jaukjeybanner

អង្គរអ៊ែរ និង ធនាគារ BIDC សហការបង្កើតភាព ងាយស្រួលជូនអ្នកដើរ កម្សាន្ត

ភ្នំពេញ៖ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) និង ក្រុមហ៊ុនកម្ពុជា អង្គរអ៊ែរ (CAA) នៅល្ងាចថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៤ នា សណ្ឋាគារ សូហ្វីតែលភូគីត្រាភ្នំពេញ បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង និងដាក់ដំណើរការ ជាផ្លូវការកាតវីសា ស្លាកសញ្ញារួម «BIDC-CAA» លើកដំបូង ក្នុងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដាក់ដំណើរការជាផ្លូវការ កាតវីសាស្លាកសញ្ញារួម «BIDC-CAA» មានការអញ្ចើញចូលរួម ពីតំណាងថ្នាក់ដឹកនំា ធនាគារជាតិនៃកម្ពុជា អាកាសចរស៊ីវិល ថ្នាក់ដឹកនាំក្រុមហ៊ុនវីសា អតិថិជន ដៃគូពាណិជ្ជកម្ម ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកធនាគារ BIDC និងក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ និងបណ្តាប្រព័ន្ធផ្សព្វផ្សាយ សរុបជិត ១៥០ នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៃពិធិចុះហត្ថលេខា បានឲ្យដឹងថា តាមរយៈកាតវីសាធនាគារ BIDC អតិថិជនអាចរៀបចំ គម្រោងធ្វើដំណើរកំសាន្ត ទៅកន្លែងដែលចង់ទៅ និងរីករាយជាមួយ បរិយាកាស ដ៏ស្រស់ស្អាត វប្បធម៌ដ៏អស្ចារ្យ ព្រមទាំងភ្លក្សរសជាតិ ម្ហូបដ៏ឆ្ងាញ់ពិសេស នៅបណ្តាហាង ដែលមានស្លាកសញ្ញា Visa នៅក្នុងប្រទេស និងទូទាំងពិភពលោក ដោយមិនចាំបាច់នាំយក សាច់ប្រាក់តាមខ្លួន ។

លើសពីនេះ អតិថិជនក៏អាចទិញទំនិញតាមអនឡាញ ឬតាមផ្សារទំនើប ដោយប្រើប្រាស់កាតវីសា នេះផងដែរ។ ជាពិសេសម្ចាស់កាត នឹងទទួលបានអត្ថ ប្រយោជន៍ នៃការបញ្ចុះតម្លៃ ពិសេសសម្រាប់ការទិញ សំបុត្រយន្តហោះ ការស្នាក់នៅសណ្ឋាគារ និងសេវាកម្មផ្សេងៗ ទៀតជាច្រើន តាមបណ្តាដៃគូ របស់ធនាគារ BIDC និងក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ ក៏ដូចជាអត្ថប្រយោជន៍ ធម្មតាផ្សេងទៀតជាច្រើន ពីធនាគារ BIDC និងក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2053
1621
4530933