


ប្រទេស៥ក្នុងតំបន់អាស៊ាន ដែលចំណាយថវិកាអស់ច្រើនបំផុតលើវិស័យការពារជាតិឆ្នាំ២០១៣
- សេចក្ដីលម្អិត
- ចេញផ្សាយនា ពុធ, 17 ធ្នូ 2014 07:54
វិស័យការពារជាតិពិតជាដើរតួសំខាន់បំផុត ក្នុងការការពារពីការវាយប្រហារ ឬ ឈ្លានពានណាមួយពីបរទេសព្រោះថា បើកម្លាំងទ័ពខ្សោយ វាពិតជាមានការលំបាកក្នុងទប់ទល់ជាមួយនឹងសត្រូវខ្លាំងណាស់។ ដោយសារតែមានសារៈសំខាន់បែបនេះហើយ បានជាប្រទេសជាច្រើននៅលើពិភពលោក តែងខិតខំចំណាយថវិកាជាច្រើនដើម្បី ពង្រឹងវិស័យការពារជាតិឲ្យរឹងមាំជាងមុន។ សម្រាប់ប្រទេសក្នុងតំបន់អាស៊ានវិញ ក៏មិនខុសពីប្រទេសទៃទៀតដែរ ពោលគឺមិនបានភ្លេចពីការសារសំខាន់ពង្រឹងវិស័យការពារជាតិឡើយ។
ខាងក្រោមនេះ គឺជា ប្រទេសទាំង៥ នៅតំបន់អាស៊ានដែលចំណាយថវិកាអស់យ៉ាងច្រើនលើវិស័យការពារជាតិ៖
១) សិង្ហបុរី
ថ្វីបើប្រទេសនេះតូចក្តី ពោលគឺ មានទំហំត្រឹមតែ ៧១៨,៣ គីឡូម៉ែត្រក្រឡា តែសេដ្ឋកិច្ចប្រទេសនេះ គឺមានលក្ខណៈល្អប្រសើរយ៉ាងខ្លាំង។ ដោយសារតែមានសេដ្ឋកិច្ចល្អបែបនេះហើយ បានជា សិង្ហបុរី បានឈរនៅលំបាប់ទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនាមជាប្រទេសដែលចំណាយលើវិស័យការពារជាតិច្រើនជាងគេ គឺរហូតដល់ ១២, ៣៤ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៣ (ប្រភព៖ www.singaporebudget.gov.sg)។
២) ឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ីជាប្រទេសធំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំមួយផងដែរ។ បើនិយាយអំពីវិស័យការពារជាតិវិញ ប្រទេសនេះ បានខិតខំពង្រឹងយ៉ាងខ្លាំង ហើយបានឈរនៅលំដាប់ទី ២ តាមពីក្រោយសិង្ហបុរី ដោយចំណាយលើវិស័យការពារជាតិអស់ប្រមាណ ៨,១ ពាន់លានដុល្លារអាមេរិក ឆ្នាំ ២០១៣ (ប្រភព៖www.globalsecurity.org)។
៣) ថៃ
ក្នុងប្រវត្តិសាស្ត្ររបស់ថៃ គឺមិនសូវបានរងផលប៉ះពាល់ដោយសារតែសង្គ្រាមដូចបណ្តាប្រទេសដទៃ ក្នុងតំបន់អាស៊ីអាគ្នេយ៍នោះទេ ប៉ុន្តែប្រទេសនេះ ក៏មិនបានធូររលុងលើវិស័យការពារជាតិនោះដែរ។ កាលពីឆ្នាំ ២០១៣ ប្រទេសថៃ បានចំណាយអស់ ៥,៧ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យប្រទេសនេះ ឈរនៅលំដាប់ទី ៣ បន្ទាប់ពីឥណ្ឌូណេស៊ី (ប្រភព៖www.globalsecurity.org)។
៤) ម៉ាឡេស៊ី
ម៉ាឡេស៊ីក៏មិនខុសពីប្រទេសផ្សេងទៀតដែរ ពោលគឺកំពុងពង្រឹងវិស័យការពារជាតិឲ្យកាន់តែប្រសើរជាងមុន។ សម្រាប់ឆ្នាំ ២០១៣កន្លងទៅ រដ្ឋាភិបាលប្រទេសនេះ បានចំណាយអស់ ប្រមាណ ៤,៩៦ ពាន់លានដុល្លារអាមេរិក ហើយនៅឆ្នាំ ២០១៨ គ្រោងចំណាយចំនួន ៥,៦៨ ពាន់លានដុល្លារអាមេរិក (ប្រភព៖www.asdreports.com) ។
៥) ប្រទេសវៀតណាម
វៀតណាមត្រូវបានគេស្គាល់ថា ជាប្រទេសដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើន ដូច្នេះបើទោះបីជា នៅពេលបច្ចុប្បន្ននេះ មិនមានបញ្ហាអ្វីធំដុំក៏ដោយ ក៏ប្រទេសនេះនៅតែបន្តពង្រឹងសមត្ថភាពយោធារបស់ខ្លួនជានិច្ច។ បើតាមរបាយការណ៍ឲ្យដឹងថា កាលពីឆ្នាំ ២០១២ កន្លងទៅ វៀតណាមបានចំណាយថវិកាអស់ប្រមាណ ៣,៣ ពាន់លានដុល្លារអាមេរិកលើវិស័យការពារជាតិរបស់ខ្លួន (ប្រភព៖ www.defence.gov.au)៕
អត្ថបទផ្សេងៗ
- ឧទ្ធម្ភាគចក្រ AH-1Z Viper៖ ពស់កំពូលពិសរបស់កងទ័ពអាមេរិក
- មើលរូបភាពនេះភ្លាមទើបដឹងថាយន្តហោះទម្លាក់គ្រាប់ B-52 របស់អាមេរិកមានសមត្ថភាពអាចផ្ទុកគ្រាប់មិនធម្មតា!
- យានអវកាសការសម្ងាត់របស់ប្រទេសរុស្ស៊ីត្រូវបានបោះបង់ចោលអស់រយៈពេល22ឆ្នាំ
- រុស្ស៊ី និង ចិនប្រកាសបើកសមយុទ្ធរួមគ្នាម្តងទៀតនៅខែសីហា បន្ទាប់ពីបញ្ចប់សមយុទ្ធនៅសមុទ្រមេឌីទែរ៉ាណេ
- ឥណ្ឌាខកខានទទួលបានយន្តហោះចម្បាំង Rafale ចំនួន ១២៦គ្រឿងពីបារាំងដោយសារតែកិច្ចព្រមព្រៀងត្រូវពន្យារពេល
- ប្រទេសចិន ហេងស៊យវ៉ាដាច់អាមេរិក ខាងផលិតយន្តហោះដ្រូនបាត់ទៅហើយក៏មិនដឹង!
- យន្តហោះចម្បាំង F-35 មានទំហំប៉ុណ្ណឹងសោះអាចផ្ទុកគ្រាប់បានប៉ុន្មានតោនសម្រាប់ទៅវាយប្រហារនៅសមរភូមិ?
- កងកម្លាំងពិសេសរុស្សី ប្រើកាំភ្លើងខ្លីរបស់បស្ចឹមប្រទេស
- ឈុតសព្វាវុធទំនើបៗ របស់សហរដ្ឋ អាមេរិកនៅពិព័រណ៏ AUSA-2014
- កូរ៉េខាងត្បុង៖កូរ៉េខាងជើងកំពុងផលិតមីស៊ីលបាញ់ចេញពីក្នុងទឹក
- យន្តហោះចម្បាំងដ៏ខ្លាំង មហិមាទាំង១០របស់ ពិភពលោក
- អ៊ីរ៉ង់បង្អួតមីស៊ីល និងយន្តហោះគ្មានមនុស្សបើកថ្មី ដល់ពិភពលោក
- បុទ្ធានុភាដ៏ រន្ធត់របស់នាគភ្លើង BM_21
- រុស្ស៊ីជាប្រទេសដ៏ធំជាងគេ បំផុតរបស់ពិភពលោក
- ប្រធានាធិបតីពូទីន អាវុធរុស្ស៊ីអស្ចារ្យបំផុតក្នុងលោក