jaukjeybanner

យន្តហោះចម្បាំងដ៏ខ្លាំង មហិមាទាំង១០របស់ ពិភពលោក

ស៊ិនហួ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានដកស្រង់ និងចុះផ្សាយ អំពីសកម្មភាព និងភាពអស្ចារ្យ របស់យន្ត ហោះ លំដាប់ពិភពលោក ដែលគេបានដឹង និងទទួលស្គាល់ថា មានថាមពលមហិមា និងជាប្រភេទយន្ត ហោះ ពិឃាត ដ៏ចំណាននៅក្នុង សមរមភូមិប្រយុទ្ធ ដែនអាកាស ។

ក្នុងនោះសារព័ត៌មានបានដកស្រង់ និងចុះផ្សាយថា យន្តហោះពិឃាតដែលមាន ថាមពលខ្លាំងក្លា និងមហិមា សម្រាប់ ពិភពលោក មានចំនួន១០គ្រឿង ដែលបានផលិតឡើងដោយ អ្នកវិទ្យាសាស្ត្រមកពីអាម៉េរិក រុស្ស៊ី ជប៉ុន ចិន អង់គ្លេស បារាំង និងបណ្តប្រទេសមហាអំណាច សព្វាវុធធំៗនៅ លើពិភពលោក  ។

គេបានដឹងថា យន្តហោះ F-15 Eagle ជាប្រភេទយន្តហោះពិឃាត របស់សហរដ្ឋអាម៉េរិក ដែលមានថាមពល ដ៏មហិមា និងមាន F-16 Fighting Falcon ផងដែរ ។ ក្រៅពីនេះមានយន្តហោះប្រដេញ និងបាញ់ប្រហារលើ ដែនអាកាស ដែលផលិតឡើងដោយ ប្រទេសរុស្ស៊ី ក្នុង នោះរួមមាន Russia's MiG-31 ជាដើម ។ លើសពីនេះ មានយន្តហោះដែលផលិតឡើង ដោយមហាអំណាចបារាំង ដែលមានយន្តហោះវាយប្រហារ ស្ទាត់ ជំនាញឈ្មោះ France's Dassault Rafale ។

ជាងនេះទៅទៀត មានយន្តហោះប្រដេញ និងវាយលុកដែនអាកាស ដ៏ល្បីល្បាញ មួយចំនួនទៀតដូចជា យន្តហោះ F-22 Raptor Fighter Jet , Sukhoi Su-27 របស់ជប៉ុន និងយន្តហោះ F/A-18E/F Super Hornets , Eurofighter Typhoon , Saab JAS 39 Gripen និង J-10 ដែលសុទ្ធជាយន្តហោះ លំដាប់កំពូល ក្នុងចំណោមយន្តហោះពិឃាត ល្បីល្បាញលើលោកានេះ ៕

F-16 Fighting Falcon

F-15 Eagle

Russia's MiG-31

France's Dassault Rafale

F-22 Raptor Fighter Jet

Sukhoi Su-27

F/A-18E/F Super Hornets

Eurofighter Typhoon

Saab JAS 39 Gripen

J-10

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2038
2594
4647873