន​បាន​​នោះ​ឡើយ​។ អ្នក​អាច​ជា​មនុស្ស​ឆ្លាត​ជាង​មុន​នៅ​ពេល​ដែល​អ្នក​បង្កើត​ទម្លាប់​មួយ​គិត​ ឲ្យ​បាន​ល្អិតល្អន់​ជា​មុន ឬ មិន​យក​ការ​ស្មានៗ​មក​​ធ្វើ​​កម្មវត្ថុ​នៃ​ការ​សម្រេច​ចិត្ត​ ទើប​ជា​​គន្លឹះ​ដ៏​ល្អ​​មួយ​នៅ​ទី​នេះ។

២) កុំ​​ឆាប់​វាយតម្លៃ​ពេក
កំហុស​​ឆ្គង​មួយ​ទៀត​ដែល​ជា​សត្រូវ​​​ទៅ​នឹង​ភាព​ឆ្លាតវៃ​របស់​អ្នក​គឺ​ការ​ ឆាប់​វាយតម្លៃ​​លើ​​អ្វី​មួយ ឬ អ្នកដទៃ​ថា​ ជា​មនុស្ស​បែប​នេះ ឬ ​មនុស្ស​បែប​នោះ​​ភ្លាមៗ​។ ការ​​ឆាប់​វាយតម្លៃ​ភ្លាម​ៗដោយ​​មិន​បាន​​​ប្រើ​ពេល​សង្កេត​ឲ្យ​បាន​យូរ គឺ​ជា​ចេតនា​មួយ​​បង្កើត​ឲ្យ​មាន​ការ​​យល់​ខុស ឃ្លាត​​ឆ្ងាយ​ពី​អ្នកដទៃ ការ​អាក់អន់​ចិត្ត និង ការ​ស្អប់ខ្ពើម​ទៅ​វិញ​ទៅ​មក។ អ្នក​អាច​ដោះស្រាយ​ចំណុច​នេះ​ដោយ​ការ​ចំណាយ​ពេល​យូរ​ជាង​អ្វី​ដែល​ជា​ ទម្លាប់​គិត​ច្របល់ៗ​ និង  ការ​សន្និដ្ឋាន​ក្នុង​មួយ​ប៉ប្រិចភ្នែក​របស់​អ្នក រួម​ទាំង​ទទួល​ស្គាល់​នូវ​អ្វី​ដែល​អ្នក​ដទៃ​មាន​។
​​​
៣) ជំនះ​លើ​ភាព​រឹងទទឹង​របស់​អ្នក​
ចរិត​រឹងទទឹង​មួយ​គឺ​​ត្រូវ​បាន​ចាត់​ចូល​ជា​លក្ខណៈ​សម្បត្តិ​មួយ​ទៀត​​ដែល​ មិន​ធ្វើ​ឲ្យ​មាន​បដិវត្ត​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក។ អ្នក​អាច​គិត​ថា អ្នកដទៃ​ដូច​ជា​អ្នក ឬ ​ក៏​គិត​ថា គំនិត​អ្នកដទៃ​​ក៏​មិន​សូវ​ល្អ​ដូច​គំនិត​របស់​អ្នក ហេតុដូច្នេះ​ហើយ​ គ្មាន​ហេតុ​​ផល​អ្វី​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​គំនិត​ខ្លួន​ឯង​នោះ​​ឡើយ។ ការ​ពី​មុន​ គេ​​និយម​ប្រើ​ពាក្យ "ព្យាយាម និង តស៊ូ​មិន​បោះបង់" តែ​បរិបទ​​យុគសម័យ​ថ្មី​នេះ អ្នក​នឹង​ប្រឈមមុខ​បញ្ហា​ថ្មីៗ​កាន់តែ​ច្រើន​ឡើង​​។ នេះ​ហើយ​ជា​ហេតុ​ផល​ដែល​អ្នក​ត្រូវ​ជម្រុះ​ចោល​ចរិត​រឹង​ទទឹង​​របស់​អ្នក​ ដើម្បី​ត្រៀម​ខ្លួន​ជាមុន​​​ទទួល​យក​ការ​ផ្លាស់ប្ដូរ​ថ្មី​ៗ​ ជា​ពិសេស​គឺ​ការ​ទទួល​យក​គំនិត​ល្អៗ​របស់​អ្នកដទៃ​នេះ​ឯង។

៤) ដាក់​ឲ្យ​អារម្មណ៍​ឲ្យ​ស្ងប់​មុន​នឹង​សម្រេចចិត្ត
​ការ​សម្រេចចិត្ត​ដ៏​ខុសឆ្គង​បំផុត​មួយ​ដែល​មិន​ចាត់ទុក​ថា ជា​ការ​សម្រេចចិត្ត​ដ៏​ឆ្លាត​វៃ​គឺ​ការ​សម្រេចចិត្ត​នៅ​ពេល​មាន​កំហឹង ព្រោះ​ថា​អ្នក​មិន​អាច​គិត​​បាន​គ្រប់ជ្រុងជ្រោយ​នោះ​ឡើយ​នៅ​​ក្នុង​ ស្ថានភាព​បែប​នេះ​ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ទទួល​បាន​លទ្ធផល​ជា​អវិជ្ជមាន​​ បន្ទាប់​ពី​មាន​​ការ​សម្រេចចិត្ត​រួច។ ផ្ទុយ​ទៅវិញ បើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ គួរ​ដាក់​ចិត្ត​ឲ្យ​ស្ងប់​ជា​មុន​សិន ​ទើប​ធ្វើ​ការ​សម្រេចចិត្ត​ជា​ក្រោយ​​ផ្អែក​លើ​សេណារីយូ លទ្ធផល​ការងារ ការ​ស្រាវជ្រាវ ឬ គម្រោង​ការងារ​ដែល​មាន​ស្រាប់​ជា​ដើម។

៥) ចេះ​គ្រប់គ្រង​​​ខ្លួន​ឯង
ការ​យល់​ឃើញ​ដែល​ផ្អែក​​​​លើ​​​អំណះអំណាង​​របស់​អ្នក​តែ​ម្នាក់​​ឯង ​មិន​មែន​ជា​ការ​គិត​ប្រកបដោយ​​ភាព​ឆ្លាត​វៃ​នោះ​ទេ។ អ្នក​ត្រូវ​ដឹង​ថា អ្នក​ត្រូវ​គិត ឬ ប្រើ​ទស្សនៈ​របស់​អ្នក​ក្នុង​កម្រិត​ណា​ទើប​ធ្វើ​ឲ្យ​មិន​បំពាន​លើ​សិទ្ធ​ អ្នកដទៃ និង មិន​ធ្វើ​ឲ្យ​អ្នកដទៃ​យល់​ឃើញ​​ថា អ្នក​មិនមែន​កំពុង​​​ទាញ​ផល​ប្រយោជន៍​ពី​ពួកគេ ។ ការ​គោរព​សិទ្ធ​​គ្នា​ទៅ​វិញ​ទៅ​មក​​ជា​ពិសេស​នៅ​ពេល​ទំនាក់ទំនង​ គឺ​ជា​វប្បធម៌​មួយ​នាំ​ឲ្យ​មាន​កិច្ចសហការ​ល្អ​ សម្រេច​បាន​ជា​​លទ្ធផល​​គួរ​ជា​ទីគាប់ចិត្ត​​​។

៦) ​​ស្តាប់​ឲ្យ​ប្រុងប្រយ័ត្ន​ជាង​មុន
មនុស្ស​មួយ​ចំនួន​អាច​និយាយ​បាន​ពី ១០០​ទៅ ១៥០ ពាក់​ក្នុង​មួយ​នាទី តែ​ខួរក្បាល​របស់​អ្នក​អាច​​​និយាយ​​បាន​រហូត​ដល់​ ៦០០​ពាក់​ឯណោះ។ ម្យ៉ាង​វិញ​ទៀត ខួរក្បាល​របស់​អ្នក​ចង់​ឲ្យ​អ្នក​គិត​លឿន​ជាង​អ្នកដទៃ​និយាយ​ចំនួន​៤ ដង ដែល​នេះ​ធ្វើ​ឲ្យ​​អារម្មណ៍​របស់​អ្នក​បែកខ្ញែក​មិន​នឹងនរ​​អាច​មិន​ចាប់​ អារម្មណ៍​លើ​អ្វី​ដែល​អ្នកដទៃ​កំពុង​និយាយ។ ការ​គិត​ដ៏​ឆ្លាត​វៃ គឺ​ជា​ការ​គិត​ដែល​ធ្វើ​ឡើង​មួយៗ​ផ្ដោត​​ក្នុង​ដែន​កំណត់​មួយ​ទន្ទឹម​នឹង​ អ្វី​ដែល​អ្នក​ដទៃ​កំពុង​និយាយ។ នៅ​ពេល​ដែល​អ្នក​ផ្តោត​ស្តាប់​ពី​អ្វី​ដែល​អ្នកណា​ម្នាក់​និយាយ​​ អ្នក​នឹង​អាច​ក្តាប់​បាន​រាល់​​ទស្សនៈ​ទាំង​នោះ ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចេះ​ចម្រាញ់​យក​ទស្សនៈ​ដែល​ត្រឹមត្រូវ និង បដិសេធន៍​ចោល​ទស្សនៈ​ដែល​គ្មាន​ហេតុ​ផល៕​​
 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
659
923
4540397