



លីវតឺហួរមិនស្និទ្ធស្នាល និងគ្មានជម្លោះជាមួយទិនហ្វីទេ តែជាអ្នកគាំទ្រស្នាដៃទិនហ្វីរហូតមក
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 18 កញ្ញា 2014 14:15
តារាចម្រៀងតារាសម្ដែង លីវតឺហួរ បានចេញមុខមកស្រាយនិងទទួលស្គាល់ថា លោកមិនសូវស្និទ្ធស្នាលជាមួយតារាសម្ដែងចូវសិងឆឺ ហៅ ទិនហ្វី ទេ តែក៏មិនមានបញ្ហាជាមួយគ្នាដូចជាពាក្យចចាមអារ៉ាមដែរ ម្យ៉ាងទៀត លោកក៏ជាអ្នកគាំទ្រស្នាដៃតារាកំប្លែងរូបនេះរហូតមកដែរ។
ទំនាស់រវាងទិនហ្វី និងគូស្វាមីភរិយា ផលិតករ Charles Heung និង Tiffany chen កំពុងតែផ្ទុះរឿងក្ដៅគគុកនិងមានអ្នកសិល្បៈជាច្រើនរូបពាក់ព័ន្ធ។ នៅពេលលោកស្រី Tiffany ផ្ដល់ព័ត៌មានថា តារាកំប្លែងទិនហ្វីជាមនុស្សម្នាក់ដែលចូលចិត្តបង្ករឿងរហូតស្ទើរក្លាយជា ”ឆ្កែត្របែកក្បាល” នៅក្នុងរង្វង់សិល្បៈភាពយន្តចិននោះ លីវតឺហួរ ក៏ជាបុគ្គលម្នាក់ដែលលោកស្រីផលិតកររូបនេះអះអាងថា បានធ្លាប់និយាយប្រាប់គាត់ថា លីវតឺហួរ មិនធ្លាប់ជាមិត្តជាមួយចូវសិងឆឺ ហើយក៏គ្មានថ្ងៃអាចនឹងក្លាយជាមិត្តជាមួយតារាកំប្លែងមេបញ្ហារូបនេះដែរ។
ក្រោយពីព័ត៌មានបានក្លាយជាទីចាប់អារម្មណ៍របស់សាធារណជនថា មានរឿងអ្វីកើតឡើងរវាងតារាទាំងពីររួចមក ទីបំផុតតារាចម្រៀងមុខសង្ហា លីវតឺហួរ ទម្លាយរឿងនេះជាសាធារណៈ ខណៈរូបលោកចូលរួមសម្ពោធភាពយន្តឯកសារ “My Voice, My Life” ។
លីវតឺហួរ បានធ្វើការបកស្រាយពីមន្សិលសង្ស័យនានាជុំវិញបញ្ហាផ្សេងៗ ពិសេសចំណងមិត្តភាពរវាងរូបលោក និងតារាកំប្លែងទិនហ្វីដែលល្បីថា លោកមិនធ្លាប់និយាយប្រាប់អ្នកណាថា ចូវសិងឆឺ មិនមែនជាមិត្តលោក តែរឿងដែលលោកនិយាយគឺ លោកសៀង ជាមិត្តមិត្តភក្តិលោក មិនថាអតីតកាល បច្ចុប្បន្ន ឬអនាគតម្យ៉ាងទៀតលោកសៀងក៏ជាថៅកែដ៏ល្អម្នាក់ ជួនកាលអ្នកស្រីសៀងអាចនឹងយល់ខុសពីន័យសំដីរបស់លោក។
ចំណែករឿងដែលលេចឮថាលោកនិងចូវសិងឆឺឈ្លោះគ្នារឿងតម្លៃខ្លួនរហូតធ្វើឱ្យអ្នកទាំងពីរលែងរួមសម្ដែងជាមួយគ្នាទៀតនោះលោកបានបញ្ជាក់ថា លោកនិងទិនហ្វីស្ទើរតែមានឱកាសបានសម្ដែងជាមួយគ្នាទៀតប៉ុន្តែដោយសារខ្លឹមសារក្នុងកិច្ចសន្យាមានចំណុចខ្លះដែលតម្រូវឱ្យលោកបដិសេធមិនទទួលថត តែអ្នកទាំងពីរគ្មានបញ្ហាអីជាមួយគ្នាទេ ប៉ុន្តែលោកនៅតែអះអាងដដែលថាបើសិនមានឱកាសលោកនឹងរួមការងារជាមួយ ចូវសិងឆឺជាក់ជាមិនខាន៕
អត្ថបទផ្សេងៗ
- លី ស៊ាវឡុង អច្ឆរិយៈជន
- លេចចេញ រូបភាព ក្តៅសាច់ សួ គីនលី បុប្ផាកោះកុង ទស្សនាហើយ ឈាមច្រមុះ
- យីងឡាក់ មិនសុំសិទ្ធិជ្រកកោននៅ US
- លី មិនហូ បដិសេធតម្លៃខ្លួនមួយដង៧៣ម៉ឺនដុល្លារ
- Taeyang ឆក់បេះដូងអ្នកគាំទ្រ នៅប៉េកាំង អំឡុងពេលលុកលុយ តំបន់អាស៊ី
- វិប្បដិសារីមួយធ្វើឱ្យ លី យ៉ុងជេ មានថ្ងៃនេះ
- Brad Pitt និង កូនប្រុសទាំងបីក្នុងពិធីសម្ពោធរឿង Unbroken
- Selena Gomez គំរាម Justin Bieber បើមិនព្រមត្រូវគ្នាមុនដាច់ឆ្នាំនេះទេទំនាក់ទំនងទាំងប៉ុន្មាននឹងត្រូវចប់
- នាង Can Lo Lo បង្អួតសម្រស់ជាមួយរ៉ូប ដែលមានដៃតូចដ៏សិចស៊ី លេចចុងសុដន់
- តារាស្រី១០ដួងរកលុយបានច្រើនជាងគេក្នុងឆ្នាំ២០១៤
- នាង Sunny ជំនួសតំណែងនាង Jessica ក្រោយចាកចេញពីក្រុម SNSD
- Justin Bieber បែកក្រដាសត្រចៀក កំពុងប្រឈមនឹងការ វះកាត់
- ក្រុម SNSD ចុះកិច្ចសន្យាឲ្យ ផលិតកម្ម SM រយៈពេល៣ឆ្នាំ
- កំពូលតារា kpop Rain បរិច្ចាគទឹកប្រាក់ ១ លានវ៉ុន សំរាប់ការស្រាវជ្រាវ វិធីព្យាបាលជំងឺ Lou Gehrig
- កូនប្រុស ឈិន ឡុង ប្រឈមមុខជាប់ពន្ធនាគារ ៣ឆ្នាំ ពាក់ព័ន្ធនឹង គ្រឿងញៀន