jaukjeybanner

កំពូលតារា kpop Rain បរិច្ចាគទឹកប្រាក់ ១ លានវ៉ុន សំរាប់ការស្រាវជ្រាវ វិធីព្យាបាលជំងឺ Lou Gehrig

តារា kpop បុរសសង្ហា Rain បានបរិច្ចាគទឹកប្រាក់ ១ លានវ៉ុន (៩៨,៣០០ ដុល្លារ សហរដ្ឋអាមេរិក) ក្នុងការ អភិវឌ្ឍន៏ និង ស្រាវជ្រាវវិធីព្យាបាល ជំងឺ Lou Gehrig (Lou Gehrig's Disease)។

CEO  នៃCube Entertainment  Hong Seung Sung  និងជាភ្នាក់ងារ របស់ Rain កំពុងកើត មានជំងឺ Lou Gehrig's disease។ Hong Seung Sung ក្នុងនាមជា អ្នកណែនាំ ក៏ដូចជាឳពុកទី២ របស់ Rain ដែលបានជួយគាត់ក្នុងការចេញច្រៀង លើកដំបូងក្រោមឈ្មោះថា Rain និង​ បានធ្វើឲគាត់មានមុខមាត់ដូចសព្វថ្ងៃ បានកើតមាន ជំងឺ Lou Gehrig's disease អស់រយៈពេល ៣ឆ្នាំហើយ។

តារាកំពូលម្នាក់នេះ តែងតែនឹកគិតថាតើគាត់អាចសងគុណដល់ Hong Seung Sung តាមរបៀបណា។ ការព្យាបាល ជំងឺ Lou Gehrig's disease កំពុងស្ថិតក្នុងការអភិវឌ្ឍន៏ នៅឯ មន្ទីរពេទ្យសកលវិទ្យាល័យ ជាតិមួយ ដូច្នេះ Rain មានបំណងចង់ធ្វើការបរិច្ចាគចំពោះ ការស្រាវជ្រាវនេះ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2352
700
4914157