jaukjeybanner

អត្ថប្រយោជន៍ដ៏អស្ចារ្យ ៩យ៉ាងពីផ្លែខ្នុរ

ខ្នុរ ជាផ្លែឈើដែលច្រើនដុះនៅ តំបន់ក្ដៅហើយសើម ពិសេសក្នុងតំបន់ អាស៊ីយើង ផ្ទាល់តែម្ដង ក្នុងប្រទេសកម្ពុជា បច្ចុប្បន្នសម្រាប់ អ្នកចូលចិត្ត ទទួលទានផ្លែឈើ ប្រភេទនេះ កាន់តែងាយស្រួល ព្រោះគេបកហើយស្រេច យកមកលក់ដល់មុខផ្ទះ មួយគីឡូជាមធ្យម តម្លៃត្រឹមតែ ៨ពាន់រៀល មិនចំាបាច់អង្គុយ បកស្អិតជ័រ ដូចជំនាន់មុនឡើយ ។

ផ្លែឈើនេះមិនត្រឹមតែអាចទទួលទានលេងប៉ុណ្ណោះទេ តែក៏អាចយក ធ្វើបង្អែមយ៉ាងឆ្ងាញ់ ពិសាផងដែរ ដែលប្រជាជនក្នុង ប្រទេសយើងចិត្តទទួលទានណាស់ សូម្បីតែពេលនៅខ្ចី ក៏មិនលើកលែងឲ្យដែរ យកទៅស្លរកកូរទៀត ។

សម្រាប់អ្នកចូលចិត្តទទួលទានខ្នុរ ពិតមិនខកបំណងឡើយ ថ្ងៃនេះគេហទំព័រ LookningTODAY នឹងប្រាប់ពី គុណប្រយោជន៍ដ៏អស្ចារ្យនៃផ្លែខ្នុរ៖

១. នៅក្នុងផ្លែខ្នុរនេះសម្បូរពពួក កាបូហាទ្រេត  (Carbohydarte ) ដែលមានពពួកស្ករល្អៗ ពីធម្មជាតិ ពិសេសវាបង្កើនកម្លាំងបានឆាប់រហ័ស ធ្វើអ្នកឆាប់មានកម្លាំងបន្ទាប់ពីអ្នកធ្វើការនឿយហត់ ។

២. កាន់តែអស្ចារ្យនៅក្នុងផ្លែឈើ នេះសម្បូរពពួក  Anti Oxydant  , Vitamine C ដែលជួយក្រចកសក់ នឹង ស្បែក អោយកាន់តែភ្លឺស្អាត សូម្បីតែធ្មេញរបស់ អ្នកក៏កាន់តែរឹងមាំ ជាងមុន ពិសេសវាអាចប្រឆាំង នឹងពពួក ជំងឺប្រព័ន្ធដកដង្ហើមដូចជា ហឺត នឹង ក្អក ព្រោះវាមានតួនាទី ជួយប្រព័ន្ធសុំានៃរាងកាយ ឲ្យកាន់តែរឹងមាំទ្វេដង ។

៣. ពពួក ប៉ូតាស្យូម  Potassium ក៏ត្រូវបានគេរកឃើញមានក្នុងផ្លែឈើនេះដែរ ដែលមានតួនាទីរក្សាលំនឹងនៃ សម្ពាធឈាម នឹងបន្ថយអត្រា គ្រោះថ្នាក់ នៃជំងឺ ដាច់សរសៃរឈាមក្នុង ខួរក្បាលផងដែរ ។

៤. កាលស្យូម ( Calcium ) នឹង (Megnesium) ក្នុងផ្លែខ្នុរនេះក៏ មានតួនាទី កាពារនឹងថែរក្សារ ឆ្អឹង នឹង ធ្មេញអោយកាន់តែ មានសុខភាពល្អ ជាងមុនទ្វេដង ។

៥. កាន់តែពិសេសក្នុងផ្លែឈើនេះ មានពពួកក្រុមប្រឆាំងនឹង កោសិការមហារីកទៀតផង ដែល Phytonutrients ជួយបណ្ដេញកោសិកា Cancer-causing Free radical ចេញពីរាងកាយ។

៦. ជួយក្នុងការពារក្នុងប្រព័ន្ធរំលាយអាហារដូច ជំងឺរលាកក្រពះ នឹង សម្បូរជាតិសរសៃ ធ្វើឲ្យពោះវៀនមានដំណើរ ការល្អជាងមុន ។

៧.  នៅក្នុងផ្លែខ្នុរនេះក៏ជាប្រភពដែក ដ៏សំខាន់សម្រាប់ រាងកាយ ដែលជួយព្យាបាលជំងឺ ស្លេកស្លាំង នឹង ប្រព័ន្ធឈាមផងដែរ ។

៨. វិតាមីន អេ ក៏ជួយសុខភាពភ្នែក ឲ្យមើលឃើញកាន់តែ ច្បាស់ជាងមុន នឹងស្បែករលោងស្អាតដូចធម្មតជាតិ ។

៩. ជាតិស្ពាន់ដែលមានក្នុងផ្លែឈើនេះ បានដើរតួនាទី យ៉ាងសំខាន់ក្នុងការផលិត អរម៉ូន នឹងស្រូបយកអរម៉ូន វិញយ៉ាងល្អ វាក៏មានតួនាទី ក្នុងការជួយព្យាបាល ដល់ ប្រ័ពន្ធប្រសាទ នឹងសំពាធឈាមផងដែរ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2031
2250
4533161