jaukjeybanner

ស្វែង​​យល់​ពី​​អាថ៌​​កំបាំង​​នៃ​​ប្រ​ជ្រុយ​​នៅ​​លើ​​ផ្ទៃ​មុខ​ទាំង​២៥​​ចំណុច​

​ជា​​ការ​​ពិត​​ណាស់​ មនុស្ស​​ជា​ច្រើន​​មាន​​ជំនឿ​​ទៅ​​លើ​​ប្រ​ជុ​យ​​ដែល​​មាន​​​នៅ​​លើ​ផ្ទៃ​ មុខ​ ​ក្នុង​​នោះ​​​​លក្ខណៈ​​​​នីមួយៗ​​ នៃ​​ប្រ​ជ្រុយ​​នេះ​ ត្រូវ ​​បាន​​គេ​​ប្រទះ​​ឃើញ​​នៅ​​ក្នុង​​ក្បួន​​ចិន​។​ រូប​​ខាង​ក្រោម​​​នេះ​ នឹង​​​បង្ហាញ​​ពី​​ចំនុច​​ប្រ​ជុ​យ​​នៅ​​លើ​​ផ្ទៃ​មុខ​ និង​​ការ​​ពិពណ៌នា​​ពី​​ចំនុច​​នី​មួយៗ​ ដែល​​នេះ​​ជា​​ការ​​ទស្សន៍​​​ទាយ​​តាម​​ក្បួន​​​ចិន​​​ដែល​​មាន​ឈ្មោះ​​ថា​ Chinese​ Almanac​ ៖

លេខ​១​ និង​លេខ​ ៣៖​ អ្នក​​គឺ​ជា​​មនុស្ស​​ដែល​​មាន​​ប្រាជ្ញា​​តាំង​ពី​​នៅ​​កុមារ​ភាព​ ហើយ​​អ្វី​​ដែល​​ពិសេស​​នោះ​​អ្នក​​គួរ​តែ​​មាន​ការ​​រក​ស៊ី​​ដោយ​​ខ្លួន​​ ជា​​ជាង​​ធ្វើ​ការ​​ឲ្យ​​គេ​ ដោយ​សារ​​តែ​​អ្នក​មាន​​សំនាង​​ខ្ពស់​​ក្នុង​​ក្លាយ​ជា​​ថៅកែ​។​

លេខ​៤៖​ អ្នកជា​មនុស្ស​ដែល​​មាន​​ចិត្ដ​​ឆេវ​ឆាវ​ ជា​ពិសេស​​អ្នក​​ចូល​​ចិត្ដ​​សម្ដែង​​ភាព​​ស្វាហាប់​ និង​​បញ្ចេញ​​អំនាច​​បុគ្គល​​របស់​​ខ្លួន​​ទៅ​​លើ​អ្នក​​ដទៃ​។​ យោបល់​ល្អ​ អ្នក​​គួរ​តែ​​កាត់​​ប្រ​ជ្រុ​យ​​ត្រង់​​ផ្នែក​​នេះ​​ចោល​ ដើម្បី​​ស្វែង​រក​​នូវ​​ភាព​​ស្ងប់​​អារម្មណ៍​ និង​​ធ្វើ​​ឲ្យ​​អ្នក​​កាន់​តែ​​មាន​​​​សុវត្ថិភាព​​នៅ​​ក្នុង​​ពិភព​លោក​​ នេះ​។

លេខ​៥៖​ ប្រ​ជ្រុយ​ លើ​​ចិញ្ចើម​​បង្ហាញ​ថា​​អ្នក​មាន​​ទ្រព្យ​សម្បត្ដិ​​ច្រើន​​នៅ​​ក្នុង​​ឆាក ​ជីវិត​​អ្នក​ ប៉ុន្ដែ​​អ្នក​នៅ​​តែ​​​ប្រឹង​ប្រែង​​ស្វែង​រក​​ប្រាក់​​ទាំង​នោះ​​​​ជាង​​ អ្នក​​ដទៃ​។​ រាល់​​ចំនូល​​ដែល​​អ្នក​​រក​បាន​ អ្នក​​តែង​តែ​​ទុក​​យ៉ាង​​មាន​​សុវត្ថិ​ភាព​​ ដែល​​ធ្វើ​​ឲ្យ​​មនុស្ស​​ជា​​ច្រើន​​ច្រណែន​​នឹង​​អ្នក​ អ្វី​​ដែល​​គួរ​តែ​​ចង​​ចាំ​​នោះ​​គឺ​​អ្នក​​មិន​​គួរ​​ជឿ​​ទុក​ចិត្ដ​ និង​​ឲ្យ​​នរណា​​ម្នាក់​​គ្រប់​គ្រង​​​ប្រាក់​​អ្នក​​នោះ​​​ទេ​ និង​​គួរ​តែ​​បន្ថែម​​ការ​​ប្រុង​​ប្រយ័ត្ន​​ជាង​​មុន​។

លេខ​៦៖​ បង្ហាញ​ថា​អ្នកជា​មនុស្ស​​ដែល​​មាន​​ភាព​​វ័យ​ឆ្លាត​ មាន​​គំ​និត​​ច្នៃ​ប្រឌិត​ និង​​មាន​​ជំនាញ​​ដូច​​​ជា​​​​អ្នក​​សិល្បៈ ដែល​​ទាំង​នេះ​​អាច​​ឲ្យ​​អ្នក​​ទទួល​​នូវ​​ភាព​ជោគ​ជ័យ​ ទ្រព្យ​សម្បត្ដិ​ និង​​កេ​រ្ដ៍​​ឈ្មោះ​ ប្រសិន​ជា​​អ្នក​មាន​​ ភាព​​ក្លាហាន​​នឹង​​ធ្វើ​​វា​។

លេខ​៧៖​ ប្រ​ជ្រុយ​ក្រោម​ចិញ្ចើម​ បង្ហាញ​​ពី​​ការ​ឈ្លោះ​គ្នា​​ជា​មួយ​នឹង​​ក្រុម​​គ្រួសារ​ ដែល​​ជា​​ហេតុ​​ធ្វើ​​ឲ្យ​​អ្នក​​គ្មាន​​សុភមង្គល​ និង​​ធ្វើ​​ឲ្យ​​ប៉ះ​ពាល់​​ដល់​​ការងារ​​អ្នក​ និង​​ជីវិត​​រស់​នៅ​​របស់​​អ្នក​ជា​​ខ្លាំង​។

លេខ​៨៖​ ប្រ​ជ្រុយ​ត្រង់​​ផ្នែក​​នេះ​ ជា​​មុខ​សញ្ញា​​​​មិន​ល្អ​​ដែល​​បង្ហាញ​​ថា​​អ្នក​​គ្មាន​​ប្រាក់​​នៅ​​សល់​ និង​​ចូល​​ចិត្ដ​​លេង​ល្បែង​ ជា​ពិសេស​​អ្នក​មាន​​ភាព​​ទាក់​​ទាញ​​ពី​​ភេទ​​ដូច​​គ្នា​។

លេខ​៩៖​ ប្រ​ជ្រុយ​មិន​​សំណាង​ ជា​ពិសេស​​ទាក់​ទង​​ទៅ​​នឹង​​រឿង​​ផ្លូវ​ភេទ​ និង​​បញ្ហា​​ផ្សេងៗ​ អ្នក​​គួរ​តែ​​ធ្វើ​ការ​​កាត់​​ចេញ​។​

លេខ​១០៖​ វា​​អាច​​បញ្ជាក់​​ថា​​អ្នក​​​នឹង​​អាច​​រស់​នៅ​​ជុំវិញ​​ក្រុម​​គ្រួសារ​​ ជា​​រៀង​​រាល់​ពេល​ និង​​មាន​​កូន​ចៅ​​ច្រើន​​ រស់​នៅ​​ជួប​ជុំ​​គ្នា​ ជា​ពិសេស​​អ្នក​​ទាំង​នេះ​​នឹង​​ជួយ​​លើក​ទឹក​ចិត្ដ​​អ្នក​​ទាំង​​កំលាំង​ កាយ​ និង​​ចិត្ដ​។

លេខ​១១៖​ ប្រ​ជ្រុយ​ជំងឺ​ ជា​ពិសេស​​អ្នក​​គួរ​តែ​​កាត់​​ចោល​ ប្រសិន​ជា​​វា​​មាន​​ទំហំ​​ធំ​ និង​​មាន​​ពណ៌​​ខ្មៅ​​ក្រាស់​​ទៀត​​នោះ​។

លេខ​១២៖​ ប្រ​ជ្រុយ​ជោគ​ជ័យ​ តែ​​ក៏​​មិន​​មាន​​ន័យ​​ថា​ អ្នក​មាន​​ទ្រព្យ​សម្បត្ដិ​​ហូរ​ហៀ​​នោះ​​ដែរ​ តែ​​អ្នក​​នឹង​អាច​​មាន​​ឳ​កាស​​ក្នុង​​ការ​​រស់​នៅ​​ជាមួយ​នឹង​​ជីវភាព​​ហឺ ​ហារ​ ជា​ពិសេស​​នារីៗ​​កាន់​តែ​​​មាន​​ភាព​​ស្រស់​​ស្អាត​ ​និង​​ទាក់​ទាញ​​ ប្រសិន​ជា​​មាន​​ប្រ​ជុ​យ​​នៅ​​ត្រង់​​ចំនុច​​នេះ​។​

លេខ១៣៖​ ប្រជ្រុយ​ត្រង់​ចំណុច​នេះ​អ្នក​នឹង​មាន​​បញ្ហា​​ចំពោះ​​រឿង​​កូនៗ​​គឺ​​ទំនាក់​ទំនង​​អ្នក​ និង​​កូន​​​ពុំ​សូវ​ល្អ​។​

លេខ​១៤៖​ ប្រ​ជ្រុ​យ​​អា​ឡាក់​​ហ្សុី​​​​មាន​​ន័យ​​ថា​ អ្នក​​មាន​បញ្ហា​​​ជា​​មួយ​នឹង​​ម្លូ​ប​​អាហារ​​ដោយ​​អា​ឡាក់ហ្សុី។

លេខ១៥៖​ អ្នក​​មិន​​ចូល​​ចិត្ដ​​នៅ​​នឹង​​មួយ​​កន្លែង​ អ្នក​​ចូល​​ចិត្ដ​​ផ្លាស់​​ប្ដូរ​​ទី​លំនៅ​​ស្វែង​រក​​នូវ​​អ្វី​​ដែល​​ ថ្មីៗ​ និង​​ចូល​​ចិត្ដ​​ធ្វើ​​ដំណើរ​​ផ្សង​ព្រេង​។

លេខ​១៦៖​ អ្នក​មាន​​បញ្ហា​​ជា​មួយ​នឹង​​ការ​ញ៉ាំ​​ដែល​​អាច​​ធ្វើ​​ឲ្យ​​អ្នក​​មាន​​ ទំងន់​​កាន់​តែ​​ធ្ងន់​ និង​​បញ្ហា​​ទី​​២​ គឺ​​ទៅ​​លើ​​រឿង​​មនោសញ្ចេតនា​ អ្នក​​ប្រហែល​ជា​​អាច​​មាន​​ទំនាក់​ទំនង​​ស្នេហា​​លើស​​ពី​​២​​នាក់​។

លេខ​១៧៖​ អ្នក​ជា​​មនុស្ស​​ចូល​​ចិត្ដ​​ធ្វើ​​ការងារ​​សង្គម​ និង​​មាន​មុខ​មាត់​​ជា​​ខ្លាំង​ តែ​​នេះ​​​អាច​​ចោទ​​ជា​​បញ្ហា​​ដល់​​អ្នក​​ដោយ​សារ​​តែ​​អ្នក​មាន​​ភាព​​ជឿ ​ជាក់​​​លើ​​ខ្លួន​ឯង​​ពេក​។

លេខ​១៨៖​ អ្នក​ជា​​មនុស្ស​​ចូល​​ចិត្ដ​​ដើរ​​លេង​ ជា​ពិសេស​​ទៅ​​ក្រៅ​ប្រទេស​ តែ​​ប្រជ្រុ​យ​​នេះ​​ប្រាប់​​ថា​​អ្នក​​គួរ​តែ​​នៅ​ផ្ទះ​​ជា​​ជាង​​ដើរ​​លេង ​។

លេខ​១៩៖​ ប្រ​ជ្រុ​យ​វនាំ​​លុយ​​ចូល​​ផ្ទះ​ និង​​អ្នក​មាន​​មិត្ដ​​ភិ​ក្ដ​​ច្រើន​។

លេខ​២០៖​ ប្រ​ជ្រុយ​​មុខ​​២​​មាន​​ន័យ​​ថា​ អ្នក​មាន​​សំណាង​ និង​​គ្មាន​​សំណាង​ល្អ​។​ ប្រសិន​ជា​​ឆ្លាត​​នោះ​​អ្នក​​នឹង​​ អាច​​យក​​ភាព​​វ័យ​ឆ្លាត​​នោះ​​ទៅ​​ធ្វើ​​ការ​ងារ​​ល្អ​ និង​​អាក្រក់​​ផង​។

លេខ​២១៖​ ប្រ​ជុ​យ​ល្អ​ ដែល​​បញ្ជាក់​​ថា​​អ្នក​​អាច​​ទទួល​​បាន​​ការ​​ញ៉ាំ​ និង​​ផឹក​​ពេញ​​​​មួយ​​ជីវិត​​អ្នក​ ហើយ​និង​​ផ្ដល់​​កេរ្ដ៍​​ឈ្មោះ​​ឲ្យ​​អ្នក​ផង​​ដែរ​។

លេខ​២២៖​ ជីវិត​​របស់​​អ្នក​​គឺ​ពោរ​ពេញ​​ទៅ​​ដោយ​​ភាព​​រីក​រាយ​ និង​​អ្វីៗ​​គឺ​​ដំណើរ​​រលូន​​សម្រាប់​​អ្នក​ ជា​​ពិសេស​​ ប្រសិន​ជា​​អ្នក​​មាន​​ងារ​​ជា​​អ្នក​ដឹក​នាំ​​ក្រុម​ហ៊ុន​​ទៀត​​នោះ​ គឺ​​អ្នក​​នឹង​​ទទួល​​បាន​​ជោគ​ជ័យ​ ដោយ​សារ​​តែ​​អ្នក​​នៅ​​ក្រោម​​បញ្ជា​​អ្នក​​ស្ដាប់​​អ្នក​​ទាំង​អស់​។

លេខ​២៣៖​ មាន​​ន័យ​​ថា​​អ្នក​មាន​​IQ​​ខ្ពស់​ ដែល​​ធ្វើ​​ឲ្យ​​ជីវិត​​អ្នក​​កាន់​តែ​​ប្រសើរ​ និង​​អ្នក​​នៅ​​តែ​​សកម្ម​​រហូត​​ដល់​​វ័យ​​ចំណាស់​ និង​​មាន​​មិត្ដ​​ភិ​ក្ដ​ ក្រុម​​គ្រួសារ​​នៅ​​ជុំ​វិញ​​ជា​​រៀង​​រហូត​។

លេខ​២៤៖​ អ្នក​នឹង​​ទទួល​​បាន​​កេ​រ្ដ៍​​ឈ្មោះ​ និង​​សំណាង​ល្អ​​នៅ​​ក្នុង​​វ័យ​​របស់​​អ្នក​ ដូច​នេះ​​ត្រូវ​​តែ​​ចេះ​​ក្ដោប​​ក្ដាប់​​ឳកាស​ ព្រោះ​​ភាគ​ច្រើន​​មនុស្ស​​ដែល​​មាន​​ប្រ​ជ្រុយ​​នៅ​​ត្រង់​​ចំនុច​​នេះ​​ នឹង​​​ជួប​​រឿង​​លំបាក​​នៅ​​ពេល​​ចាស់​។

លេខ​២៥៖​ អ្នក​​នឹង​​សប្បាយ​​រីក​រាយ​​ជាមួយ​នឹង​​ភាព​​រុង​រឿង​ និង​​សំនាង​​របស់​​អ្នក​ តែ​​ព្យាយាម​​កុំ​​សប្បាយ​​ហួស​។​

យ៉ាងណាក៏ដោយ ​ទាំង​អស់​ខាង​លើ​នេះ​​គ្រាន់​តែ​​ជា​​ក្បូន​​ទស្ស​ន៍​ទាយ​​ប៉ុណ្ណោះ​ លោកអ្នក​ជឿ​ ឬ​​មិន​​ជឿ​ គឺ​វា​​អាស្រ័យ​​នៅ​​លើ​​ខ្លួន​​អ្នក​ ប្រការ​​ដែល​សំខាន់​​ត្រូវ​​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​កិច្ច​ការងារ​ល្អ​ឲ្យ​ បាន​ច្រើន​ជា​និច្ច៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1761
2202
4537705