jaukjeybanner

វិធី៥យ៉ាងការពារ អារម្មណ៍ឆេវឆាវរបស់កូន

អារម្មណ៍ឆេវឆាវខ្លាំងក្លា តែងតែកើតឡើង ចំពោះកូនតូចរបស់អ្នក ប៉ុន្តែឪពុកម្តាយអាចការពារ អារម្មណ៍ឆេវឆាវ របស់កូនតូចបាន
ដោយវិធីដូចខាងក្រោមៈ

១. លើកសរសើរ ឬពោលពាក្យសរសើរកូន បង្ហាញនូវការយកចិត្តទុកដាក់ ពេលកូនមានការប្រព្រឹត្តិល្អ។

២. បើកឪកាសឲ្យកូន បានសម្រេចចិត្តរឿងផ្សេងៗ បានដោយខ្លួនឯងដូចជា ការជ្រើសទិញផ្លែឈើសម្រាប់ ទទួលទាននៅពេលថ្ងៃជាដើម។

៣. អាណាព្យាបាល គួរចៀសវាងសម្តែង អាកប្បកិរិយាជំទាស់ ឬគាំទ្រឲ្យកូនលេងចំពោះតែ របស់លេងដែលសមស្របនឹងវ័យ តែមួយមុខ
គួរអនុញ្ញាតឲ្យកូនបាន ស្វែងយល់បន្ថែម។

៤. មិនគួរនិយាយថា “ទេ!” ដោយមិនទាន់បានគិត ឬពិចារណាពេលកូន មកសុំអ្វីមួយនោះទេ ព្រោះអាណាព្យាបាលគួរនិយាយថា “ទេ!”
នៅពេលចាំបាច់ត្រុវបដិសេធប៉ុណ្ណោះ និងគួរនិយាយថា “បាន!” នៅពេលអាចឲ្យតាមការសុំរបស់កូន។

៥. មិនគួរជំរុញឲ្យកូនធ្វើ នូវអ្វីដែលហួសពីសមត្ថភាព ឬហួសព្រុំដែនដែលកូន អាចធ្វើបានជាពិសេស ពេលកូនមានអារម្មណ៍នឿយហត់៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
591
700
4912396