jaukjeybanner

វិធីបង្កើនប្រសិទ្ធភាព ការងាររៀងរាល់ថ្ងៃ

១. មកធ្វើការឲ្យទាន់ម៉ោង៖ ការមកធ្វើការទាន់ម៉ោង មិនត្រឹមតែធ្វើឲ្យអ្នកមានកេរ្តិ៍ឈ្មោះ ល្អប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ចង់ធ្វើការទៀតផង ។

២. ដកដង្ហើមចូលវែងៗ ហើយផ្តោតអារម្មណ៍ តែលើកិច្ចការបច្ចុប្បន្ន និងនៅកន្លែងធ្វើការ ។ មនុស្សមួយ ចំនួនប្រញាប់ប្រញាល់ចេញពីផ្ទះ មានរឿងសៅហ្មង មិនទាន់ដោះស្រាយចេញ លុះមកដល់កន្លែង ធ្វើការអារម្មណ៍ មិនស្រឡះ មួម៉ៅដាក់គេឯង ។ ការដកដង្ហើមចូលវែងៗ អាចជួយកាត់បន្ថយអារម្មណ៍ តានតឹងនេះបាន ។

៣. សម្រាកប្រាំនាទីបន្ទាប់ពី ដកដង្ហើមវែងៗរួចហើយ ។ ធ្វើដូចនេះជួយផ្ស៊ាំខ្លួនអ្នកឲ្យត្រៀមលក្ខណៈធ្វើការងារ ។

៤. ធ្វើកិច្ចការណាដែលសំខាន់មុន កុំយករឿងមិនបានការមកធ្វើទាំងព្រលឹម ។ 

៥. ចំណាយពេល ៥ ទៅ ១០នាទី ជួបគួរសមសួរសុខទុក្ខមិត្តរួមការងារ ដើម្បីដឹងថាម្នាក់ៗ យ៉ាងម៉េចទៅហើយ ។ ធ្វើបែបនេះជួយបង្កើនកិច្ច សហការក៏ដូចជា បង្កើនទឹកចិត្ត ធ្វើការងារ ។

៦. រៀបចំកន្លែងធ្វើការឲ្យមានរបៀបរៀបរយ ។

៧. យកកិច្ចការដែលប្រើថាមពល ខួរក្បាលច្រើនមកគិត ព្រោះទាន់ពេលខួរក្បាល របស់អ្នកនៅស្រឡះល្អ ៕

សាលារៀន salarean.com

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2028
2250
4533158