jaukjeybanner

បញ្ហា​៧​យ៉ាង​ត្រូវ​ពិភាក្សា​ជា​មួយ​​គ្នា​មុន​ពេល​រៀប​ការ

ការ​មាន​ចិត្ត​ស្រឡាញ់​គ្នា​គឺជា​រឿង​សំខាន់ ប៉ុន្តែ​ដែល​​រឹត​តែ​សំខាន់​គឺ​ចេះ​​រក្សា​ក្តី​​ស្រលាញ់​នោះ​ឲ្យ​បាន​គង់​ វង្ស និង​ប្រកប​ដោយ​សុភមង្គល។ ​វា​ជា​ការ​ប្រសើរ​ណាស់ ​ដែល​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​ស្រឡាញ់​ គ្នា ​ហើយ​អាច​ឈាន​ដល់​អាពាហ៍​ពិពាហ៍ តែ​ប្រការ​​ដែល​ចាំ​បាច់​គឺ​ពួក​គេ​ទាំង​ពីរ​មិន​គួរ​ប្រថុយ​ប្រថាន​រៀប​ការ ​ដោយ​​ការ​​ស្រឡាញ់​តែ​ម្យ៉ាង​នោះ​ទេ ពោល​គឺ​គេ​ត្រូវ​គិត​គូរ និង​មាន​ការ​ពិភាក្សា​គ្នា​ឲ្យ​បាន​ស៊ី​ជម្រៅ​ជា​មួយ​គ្នា​ជា​មុន​សិន។ តើ​គេ​គួរ​គិត​អំពី​បញ្ហា​អ្វី​ខ្លះ​មុន​រៀប​ការ? ខាង​ក្រោម​នេះ គឺ​ជា​បញ្ហា​ដែល​គួរ​ពិភាក្សា​គ្នា​មុន​ពេល​​រៀប​ការ៖

១. លុយ៖ លុយ​កាក់​គឺ​ជា​រឿង​ដ៏​សំខាន់​ក្នុង​ការ​កសាង​សុភមង្គល អ្នក​មិន​អាច​កសាង​សុភមង្គលគ្រួសារ​​មួយ​បាន​ទេ ​បើ​គ្មានលុយ​នោះ។ ត្រង់​ចំណុច​នេះ ​លោក​​អ្នក​​គួរ​តែ​ពិភាក្សា​គ្នា​ឲ្យ​បាន​ច្បាស់​លាស់​មុន​ពេល​រៀប​ការ​ថា​ គួរ​ចាត់​ចែង​ និង​មាន​គម្រោង​រក​លុយ​​កាក់​យ៉ាង​ម៉េច​ពេល​រស់​នៅ​ជា​មួយ​គ្នា និង​ជា​ពិសេស​​សូម្បី​​មុន​ពេល​​រៀប​​ការ​​ថា​​តើ​​ពួក​គេ​​មាន​លុយ​ ប៉ុន្មានដើម្បី​ត្រៀម។

២. កូន៖ លោក​អ្នក​គួរ​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់លាស់​ជាមុន​​អំពី​បញ្ហា​កូន ព្រោះ​ពេល​ខ្លះ​បញ្ហា​កូន​អាច​ជា​ឧបសគ្គ​ក្នុង​ការ​សាង​សុភមង្គល​គ្រួសារ។​ លោក​អ្នក​គួរ​ពិភាក្សា​ថា​ត្រូវ​យក​កូន​ប៉ុន្មាន​នាក់ ប្រុស​ឬ​ស្រី​ជា​ដើម ហើយ​ត្រូវ​អប់រំ និង​ទំនុក​បម្រុង​ឲ្យ​កូន​រៀន​សូត្រ​យ៉ាង​ម៉េច។

៣. អាជីព/ការងារ៖ មុន​នឹង​សម្រេច​ចិត្ត​រៀប​ការ លោក​អ្នក​ត្រូវ​មាន​ការងារ ឬ​អាជីព​អ្វី​មួយ​ច្បាស់​លាស់​សម​រម្យ​​សិន ​ឬ​យ៉ាង​ហោច​ណាស់​គួរ​មាន​ដើម​ទុន និង​ផែនការ​ប្រកប​អាជីវកម្ម​​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​រក​ចំណូល​ទ្រទ្រង់ ​ជីវភាព​គ្រួសារ។

៤. ពេលទំនេរ៖ ត្រូវ​និយាយគ្នា​ឲ្យ​បាន​ច្បាស់​អំពី​ការ​ប្រើ​ប្រាស់​ពេល​វេលា​ទំនេរ​​ពី​ កិច្ច​ការងារ​ (ពេល​​វេលា​​ផ្ទាល់​​ខ្លួន​ និង​​ពេល​​វេលា​​រួម)​​ក្នុង​ពេល​រស់​នៅ​ជា​មួយ​គ្នា​ជា​ប្តី​ប្រពន្ធ។ បញ្ហា​នេះ​វា​តូច​តាច តែ​បើ​អ្នក​មិន​ព្រម​ជជែក​គ្នា​ជា​មុន​​រក​គន្លឹះ ​ដើម្បី​ឲ្យ​ទំនាក់​ទំនង​គ្រួសារ​បាន​ចុះ​គ្នា​ទេ ​នោះ​វា​នឹង​ក្លាយ​ទៅ​ជា​រឿង​ធំ​មិន​ខាន។

៥. សិច និងភាពស្និទ្ធស្នាល៖ ចំណង់​ចំណូល​ចិត្ត​ក្នុង​ជីវភាព​ផ្លូវ​ភេទ និង​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​គ្នា​ជា​ប្តី​ប្រពន្ធ​ក៏​គួរ​ពិភាក្សា​គ្នា​ ឲ្យ​បាន​ច្បាស់​លាស់​ថា​គួរ​ធ្វើ​បែប​ណា​ទើប​ល្អ។ លោក​អ្នក​មិន​អាច​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ខ្លួន​ឯង​ចង់​នោះ​ទេ ត្រូវ​ចាំ​ថា​អ្នក​ជា​មនុស្ស​ពីរ​នាក់ តែ​រស់​នៅ​ក្នុង​ចិត្ត​តែ​មួយរួម​គ្នា​។

៦. ចំណងគ្រួសារ៖ បន្ទាប់​ពីរៀប​ការ លោក​អ្នក​នឹង​ត្រូវ​មាន​សមាជិក​ និង​ចំណង​ញាតិ​​ច្រើន ក្នុង​​នោះ​មាន​បង​ប្អូន​នៃ​គ្រួសារ​ទាំង​សង​ខាង ​ឪពុក​ម្តាយ​ទាំង​សង​ខាង យាយ​តា​ទាំង​សង​ខាង កូន​ក្មួយ​ទាំង​សង​ខាង ព្រម​ទាំង​ញាតិ​មិត្ត​ផ្សេងៗ។ ដូច្នេះ​ លោក​អ្នក​គួរ​ពិភាក្សា​ជា​មួយ​គ្នា​ថា​គួរ​ធ្វើ​យ៉ាង​ម៉េច​ក្រោយ​ពេល​រៀប​ ការ​រួច ពោល​គឺ​ត្រូវ​ចេះ​រក្សា​ទំនាក់​ទំនង និង​ជួយ​គ្រួសារ​ និង​ញាតិ​មិត្ត។

៧. បញ្ហាពាក់ព័ន្ធផ្សេងៗ៖ ក្រៅ​ពីបញ្ហា​ទាំង​៦​ខាង​លើ លោក​អ្នក​ក៏​គួរ​គិត​ពិភាក្សា​គ្នា​ជា​មួយ​គ្នា​ជា​​មុន​អំពី​បញ្ហា​ផ្សេងៗ​ ទៀត ដូច​ជា ​ការ​ប្រើ​ប្រាស់​របស់​របរ ការ​និយាយ​ស្តី​ជា​មួយ​គ្នា ការ​ប្រឹក្សា​យោបល់ និង​លើក​ទឹក​ចិត្ត​គ្នា ព្រម​ទាំង​ការ​ប្រើ​អំពើ​ហិង្សា​ជា​ដើម៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1773
2202
4537717