jaukjeybanner

សារ៉ាយ សក្ខណា លក់​ផ្ទះ​កេរ​ប្តី​នៅ​អាមេរិក​តម្លៃ​រាប់​ម៉ឺន

ភ្នំពេញៈ ក្រោយ​ការ​វិល​ទៅ​អាមេរិក​វិញ ស្រាប់តែ​លេច​ចេញ​នូវ​ព័ត៌មាន​ដ៏ក្តៅ​ថា មុន​នឹង​តារាសម្តែង​ស្រស់​សោភា​នាង សារ៉ាយ សក្ខណា មក​ស្រុក​ខ្មែរ នាង​បាន​ប្រកាស​លក់​ផ្ទះ​កេរ​ប្តី​របស់​នាង​ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ ដុល្លារ​ឯណោះ ហើយ​នៅពេល​ថ្មីៗ​នេះ ផ្ទះ​នោះ​បាន​លក់​ដាច់​ស្រេច​ហើយ។

តារាសម្តែង​សម្បុរ​ស្រអែម​នាង សារ៉ាយ សក្ខណា បាន​វិល​ទៅកាន់​ដែនដី​សហរដ្ឋអាមេរិក​វិញ​បាត់​ហើយ​កាលពី​យប់​ថ្ងៃ​ទី​ ៣ ធ្នូ ឆ្នាំ ​២០១៤​ កន្លងមក​នេះ ហើយ​ការ​វិល​វិញ​នេះ សារ៉ាយ សក្ខណា ហាក់​មាន​ការ​សប្បាយ​ចិត្ត​នៅពេល​ដែល​នាង​មក​ស្រុក​ខ្មែរ ហើយ​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ ទោះបី​ជា​នាង​មាន​ប្តី និង​កូន​ក្នុង​ផ្ទៃ​ក៏ដោយ​។

ការ​ចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ក្រោយ​រៀបការ​រួច សារ៉ាយ សក្ខណា បាន​ចាកចេញ​ពី​ស្រុក​ខ្មែរ​ទៅ​រស់នៅ​រដ្ឋ​ឡូវែល សហរដ្ឋអាមេរិក ជា​ទី​ដែល​ផ្ទះ​ប្តី​របស់​នាង​នៅ​ទី​នោះ ប៉ុន្តែ​នៅពេល​នេះ សក្ខណា នឹង​ត្រូវ​ផ្លាស់​ទៅ​រស់នៅ​រដ្ឋ​វ៉ាស៊ីនតោន វិញ ក្រោយ​លក់​ផ្ទះ​កេរដំណែល​ប្តី​របស់​នាង​កាលពី​មុន​ពេល​រៀបការ។

ការ​លេច​ឡើង​នូវ​ព័ត៌មាន​ខាង​លើ​ដំណាល​នឹង​ការ​ចេញ​ដំណើរ​ទៅ​អាមេរិក​វិញ ​ជា​លើក​ទី​២​នេះ អ្នកស្រី សម្ផស្ស ម្តាយ សារ៉ាយ សក្ខណា បាន​និយាយ​ថា៖​«​សក្ខណា ទៅ​អាមេរិក​វិញ​បាត់​ហើយ តែ​ទៅ​ឡូវែល សិន គឺ​ទៅ​រៀបចំ​អីវ៉ាន់​ដើម្បី​រើ​ផ្ទះ ពី​ឡូវែល ទៅ​រដ្ឋ​វ៉ាស៊ីនតោន»។

អ្នកស្រី​បន្ត​ថា៖​«​រើ​ផ្ទះ​ទៅ​នៅ​វ៉ាស៊ីនតោន នោះ គឺ​ទៅ​រស់នៅ​ជាមួយ​ម្តាយ​ឪពុក​ក្មេក​របស់​នាង ពួកគាត់​ចាស់ៗ​អស់​ហើយ ហើយ សក្ខណា ទៅ​នោះ​ក៏​ស្រួល​ដែរ ព្រោះ​ពេល​នាង​កើត​កូន​អី​ស្រួល​មាន​ឪពុក​ម្តាយ​មើល​ថែ​»។

អ្នកស្រី សម្ផស្ស បាន​បញ្ជាក់​ថា ផ្ទះ​កេរ​ប្តី​របស់​នាង​បាន​លក់​ដាច់ស្រេច​កាលពី​ពេល​ថ្មីៗ​នេះ នៅក្នុង​អំឡុង​ពេល សក្ខណា កំពុង​មក​លេង​ស្រុក​ខ្មែរ ហើយ​ប្តី​របស់​នាង​ជា​អ្នកលក់ មិនមែន សក្ខណា ជា​អ្នក​លក់​នោះ​ទេ។ ប្រាក់​ដែល​បាន​ពី​ការ​លក់​ផ្ទះ​នោះ អ្នកស្រី​សម្ផស្ស មិន​ទាន់​ដឹង​ថា តើ​គ្រួសារ សក្ខណា នឹង​ត្រូវ​យក​ទៅ​ធ្វើអ្វី​នៅ​ឡើយ។

ទោះបី​ជា​មាន​ការ​លើក​ឡើង​ថា ផ្ទះ​ប្តី​របស់​នាង​លក់​បាន​ក្នុង​តម្លៃ​ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លារ ប៉ុន្តែ​នៅ​ពេល​សួរ​អ្នកស្រី សម្ផស្ស អ្នកស្រី​សុំ​មិន​បញ្ចេញ​ពី​ចំនួន​ទឹកប្រាក់​ច្បាស់លាស់​នោះ​ទេ។

អ្នកស្រី​និយាយ​ថា៖​«​រឿង​គេ​លក់​បាន​ប៉ុន្មាន​កុំ​និយាយ​ល្អ​ជាង ហើយ​ពួកគេ​នឹង​ត្រូវ​ផ្លាស់​ការងារ​ទៅ​នៅ​វ៉ាស៊ីនតោន វិញ នៅពេល​ទៅ​រស់នៅ​ទីនោះ ទើប​ពួកគេ​អាច​ដឹង​ថា នឹង​ត្រូវ​ធ្វើអ្វី​បន្ត​ទៀត​»៕


តារាសម្តែង​នាង សារ៉ាយ សក្ខណា​

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
319
2461
4918319