jaukjeybanner

តារា​​​ស្រី​​១០​​ដួង​រក​​លុយ​​បាន​​ច្រើន​​ជាង​គេ​​ក្នុង​​ឆ្នាំ​​២០១៤

​តើ​​លោក​អ្នក​​អាច​​​ទាយ​​បាន​​ទេ​​ថា​ តើ​​តារា​ចម្រៀង​​ស្រី​​រូប​​ណា​ខ្លះ​​​គ្រង​​​តំណែង​​ជា​តា​រា​​ដែល​​រក​​ ចំណូល​​សរុប​​បាន​​ច្រើន​​ជាង​គេ​​បំផុត​​ក្នុង​​ឆ្នាំ​​២០១៤​​នេះ​?​ ក្នុង​​ចំណោម​​តារា​​ស្រី​​ទាំង​​អស់​នោះ​ តើ​​លោក​​អ្នក​​ធ្លាប់​​ស្គាល់​ឈ្មោះ​ និង​​បាន​​​ស្តាប់​​ទឹក​ដម​​សំនៀង​​ខ្លះ​​ដែរ​​ទេ​?​ ចូរ​​អាន​​បញ្ជី​​ឈ្មោះ​ និង​​មើល​រូប​​ភាព​​តារា​​​ទាំង​​១០​​ដួង​​ខាង​ក្រោម​​៖


១.​ ម៉ា​ដូ​ណា​ (Madona)៖​ ជន​ជាតិ​​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៥៦​​ឆ្នាំ​ ជា​​តារា​ចម្រៀង​ និពន្ធ​​ច​ម្រៀ​ង​ និង​​ជា​​តារា​​សម្តែង​​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ១.១​ ពាន់​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


២.​ បា​ប្រា​ ស្ត្រេ​ត​សាន់​ (Barbra​ Streisand)​ ជន​ជាតិ​​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៧២​​ឆ្នាំ​ ជា​​តារា​ចម្រៀង​ និពន្ធ​ចម្រៀង​ អ្នក​និពន្ធ​​រឿង​ និង​​ជា​​តារា​​សម្តែង​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ៦៥០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


៣.​ សេ​លី​ន​ ឌី​យ៉ុ​ន​ (Celine​ Dion)​ ជន​ជាតិ​​កា​ណា​ដា​ មាន​​វ័យ​​៤៦​​ឆ្នាំ​ ជា​​តារា​ចម្រៀង​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ៦០០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


៤.​ ព្រី​ត​នី​ ស្ពៀស៍​ (Britney​ Spears)​ ជន​ជាតិ​​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៣៣​​ឆ្នាំ​ ជា​​តារា​ចម្រៀង​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ៥០០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


៥.​ ឈ័​រ​ (Cher)​ ជនជាតិ​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៦៨​​ឆ្នាំ​ ជា​​តារា​ចម្រៀង​ និង​​សម្តែង​។​ នាង​​រក​​ចំណូល​​សរុប​​បាន​​ ៤៥០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


៦.​ អា​យូ​មី​ ហា​ម៉ាសា​គី​ (Ayumi​ Hamasaki)​ ជន​ជាតិ​​ជប៉ុន​ មាន​​វ័យ​​៣៦​​ឆ្នាំ​ ជា​​តារា​ចម្រៀង​ តារា​ម៉ូ​ដែល​ និង​ជា​​តារា​​សម្តែង​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ៤០០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


៧.​ បេ​យ៉ុ​ន​សេ​ (Beyoncé)​ ជន​ជាតិ​​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៣៣​​ឆ្នាំ​ ជា​​តារា​ចម្រៀង​ និង​​សម្តែង​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ៣៩០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


៨.​ ទីណា​ ថឺ​ន​ន័​រ​ (Tina​ Turner)​ ជន​ជាតិ​​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៧៥​​ឆ្នាំ​ ជា​​តារា​ចម្រៀង​ អ្នក​និពន្ធ​ អ្នក​​រាំ​ និង​​ជា​​តារា​​សម្តែង​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ៣៥០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


៩.​ ម៉ា​រី​យ៉ា​ហ៍​ ខា​រី​យ៍​ (Mariah​ Carey)​ ជន​ជាតិ​​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៤៤​​ឆ្នាំ​ ជា​​តារាច​ម្រៀង​ និង​​ជា​​តារា​ភាព​យន្ត​​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ២៥០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


១០.​ ចា​ណិ​ត​ ចេ​ក្សុ​ន​ (Janet​ Jackson)​ ជន​ជាតិ​​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៤៩​​ឆ្នាំ​ ជា​​តារា​ចម្រៀង​ Pop​ និង​​ Rock​​ ហើយ​ក៏​​​ជា​​តារា​ភាព​យន្ត​​ផង​​ដែរ​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ១៦០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​៕
 

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2344
700
4914149