jaukjeybanner

រុស្ស៊ីជាប្រទេសដ៏ធំជាងគេ​ បំផុតរបស់ពិភពលោក

រុស្ស៊ី៖ យោងតាមគេហទំព័ររបស់ Wikipedia បានឲ្យដឹងថា រុស្ស៊ីជាប្រទេសមួយដ៏ធំបំផុត នៅក្នុងពិភពលោក មានផ្ទៃដីសរុបចំនួន ១៧.០៧៥.៤០០ គីទ្បូម៉ែតការ៉េ ដែលស្មើនឹងមួយភាគប្រាំបី នៃផ្ទៃដីសរុបរបស់ផែនដី ហើយមានចំនួនប្រជាជន ១៤៣ លាននាក់(ឆ្នាំ ២០១២) ដែលស្ថិតនៅលំដាប់ទី ៩ នៃប្រជាជនដ៏ច្រើនបំផុត នៅក្នុងពិភពលោក ។

ប្រទេសនេះមានទីតាំងស្ថិត នៅភាគខាងជើងប្រទេសអ៊ីរ៉ាស៊ី ហើយវាជាប្រទេសសហព័ន្ធ សាធារណរដ្ឋពាក់កណ្ដាល និងប្រជាធិបតេយ្យ ពាក់កណ្តាល (កុម្មុយនីសផង និង សេរីផង) ដែលមានព្រំប្រទល់ពីភាគ ពាយព្យទៅភាគអាគ្នេយ៍ ជាប់ជាមួយនឹង ប្រទេសចំនួន១៤ រួមមាន Norway,  Finland,  Estonia, Latvia Lithuania,  Poland, Belarus,  Ukraine,  Georgia,  Azerbaijan  Kazakhstan,  China,  Mongolia,  និង North Korea ។

ចំណែកឯព្រំដែនសមុទ្រជាប់ជាមួយ នឹងប្រទេសជប៉ុន ដោយសមុទ្រ Okhotsk  និងរដ្ឋអាឡាស្កាសហរដ្ឋអាម៉េរិក ឆ្លងកាត់ស្ពាន ឬផ្លូវរូងក្រោមដី Bering Strait ព្រមទាំងកោះតំបន់ អាក់ទិករបស់ប្រទេស កាណាដា ។

សេដ្ឋកិច្ចរុស្ស៊ីជាប់ ចំណាត់ថ្នាក់លេខ ៩ និងជាប្រទេសមហាអំណាចទី ៦ ដែលមានធនធានថាមពល និងរ៉ែដ៏ច្រើនបំផុត ហើយក៏ជាប្រទេស ដែលមានការផលិតប្រេង និងឧស្ម័នធម្មជាតិដ៏ច្រើនបំផុត នៅទូទាំងពិភពលោកផងដែរ ។

ប្រទេសនេះ ក៏ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន ៥ ដែលជាប្រទេសផលិត អាវុធនុយក្លេអ៊ែរ និងមានការស្ដុក ទុកនូវចំនួនអាវុធបំផ្លាញ មនុស្សជាតិដ៏ធំបំផុត ក្នុងពិភពលោក។

បច្ចុប្បន្នប្រទេសនេះ មានប្រធានាធិបតីដ៏ មានឥទ្ធិពលមួយរូប ដែលត្រូវបានគេទទួលស្គាល់ ទូទាំងពិភពលោក គឺ លោក ប្លាឌឺមៀរ ពូទីន ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1998
2594
4647833