jaukjeybanner

នាង Sunny ជំនួសតំណែងនាង Jessica ក្រោយចាកចេញពីក្រុម SNSD

កូរ៉េ៖ នាង Sunny ដែលជាសមាជិក ក្រុមតារាចម្រៀងស្រី ៩នាក់គឺក្រុម SNSD ត្រូវបានក្លាយចំណុចក្តៅ និងផ្តោតអារម្មណ៍គួរឲ្យកត់សម្គាល់ យ៉ាងខ្លំាង បន្ទាប់មិត្តរួមក្រុម នាង Jessica ចាកចេញពីក្រុមកន្លងទៅ ធ្វើឲ្យនាងកាន់តែមានប្រជាប្រិយភាពកាន់ តែខ្លំាងឡើងៗ ។ នេះបើតាមការចុះផ្សាយ ពីគេហទំព័រ បរទេសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៤កន្លងមក។

ការបង្ហាញខ្លួនជាមួយមិត្តភក្តិនៅក្នុងព្រឹត្តិការណ៍នានា នាង Sunny បានក្លាយទៅជាចំណុចចាប់អារម្មណ៍ជាងគេ ក្នុងចំណោមមិត្តរួមក្រុម បន្ទាប់ពីនាង Jessica ចាកចេញពីក្រុម SNSD ដោយនាងមានសម្រស់ស្រស់ស្អាតប្រៀបជាកូនក្រមុំជ័រ។

កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងមកក្រុម SNSD បានចូលរួមការប្រគំតន្ត្រី ដ៏ធំជាងគេ នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៤ លើកទី៤ ក្នុងនោះមានទស្សនិកជន ចូលរួមទស្សនាសរុប ចំនួន ៣០៨.០០០នាក់ ហើយក៏មានក្រុមតារាចម្រៀងជាច្រើន ចូលរួមដែរ គឺ Big Bang, TVXQ និងក្រុម EXO ។
កាលពីដើមមានអាល់ប៊ុមបាន ចងក្រងបទចម្រៀង ដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់ក្រុម SNSD ដោយលក់បាន ១៦ ៣១០០ បន្ទះ និងជាប់ចំណាត់ថ្នាក់ លេខ 2 នៅលើ Oricon ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2348
700
4914153