jaukjeybanner

កត្តាជោគជ័យ៖ រាប់អានមនុស្សឲ្យបានច្រើន

បុគ្គល គឺកោសិកានៃសង្គម។ មនុស្សរស់នៅក្នុងសង្គម តែងមានទំនាក់ទំនងជាមួយគ្នា ។ ដំណើរជីវិតរបស់មនុស្ស យើងម្នាក់ៗ តិចឬច្រើន តែងរងឥទ្ធិពល ពីមនុស្សដែលយើង ប្រាស្រ័យទាក់ទងជាមួយ ។ មុខរបរ ឬការងារ ឬឯក ទេសសិក្សា ដែលយើងជ្រើសរើស តែងកើតឡើងពីការ ផ្តល់យោបល់ពីអ្នកនៅជុំវិញខ្លួន ។ ការរាប់អានមនុស្សឲ្យ បានច្រើន គឺជាកត្តាគន្លឹះមួយ ដែលនាំទៅរក ជោគជ័យក្នុងជីវិត ព្រោះមនុស្សយើងចូលចិត្តធ្វើការ ឬរកស៊ីតែជាមួយ មនុស្សដែលគេស្គាល់ ទុកចិត្តតែប៉ុណ្ណោះ ។

ក្នុងការរាប់អានមនុស្ស យើងមិនត្រូវគិតតែ ពីបរិមាណទេ យើងត្រូវគិតពីគុណភាព។ យើងត្រូវជ្រើសរើសយកមនុស្ស ណាដែលខ្លាំងជាងយើង នៅក្នុងអង្គភាពរបស់យើង ឬនៅក្នុងអាជីពដូចគ្នា។ អ្នកនោះជាមនុស្សដែលអាចបង្ហាត់ បង្ហាញផ្លូវដល់យើងបាន ។ យើងគួរគិតរំពៃរកមនុស្សណា ដែលអាចជួយនាំយើង ឆ្ពោះទៅមុខ ទៅរកអនាគតភ្លឺស្វាង ជាងមុន ។

ចូរចាប់ផ្តើមពីក្នុងអង្គភាព របស់យើងជាមុន ដោយព្យាយាម បង្កើនទំនាក់ទំនង ល្អជាមួយថ្នាក់លើ ។ មធ្យោបាយមួយ ក្នុងការបង្កើតទំនាក់ទំនងល្អ គឺការចូលទៅស្នើ សុំប្រឹក្សាយោបល់ពីគាត់ អំពីការអភិវឌ្ឍន៍វិជ្ជា ជីវៈឬកសាងសមត្ថភាព ការងារ។ ក្រៅពីនោះគួរសំដែងឲ្យឃើញអំពី ទឹកចិត្តស្រឡាញ់ការងារ ចង់ចេះចង់ដឹង និងចង់ធ្វើកិច្ចការថ្មីៗ ថែមទៀត ជាជាងគិតតែពីសុំ ដំឡើងប្រាក់ខែ ។ ចៅហ្វាយនាយប្រាកដ ជាស្រឡាញ់ចូលចិត្ត ។

មិនថាយើងធ្វើការ ក្នុងវិស័យអ្វី ឬនៅកន្លែងណាទេ យើងត្រូវចូលរួមជាមួយ សមាគមវិជ្ជាជីវៈ របស់យើងជានិច្ច ព្រោះទីនោះមានមនុស្សជាច្រើន ដែលអាចជួយគាំទ្រយើងបាន ។ ចូរស្ម័គ្រចិត្តជួយ សកម្មភាពសមាគម និងបង្ហាញឲ្យគេ ឃើញពីសមត្ថភាព និងកិច្ចដែលយើងធ្វើ ។ មនុស្សខ្លាំងៗនៅទីនោះ នឹងសង្កេតមើលយើង និងទទួលស្គាល់ស្នាដៃ របស់យើង ហើយពេលយើងជួប បញ្ហាគេប្រាកដជាជួយវិញ ។

ចូរអនុវត្តដូចខាងក្រោម ដើម្បីកសាងបណ្តាញទំនាក់ទំនង៖

១. ចងក្រងជាឯកសារ នូវរាល់មនុស្សដែលយើងស្គាល់ និងមានសក្តានុពល

២. លើកកំពស់ទំនាក់ទំនង ដែលមានស្រាប់ឲ្យកាន់តែប្រសើរឡើង

២. ស្វែងយល់បន្ថែម តើអ្នកដែលយើងស្គាល់ តើពួកគេស្គាល់នរណាខ្លះទៀត

៣. កសាងទំនាក់ទំនង បន្ថែមជាមួយមនុស្ស នៅក្នុងសមាគមអង្គការក្លឹប

៤. ប្រើប្រាស់អ៊ីនធើណិត ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលខ្លាំងៗ ដូចជាតាមរយៈ facebook, LinkedIn (មិនទាន់សូវ ពេញនិយមនៅកម្ពុជា) ឬបណ្តាញសង្គមមួយចំនួនទៀត

៥. ឧស្សាហ៍ទាក់ទងជាមួយមនុស្ស ដែលពូកែខាងទំនាក់ទំនង និងរៀនសូត្រពីគេ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
77
525
5232729