


កត្តាជោគជ័យ៖ រាប់អានមនុស្សឲ្យបានច្រើន
- សេចក្ដីលម្អិត
- ចេញផ្សាយនា ច័ន្ទ, 24 វិច្ឆិកា 2014 08:40
បុគ្គល គឺកោសិកានៃសង្គម។ មនុស្សរស់នៅក្នុងសង្គម តែងមានទំនាក់ទំនងជាមួយគ្នា ។ ដំណើរជីវិតរបស់មនុស្ស យើងម្នាក់ៗ តិចឬច្រើន តែងរងឥទ្ធិពល ពីមនុស្សដែលយើង ប្រាស្រ័យទាក់ទងជាមួយ ។ មុខរបរ ឬការងារ ឬឯក ទេសសិក្សា ដែលយើងជ្រើសរើស តែងកើតឡើងពីការ ផ្តល់យោបល់ពីអ្នកនៅជុំវិញខ្លួន ។ ការរាប់អានមនុស្សឲ្យ បានច្រើន គឺជាកត្តាគន្លឹះមួយ ដែលនាំទៅរក ជោគជ័យក្នុងជីវិត ព្រោះមនុស្សយើងចូលចិត្តធ្វើការ ឬរកស៊ីតែជាមួយ មនុស្សដែលគេស្គាល់ ទុកចិត្តតែប៉ុណ្ណោះ ។
ក្នុងការរាប់អានមនុស្ស យើងមិនត្រូវគិតតែ ពីបរិមាណទេ យើងត្រូវគិតពីគុណភាព។ យើងត្រូវជ្រើសរើសយកមនុស្ស ណាដែលខ្លាំងជាងយើង នៅក្នុងអង្គភាពរបស់យើង ឬនៅក្នុងអាជីពដូចគ្នា។ អ្នកនោះជាមនុស្សដែលអាចបង្ហាត់ បង្ហាញផ្លូវដល់យើងបាន ។ យើងគួរគិតរំពៃរកមនុស្សណា ដែលអាចជួយនាំយើង ឆ្ពោះទៅមុខ ទៅរកអនាគតភ្លឺស្វាង ជាងមុន ។
ចូរចាប់ផ្តើមពីក្នុងអង្គភាព របស់យើងជាមុន ដោយព្យាយាម បង្កើនទំនាក់ទំនង ល្អជាមួយថ្នាក់លើ ។ មធ្យោបាយមួយ ក្នុងការបង្កើតទំនាក់ទំនងល្អ គឺការចូលទៅស្នើ សុំប្រឹក្សាយោបល់ពីគាត់ អំពីការអភិវឌ្ឍន៍វិជ្ជា ជីវៈឬកសាងសមត្ថភាព ការងារ។ ក្រៅពីនោះគួរសំដែងឲ្យឃើញអំពី ទឹកចិត្តស្រឡាញ់ការងារ ចង់ចេះចង់ដឹង និងចង់ធ្វើកិច្ចការថ្មីៗ ថែមទៀត ជាជាងគិតតែពីសុំ ដំឡើងប្រាក់ខែ ។ ចៅហ្វាយនាយប្រាកដ ជាស្រឡាញ់ចូលចិត្ត ។
មិនថាយើងធ្វើការ ក្នុងវិស័យអ្វី ឬនៅកន្លែងណាទេ យើងត្រូវចូលរួមជាមួយ សមាគមវិជ្ជាជីវៈ របស់យើងជានិច្ច ព្រោះទីនោះមានមនុស្សជាច្រើន ដែលអាចជួយគាំទ្រយើងបាន ។ ចូរស្ម័គ្រចិត្តជួយ សកម្មភាពសមាគម និងបង្ហាញឲ្យគេ ឃើញពីសមត្ថភាព និងកិច្ចដែលយើងធ្វើ ។ មនុស្សខ្លាំងៗនៅទីនោះ នឹងសង្កេតមើលយើង និងទទួលស្គាល់ស្នាដៃ របស់យើង ហើយពេលយើងជួប បញ្ហាគេប្រាកដជាជួយវិញ ។
ចូរអនុវត្តដូចខាងក្រោម ដើម្បីកសាងបណ្តាញទំនាក់ទំនង៖
១. ចងក្រងជាឯកសារ នូវរាល់មនុស្សដែលយើងស្គាល់ និងមានសក្តានុពល
២. លើកកំពស់ទំនាក់ទំនង ដែលមានស្រាប់ឲ្យកាន់តែប្រសើរឡើង
២. ស្វែងយល់បន្ថែម តើអ្នកដែលយើងស្គាល់ តើពួកគេស្គាល់នរណាខ្លះទៀត
៣. កសាងទំនាក់ទំនង បន្ថែមជាមួយមនុស្ស នៅក្នុងសមាគមអង្គការក្លឹប
៤. ប្រើប្រាស់អ៊ីនធើណិត ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលខ្លាំងៗ ដូចជាតាមរយៈ facebook, LinkedIn (មិនទាន់សូវ ពេញនិយមនៅកម្ពុជា) ឬបណ្តាញសង្គមមួយចំនួនទៀត
៥. ឧស្សាហ៍ទាក់ទងជាមួយមនុស្ស ដែលពូកែខាងទំនាក់ទំនង និងរៀនសូត្រពីគេ ៕
អត្ថបទផ្សេងៗ
- ផលិត តួកង់ពីដើមឬស្សីនាំចេញទៅអឺរ៉ុប(ហូឡង់)
- អាថ៌កំបាំងនៃរូប ម៉ូណាលីសា ដ៏ល្បីល្បាញត្រូវបានលាតត្រដាងហើយ!
- ស្ថាបនិក Google លោក Sergey Brin "សៀវភៅ២ ក្បាលនេះ ផ្លាស់ប្តូរជីវិតខ្ញុំ"
- ទីក្រុងទាំង20 ដែលមានងាយស្រួលសម្រាប់ជិះកង់
- 10យ៉ាងដែលចាំបាច់អ្នកត្រូវដឹងក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មថ្ងៃនេះ
- កាត់បន្ថយសក់ស្ងួត ដោយទឹកតែ
- ចង់ស្វែងរកគូអនាគត អ្នកគួរតែរៀបការជាមួយបុរស ឬ នារីដែលមានលក្ខណៈសម្បត្តិទាំង ១៧ យ៉ាងនេះ
- ២០ចំណុច ដែលអ្នក ប្រហែលជាមិនធ្លាប់ដឹង ពីមនុស្សស្រី
- បុរសគួរការពារខ្លួនពី មហារីកក្រពេញប្រូស្តាត ដោយវិធីណា?
- គ្រាន់តែផ្លាស់ប្តូរវិធីលាងមុខ ក៏ធ្វើឲ្យមុខស្អាតបានដែរ
- ហេតុផល ៧យ៉ាងមនុស្ស មួយចំនួនចូលចិត្តរស់នៅ ម្នាក់ឯង
- គន្លឹះទាំង១០យ៉ាងដើម្បីទទួល បានភាពជោគជ័យនៅក្នុងការសំភាសន៍ ការងារ
- គុណសម្បត្តិទាំង៩ របស់ទឹកតែ ចំពោះសុខភាព
- អត្ថប្រយោជន៍ដ៏អស្ចារ្យ ៩យ៉ាងពីផ្លែខ្នុរ
- វិធីបង្កើនប្រសិទ្ធភាព ការងាររៀងរាល់ថ្ងៃ