jaukjeybanner

គន្លឹះទាំង១០យ៉ាងដើម្បីទទួល បានភាពជោគជ័យនៅក្នុងការសំភាសន៍ ការងារ

បរទេស៖ មានមនុស្សជាច្រើនណាស់ ដែលតែងតែមានការព្រួយបារម្ភអំពី ការសំភាសន៍ការងារ របស់ពួកគេ ថាតើត្រូវធ្វើដូចម្ដេចខ្លះ ដើម្បីអាចទទួលបានភាពជោគជ័យ និងសម្រេចបាននូវគោលបំណងការងាររបស់ពួកគេ។ ប្រការទាំងនេះ សូមឈប់ព្រួយបារម្មណ៍ទៀតទៅ ព្រោះខាងក្រោមនេះ ជាគន្លឹះទាំង ១០ យ៉ាងដើម្បីទទួលបានភាពជោគជ័យនៅក្នុងការសំភាសន៍ការងារ៖

១. ផ្ដល់នូវចំណាប់អារម្មណ៍

សម្រាប់សកម្មភាពដំបូងគេ ដែលអ្នកគួរតែធ្វើនៅកំទ្បុងពេលកិច្ចសំភាសន៍ការងារនោះ គឺត្រូវចេះជំរាបសួរដោយការចាប់ដៃ និងប្រើនូវក្រសែភ្នែកយ៉ាងស្រទន់ជាមួយនឹងស្នាមញញឹមដ៏គួរឲ្យរាក់ទាក់ ព្រមទាំងមានការនិយាយដ៏ប៉ិនប្រសប់។

២.  ត្រូវរៀបចំខ្លួនឲ្យរួចជាស្រេច

ដោយការអានឡើងវិញនូវប្រវត្តិរូបរបស់ខ្លួន និងត្រូវដឹងអំពីព័ត៍មានរបស់ក្រុមហ៊ុនឲ្យបានច្បាស់ តាមរយៈការទំនាក់ទំនង ឬមើលគេហទំព័ររបស់ក្រុមហ៊ុន មុនពេលការសំភាសន៍របស់អ្នកខិតចូលមកដល់។

៣. មិនត្រូវតក់ស្លុត

អ្នកត្រូវឆ្លើយនឹងសំណួរឲ្យបានស្រួលបួល បើទោះបីជាអ្នកត្រូវការពេលពីរ ឬបីនាទីក្នុងការឆ្លើយវាក៏ដោយ ព្រោះត្រូវចាំថា ការរក្សាភាពស្ងៀមស្ងាត់មុនអ្នកសម្រេចចិត្តឆ្លើយ គឺវាប្រសើរជាងការឆ្លើយភ្លាមៗ ដោយមានការសោកស្ដាយជាក្រោយ។

៤. ត្រូវរៀបចំការនិយាយឲ្យហើយ

អ្នកត្រូវដឹងថា ភាគច្រើននៃដំណឹងជ្រើសរើសបុគ្គលិកទាំងអស់ សុទ្ធសឹងតែត្រូវការអ្នក ដែលមានជំនាញ និងមានបទពិសោធន៍ខ្ពស់។ ដូចនេះ អ្នកត្រូវរៀបចំខ្លួនឲ្យស្រេច សម្រាប់ការទំនាក់ទំនងជាមួយនឹងការងារសំភាសន៍របស់អ្នក ដើម្បីឲ្យអ្នកអាចបង្ហាញចេញនូវសមត្ថភាព និងចំណេះដឹងរបស់អ្នកចំពោះពួកគេ។

៥. ត្រូវមានគំនិតវិជ្ជមានចំពោះការងារ

ត្រូវចាំថា ការទៅសំភាសន៍ការងារ អ្នកមិនត្រូវនិយាយអ្វីដែលផ្ទុយអំពីការងារ ដែលខ្លួនកំពុងសំភាសន៍នោះទេ ព្រោះវាអាចនឹងធ្វើឲ្យអ្នក ត្រូវប្រឈមមុខការបាត់បង់ការងារនោះ។

៦. ត្រូវប្រុងប្រយ័ត្នចំពោះកាយវិការរបស់អ្នក

ក្នុងកំទ្បុងពេលកិច្ចសំភាសន៍ អ្នកមិនត្រូវនិយាយឱនមុខចុះ ឬសម្លឹកមើលចុះក្រោមនោះទេ ព្រោះវាអាចឲ្យគេយល់ថា អ្នកជាមនុស្សមិនស្មោះត្រង់ ឬកំសាក។ ដូចនេះ អ្នកត្រូវចេះមានការប្រុងប្រយ័ត្ន និងគ្រប់គ្រងនូវកាយវិការរបស់អ្នកឲ្យបានម៉ត់ចត់។

៧. អ្នកត្រូវមានគំនិតប៉ងនូវអ្វីដែលមិនអាច

តើអ្នកមានដឹងទេថា កំទ្បុងពេលកិច្ចសំភាសន៍ការងារ អ្នកអាចនឹងត្រូវឆ្លើយនឹងសំណួរជាច្រើន ដែលវាអាចជាសំណួរសម្លាប់ដល់អ្នកក៏ថាបាន ព្រោះការសំភាសន៍ការងារ ត្រូវការជ្រើសរើសបុគ្គលិកណា ដែលគុណសម្បត្តិគ្រប់គ្រាន់ក្នុងការបម្រើការងារនៅក្នុងក្រុមហ៊ុន។ ហេតុដូចនេះ ទើបមានសំណួរពិបាកយ៉ាងច្រើន បានត្រៀមសម្រាប់អ្នក។

៨. ត្រូវមានទំនុកចិត្ត

បង្ហាញភាពជឿជាក់លើខ្លួនឯង ជាមួយនឹងស្នាមដ៏មុតមាំ ទៅកាន់អ្នកសំភាសន៍ការងាររបស់អ្នក ដើម្បីឲ្យគេអាចដឹង និងមានទំនុកចិត្តមកលើខ្លួនអ្នកថា ពិតជាអាចធ្វើការងារមួយនេះបានយ៉ាងប្រាកដ។

៩. ត្រូវបញ្ជាក់ឲ្យបានច្បាស់អំពីអ្វីដែលអ្នកមិនប្រាកដ

ប្រសិនបើអ្នកមិនប្រាកដពីអ្វី ដែលគេកំពុងសួរនោះ អ្នកត្រូវសួរបំភ្លឺបន្ថែម ដើម្បីជៀសវៀងការឆ្លើយច្រទ្បំ ឬឆ្លើយខុស។

១០. ត្រូវមានអាកប្បាកិរិយាថ្លៃថ្នូរ

ពិតណាស់ដែលថា ការមានអត្តចរិតល្អ អាចជាស្ពានមួយឆ្ពោះទៅរកភាពជោគជ័យនៅក្នុងការសំភាសន៏ការងាររបស់អ្នក ដោយសារវាជាក្រមសីលធម៌ដ៏ចាំបាច់បំផុតដែលតំរូវឲ្យអ្នកត្រូវមាន៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2025
2250
4533155