jaukjeybanner

បុទ្ធានុភាដ៏ រន្ធត់របស់នាគភ្លើង BM_21

BM_21 ជាកាំភ្លើងផ្លោងប្រតិកម្មបាញ់ជាឈុត ត្រូវបានផលិតដោយ អតីតសហភាពសូវៀត នៅដើមទសវត្សឆ្នាំ ​60។ កាំភ្លើងផ្លោង នេះមានឈ្មោះ Grad(ភាសារុស្ស៊ី) មានន័យថាភ្លៀងទឹកកក។

អមដំណើរ BM_21 ជារថពាសបែកបញ្ជាការ និងភស្តុភារ

BM_21 អាចបាញ់ rocket 40 គ្រាប់ក្នុងថេរវេលា 20វិនាទី។ BM_21 មួយកងវរសេនាតូច អាចបាញ់ rocket 720គ្រាប់លើ គោលដៅមួយក្នុងវេលា បីបួននាទីទេ។

កាលពី ​19សីហា កងទ័ពរុស្ស៊ីបានហ្វឹកហាត់ ប្រឆាំងការឡើងគោក របស់សត្រូវនៅតំបន់ Kamchatka។ ខ្លឹមសារនៃ សមយុទ្ធគឺ ប្រឆាំងនិងកំទេច ការឡើងគោកនៃ ទ័ពបច្ចាមត្រ។

នាគភ្លើង BM_21 ត្រូវបានបំពាក់ លើរថយន្តដឹកធុន Ural_4320 ដែលប្រើម៉ាស៊ីន Diessel V8 កម្លាំង 240សេះ។ រថយន្តរត់លឿនបំផុត 75km/h ដែរប្រតិបត្តិការ 450km។

មួយក្នុងចំណោមកាំភ្លើង Grad រាប់រយគ្រឿងនៅកន្លែងសមយុទ្ធ ហើយពលទាហាន រៀបចំដាក់អាវុធក្នុងស្ថានភាពត្រៀម ប្រយុទ្ធ។ BM_21 ត្រូវការពេលរៀបចំតែ 3នាទីប៉ុណ្ណោះហើយ ការកំណត់គោលដៅបាញ់ កំទេច ទទួលបានការឧបត្ថម្ភពីកញ្ចក់អេឡិចត្រូនិច PG_1M។

BM_21 អាចបាញ់ Rocket ធម្មតាៗបានជាច្រើនប្រភេទយោងលើ បទបញ្ជានៃបេសកកម្ម​។

ក្នុងរូបនេះ BM_21 បាញ់ rocket PRC_60 សម្រាប់កំទេចគោលដៅលើទឹក នៅចម្ងាយ 5km ពីវា។

រថយន្តមួយគ្រឿងនាំ យកជាមួយគ្រាប់ BM_21 ចំនួន 40 គ្រាប់ទំហំ 122mm។ ការតក់ស្លុតភ័យរន្ធត់ចំពោះ BM_21 គឺលទ្ធភាពបាញ់ ស្រោចទៅលើគោលដៅមួយនូវ rocket រាប់រយគ្រាប់ក្នុងវេលាប៉ុន្មាន នាទី ប៉ុណ្ណោះ។

ទោះបីចាប់កំណើតជាង 5ទសវត្ស មកហើយក្តី តែ Grad នៅបង្កការភ័យខ្លាច ដល់សត្រូវរបស់វាដោយសារអនុភាពដ៏រន្ធត់ដដែល៕

 

ប្រភព XALUAN.COM


 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2010
2594
4647845