jaukjeybanner

ហេតុផល ៧យ៉ាងមនុស្ស មួយចំនួនចូលចិត្តរស់នៅ ម្នាក់ឯង

បរទេស៖ តើអ្នកមានដឹងទេថា មានមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យមនុស្សមួយចំនួន សម្រាប់ចិត្តរស់នៅម្នាក់ឯង ជាងការមានដៃគូរស់នៅ ជាមួយខ្លួននោះ? អ្នកអាចនឹងគិតថា ប្រហែលជាពួកគេ ត្រូវការភាពស្ងៀមស្ងាត់ ឬមិនចង់មានសម្ពាធ ចំពោះខ្លួនឯងហើយមើលទៅ។ ប៉ុន្តែទាំងនោះ គឺគ្រាន់តែជាហេតុផល តូចមួយប៉ុណ្ណោះ សម្រាប់ពួកគេ ។

ខាងក្រោមនេះ ជាហេតុផលទាំង ៧ យ៉ាងដែលមនុស្សមួយចំនួន ចូលចិត្តរស់នៅ ម្នាក់ឯង៖

១. ឯករាជ្យ

មានសេរីភាពគ្រប់គ្រាន់ ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ហើយអាចចេញទៅណាមកណា ដោយមិនចាំបាច់ខ្វល់ខ្វាយ ឬភ័យក្លាយអ្វីមួយនោះទេ។

២. មានទំនួលខុសត្រូវចំពោះខ្លួនឯង

ការរស់នៅម្នាក់ឯង អាចជួយធ្វើឲ្យអ្នក ចេះមានទំនួលខុសត្រូវ លើខ្លួនឯងខ្ពស់ សម្រាប់រាល់សកម្មភាព និងការសម្រេចចិត្ត ផ្ទាល់ខ្លួនរបស់អ្នក ដោយគ្មានការ បង្ខិតបង្ខំពីអ្នកដទៃ ។

៣. មានពេលវេលាចំពោះខ្លួនឯង

ពិតណាស់ដែលថា ការរស់នៅម្នាក់ឯង អាចជួយធ្វើឲ្យអ្នកមាន ពេលវេលាគ្រប់គ្រាន់ សម្រាប់ខ្លួនឯង ដើម្បីស្វែងរកតម្រូវការ និងមានពេលវេលា គិតអំពីខ្លួនអ្នកផ្ទាល់ ។

៤. គ្មានអ្នករំខាន

អ្នកអាចទទួលបានអារម្មណ៍ដ៏រីករាយ កំទ្បុងពេលដែល អ្នករស់នៅម្នាក់ឯង ដោយសារតែគ្មាននរណាម្នាក់ រំខានក្នុងជីវិតរបស់អ្នកទេ ។ សាកគិតលមើលថា ប្រសិនបើអ្នកមើលទូរទស្សន៍ អ្នកនឹងអាចកម្សាន្ត ទៅលើអ្វីដែលអ្នកចង់មើល ព្រោះគ្មាននរណា មករញ៉េរញ៉ៃជាមួយ នឹងអ្នកទេ ។

៥. ធ្វើម្ហូបដែលជាចំណូលចិត្តរបស់ខ្លួន

ប្រសិនបើអ្នកមិនចូលចិត្តស្ពៃ អ្នកប្រាកដជាមិនធ្វើម្ហូបណា ដែលទាក់ទងនឹងស្ពៃនោះទេ ព្រោះអ្នកត្រូវការទទួលទានអាហារណា ដែលជាតម្រូវការរបស់អ្នក ដោយមិនចាំបាច់ត្រូវគិតពីអ្នកដទៃ។

៦. ស្លៀកពាក់អ្វី ដែលខ្លួនចូលចិត្ត

អ្នកមិនចាំបាច់ខ្វល់ខ្វាយអំពី ការស្លៀកពាក់នៅពេលចេញទៅណា មកណានោះទេ ព្រោះស្ថិតនៅលើការសម្រេចចិត្ត របស់អ្នកផ្ទាល់ ហើយក៏គ្មានការបង្ខំ ពីអ្នកដទៃផងដែរ ។

៧. ទទួលបាន ជីវិតឯកជន

ហេតុផលចុងក្រោយ ដែលមនុស្សមួយចំនួន ចូលចិត្តរស់នៅម្នាក់ឯង គឺការទទួលបានជីវិតរស់នៅ ដោយឯកជនមានន័យថា អ្នកមិនត្រូវបាន ហាមឃាត់ ឬឲ្យសម្ពាធ ពីអ្នកដទៃនោះទេ ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2022
2250
4533152