jaukjeybanner

Justin Bieber បែកក្រដាសត្រចៀក កំពុងប្រឈមនឹងការ វះកាត់

អាមេរិក៖ ថ្មីៗនេះ Justin Bieber បានឲ្យប្រិយមិត្ត ដែលគំាទ្ររូបលោកបានឲ្យដឹងថា លោកប្រហែលជាត្រូវ ធ្វើការវះកាត់ បន្ទាប់ពីលោក បានបែកក្រដាសត្រចៀក ដោយសារតែលោតពីច្រំាងថ្ម ចុះទៅក្រោម។ តារាចម្រៀងដ៏ល្បីវ័យ២០ឆ្នាំ របស់អាមេរិករូបនេះ នឹងប្រហែលជាត្រូវ ធ្វើការវះកាត់ព្យាបាល ត្រចៀកឡើងវិញ ដោយការសារមូលហេតុ ខាងលើ។

តែទោះជាយ៉ាងណា តារាវ័យក្មេង មានទំនាក់ទំនងស្នេហា និងបញ្ហាមិនចេះចប់មិនចេះហើយ ជាមួយតារាចម្រៀង ស្រស់ប្រិមប្រិយ នាង Selena Gomezនោះ បាននិយាយថា លោកជឿថាអាការៈ នៃការឈឺចាប់ត្រចៀក វានឹងទាមទារ ការព្យាបាលរយៈពេលយូរ ហើយវានឹងពន្យា ការចេញនូវអាល់ប៊ុម បទចម្រៀងថ្មី ប៉ុន្តែលោកនឹងមិនសម្រាកព្យាបាល រយៈពេលយូរពេក ដែលអាចធ្វើឲ្យប៉ះពាល់ការងារ សិល្បៈរបស់លោកឡើយ។

លោកបាននិយាយ ទៅកាន់ប្រិយមិត្តគំាទ្រថា "ត្រចៀករបស់ខ្ញុំ នឹងត្រឡប់មកសភាពដើម យឺតបន្តិច តែខ្ញុំនឹងនំាមកនូវ បទចម្រៀងថ្មី ពោរពេញដោយ ក្តីស្រឡាញ់ ទៅកាន់ទស្សនិកជន "៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2378
700
4914183