jaukjeybanner

បុរសគួរការពារខ្លួនពី មហារីកក្រពេញប្រូស្តាត ដោយវិធីណា?

ក្នុងនាមជាជម្ងឺមហារីក ដែលមាន លក្ខណៈពិសេស នៃភេទតែមួយ មហារីកក្រពេញ ប្រូស្តាត បានក្លាយជាមហារីក កាចសាហាវមួយ ដែលឧស្សាហ៍ កើតមានក្នុងប្រព័ន្ធ អវយវបន្តពូជបុរស ។ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ក្វាងចូវផ្នែកមហារីក បង្ហាញថា កើតជម្ងឺក្រពេញ ប្រូស្តាត តាមពិតមិនធ្ងន់ធ្ងរទេ អ្វីដែលធ្ងន់ធ្ងរបំផុតនោះ គឺជម្ងឺនោះ វិវដ្តក្លាយជាមហារីក ក្រពេញប្រូស្តាត ។ ដូច្នេះបុរសគួរឃ្លាតឆ្ងាយពី មហារីកក្រពេញ ប្រូស្តាត ដោយរបៀបណា ខាងក្រោមនេះ សូមស្តាប់វេជ្ជបណ្ឌិត ឯកទេស ធ្វើការបកស្រាយ ។

ការស្រាវជ្រាវវេជ្ជសាស្ត្ររបស់ មន្ទីរពេទ្យក្វាងចូវ ទំនើបផ្នែកមហារីក ពាក់ព័ន្ធជម្ងឺនេះបានបង្ហាញថា មហារីកក្រពេញប្រូស្តាត កើតឡើងមាន ជាប់ពាក់ព័ន្ធនឹង រចនាសម្ព័ន្ធ អាហារ និងការទទួលទាន ញឹកញាប់ ។ ការបរិភោគជាតិខ្លាញ់ ខ្ពស់ត្រូវបានទទួល ស្គាល់ជាផ្លូវការ ថាជាកត្តាគ្រោះថ្នាក់ ដែលបណ្តាលអោយ កើតមានមហារីកក្រពេញ ប្រូស្តាត តំបន់ដែលប្រភពទឹកផឹក សំបូរធាតុកាល់ស្យូមខ្ពស់ អត្រាកើតមហារីក ក្រពេញប្រូស្តាត ក៏ខ្ពស់ដែរ ។ ចំណែកឯសារធាតុ កែតុនវិសភាគ ក្នុងសណ្តែក សារធាតុតេលិកា ឈើក្នុងគ្រាប់ធញ្ញជាតិ និងសារធាតុអាមីន ហ្វ្លវ៉ាណុល ក្នុងតែបៃតង សុទ្ធតែសំបូរ ទៅដោយអ៊ីសត្រូហ្សែន រុក្ខជាតិ ដែលមានប្រយោជន៍ ទប់ស្កាត់មហារីក ដូច្នេះបើចង់ឃ្លាតឆ្ងាយ ជម្ងឺមហារីកលំពែង មិត្តបុរសទាំងឡាយ គួរទទួលទានអាហារ ប្រភេទទាំងនេះ អោយបានច្រើន ក្នុងជីវភាពប្រចាំថ្ងៃ ។

កែសម្រួលសង្វាក់រស់នៅ ពន្យាជរាភាព

មហារីកក្រពេញប្រូស្តាត ច្រើនកើតឡើងនៅលើ បុរសវ័យចំណាស់ ដូច្នេះមិត្តបុរសទាំងអស់ គួរជ្រើសរើសវិធីរស់នៅ បែបសុខភាពរស់រវើក ធើ្វអោយបាន ការបរិភោគ សមស្រប ហាត់ប្រាណសមល្មម ផ្តាច់បារីឬកម្រិតការជក់ រក្សាសមតុល្យលំនឹងទឹកចិត្ត ពង្រឹងប្រព័ន្ធរាងកាយ ពន្យាជរាភាព អាចកាត់បន្ថយអត្រា កើតជម្ងឺមហារីក ក្រពេញប្រូស្តាត ។

តមបារី

បារីគឺជាកត្តាគ្រោះថ្នាក់មួយផ្សេងទៀត ដែលបណ្តាលអោយ កើតមហារីក ក្រពេញ ប្រូស្តាត ។ បុរសភេទគួរកាត់ បន្ថយការជក់បារី កាត់បន្ថយផលប៉ះពាល់ គ្រោះថ្នាក់បារី ទៅលើខ្លួនប្រាណមនុស្ស ។ ដូច្នេះតមបារីក៏ ជាវិធីមួយឃ្លាតឆ្ងាយ ពីជម្ងឺមហារីកក្រពេញ ប្រូសា្តត ផងដែរ ។

ពង្រឹងការអប់រំយល់ដឹងផ្នែកសិច

ការស្រាវជ្រាវវេជ្ជសាស្ត្រ នៃមន្ទីរពេទ្យក្វាងចូវ ទំនើបផ្នែកមហារីក ពាក់ព័ន្ធនឹងនេះ បានបង្ហាញថា ការកើនឡើងនៃហានិភ័យ មហារីកក្រពេញប្រូស្តាត មានពាក់ព័ន្ធនឹង ជម្ងឺកាមរោគឆ្លង ជាពិសេសគឺប្រមេះ និងស្រែងទឹក ។ល។ ទោះបីជាបច្ចុប្បន្ន មិនទាន់អាចបញ្ជាក់ពី យន្តការកើតជម្ងឺ មហារីកក្រពេញ ប្រូស្តាត ប៉ុន្តែជាទូទៅ យល់ថាមានពាក់ព័ន្ធ នឹងអ័ម៉ូន បាត់បង់សមតុល្យលំនឹង ការស្រាវជ្រាវថ្មីៗនេះ បានក្រើនរំលឹកថា ជម្ងឺរលាកមួយចំនួន មានទាក់ទងនឹង ជម្ងឺមហារីកក្រពេញ ប្រូស្តាត ។

ខាងលើគឺជាការណែនាំ បុរសភេទធ្វើយ៉ាងណា ឃ្លាតឆ្ងាយ ពីជម្ងឺមហារីក ក្រពេញប្រូស្តាត សង្ឃឹមថាមិត្តបុរស ទាំងឡាយប្រុងប្រយ័ត្ន បន្ថែមក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ។ ជាការពិតណាស់ បើសិនរកឃើញ រោគសញ្ញាដែលស្រដៀង នឹងជម្ងឺមហារីក្រពេញ ប្រូស្តាត នេះ ត្រូវតែធ្វើការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ឯកទេស ត្រឹមត្រូវ អោយបានទាន់ពេលវេលា ជៀសវាងខក ឱកាសព្យាបាលដ៏ល្អបំផុត បណ្តាលអោយកើត មានរោគសញ្ញា ផ្សេងបន្ថែម ៕

អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com

ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2026
2250
4533156