jaukjeybanner

Selena Gomez​ គំរាម​ Justin Bieber​ បើ​មិន​ព្រម​ត្រូវ​គ្នា​មុន​ដាច់​ឆ្នាំ​នេះ​ទេ​ទំនាក់ទំនង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ចប់​

តើ​នេះ​ជា​វាសនា​មែន​ទេ​បាន​ជា​បណ្ដាល​ឲ្យ​ស្នេហា​របស់​ពួក​គេ​វេទនា​បែប​នេះ? ថ្មី​ៗ​នេះ​តាម​រយៈ​គេហទំព័រ​ HollywoodLife​ បាន​ឲ្យ​ដឹង​ថា​ Justin ​នឹង​មាន​ឱកាស​ដណ្ដើម​យក​ Selena​ មក​វិញ​ត្រឹម​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​មុន​ដំណាច់​ឆ្នាំ​២០១៤​នេះ​ ហើយ​ប្រសិន​បើ​តារា​ចម្រៀង​ប្រុស​វ័យ​២០​ឆ្នាំ​រូប​នេះ​មិន​អាច​ធ្វើ​បាន​ទេ ​នោះ​ ទំនាក់ទំនង​របស់​គេ​ទាំង​ពីរ​នាក់​ទាំងប៉ុន្មាន​នឹង​ត្រូវ​បញ្ចប់​ ទាំងស្រុង។​

គេហ​ទំព័រ​ដែល​តាម​ដាន​ព័ត៌មាន​របស់​តារា​ដ៏​ល្បី​មួយ​ នេះ​បាន​បង្ហើប​ទៀត​ថា​ កញ្ញា​រូប​ស្រស់​ Selena Gomez​ នឹង​មិន​បន្ត​ការ​រង​ចាំ​ទៀត​ទេ​ ទម្រាំ​តែ​ Justin Bieber​ ធំដឹងក្ដី​ចេះ​គិត​នោះ ​ ហើយ​ជា​ការ​ពិត​ណាស់​កញ្ញា​វ័យ​២២​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ ទៀត​ថា​ ប្រសិន​បើ​អតីត​មិត្ត​ប្រុស​របស់​នាង​មិន​ធ្វើ​សកម្មភាព​សម្រុះសម្រួល​មុន​ ឆ្នាំ​២០១៥​នេះ​មកដល់​ទេ​នោះ​ នាង​នឹង​សម្រេច​ចិត្ត​កាត់​ចិត្ត​ដើរ​ចេញ​ឈប់​ទាក់ទង​ជា​មួយ​រូបគេ​មួយ​រយ​ ភាគរយ​តែ​ម្ដង។​

តាមរយៈ​ការ​បង្ហាញ​មក​ខាង​លើ​នេះ​មានន័យ​ជា​រួម​ថា​ ទំនាក់ទំនង​របស់​ពួក​គេ​អាច​សង្គ្រោះ​បាន​ប្រសិន​បើ​ Justin Bieber​ ចេញ​សកម្មភាព​បង្ហាញ​ឲ្យ​ Selena Gomez​ ឃើញ​ថា​រូបគេ​ពិត​ជា​ស្រលាញ់​នាង​ ដូច្នេះ​បើ​​នៅ​ស្រលាញ់​នាង​ និង​ចង់​បាន​នាង​មក​នែបនិត្យ​ដូចមុន​មែន​នោះ​ រូបគេ​គួរ​តែ​ដឹង​ហើយ​ថា​ត្រូវ​ធ្វើ​អ្វី​មុន​ពេល​ដាច់​ឆ្នាំ​២០១៤​នេះ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2096
1621
4530976