jaukjeybanner

កូរ៉េ​ខាង​ត្បុង៖​កូរ៉េ​ខាងជើង​​កំពុង​ផលិត​មីស៊ីល​បាញ់​ចេញ​ពី​ក្នុង​ទឹក​

បើ​តាម​​ក្រសួង​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​នេះ​ថា​កូរ៉េ​ខាង​ជើង​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​​ផលិត​នូវ​ប្រព័ន្ធ​អាវុធ​ថ្មី​ដែល​មាន​សមត្ថភាព​អាច​បាញ់​ចេញ​​នូវ​មីស៊ីល​អន្តរទ្វីប​ចេញ​ពី​ក្នុង​នាវា​មុខ​ទឹក​បាន​។

​បើ​តាម​ប្រភព​បាន​បន្ត​ទៀត​ថានាវា​មុខ​ទឹក​របស់​កូរ៉េ​ខាងជើង​ធុន​Golf-class ដែល​មាន​ចំណុះ​៣០០០​តោន​ អាច​​ត្រូវ​បាន​គេ​កែច្នៃ​ដើម្បីប្រើ​ប្រាស់​ក្នុង​ការ​បាញ់​មីស៊ីល​អន្តរទ្វីប​ចេញ​រយៈ​ចម្ងាយ​មធ្យម។ តែ​ការ​លើក​ឡើងនេះ​មិន​មាន​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយទេ ពី​ភាគី​កូរ៉េ​ខាង​ជើង។

គួរ​បញ្ជាក់​ថា​បើ​អ្នកជំនាញ​ អាវុធ​ដែលកូរ៉េ​ខាង​ជើង​កំពុង​អភិវឌ្ឍ​ឬ​ធ្វើ​ការ​កែច្នៃ​ដើម្បី​បាញ់​ចេញ​ពី​នាវាមុខ​ទឹកនោះ អាច​យក​តាម​ឬ​ថតចម្លង​តាមរុស្ស៊ី​ឬ​ចិន​ទាំង​ស្រុង។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
354
2461
4918354