jaukjeybanner

ប្រធានាធិបតីពូទីន អាវុធរុស្ស៊ីអស្ចារ្យបំផុតក្នុងលោក

ប្រធានាធិបតី បានប្រកាសថា កងទ័ពរុស្ស៊ី និងត្រូវបានបំពាក់អាវុធ វាយលុក និងការពារដែលទំនើប ផុតលេខហើយកងទ័ព ប្រទេសដទៃ និងមិនមានដូច។

ព័ត៌មានមួយ នេះត្រូវបាន ទីភ្នាក់ងារ Kia Novosti ប្រកាសកាលពី 14 សីហា។ «នេះជាពួកអាវុធទំនើបបំផុត កងទ័ពប្រទេសឯទៀត លើពិភពលោក មិនមានយ៉ាងហ្នឹងទេ។ យើងខ្ញុំនឹងនាំចេញ ឲ្យដៃគូនានា» លោក ពូទីនបានថ្លែង យ៉ាងហ្នឹងខណៈជួប សវនាការ និងប្រតិភូ មកពី គណបក្សនានា ក្នុងសហព័ន្ធ រុស្ស៊ី។ រូបថត នេះគឺកាំជ្រួច RS_24 yars។

ទោះបីគេមិនទម្លាយ ឲ្យដឹងនូវអាវុធ ដែលនិង ត្រូវបំពាក់ក្នុង អនាគតខ្លី ខាងមុខ តែយោងលើកម្មវិធី ទិញអាវុធ ថ្មីរបស់កងទ័ព រុស្ស៊ី គេជឿថាអាវុធ ដែលលោក ​Putin និយាយគឺកាំជ្រួច រំលងទ្វីប មហាប្រល័យប្រភេទថ្មី RS_26 ដែលប្រើឥន្ធនៈរឹង។

ដោយវាជាអាវុធថ្មី ទើបទិន្នន័យផ្សេងៗរបស់វានៅ តែត្រូវបានរុស្ស៊ី ទុកជាអាថ៌កំបាំង នៅឡើយ។ ប៉ុន្តែបណ្តាញចារកម្មនានា ជឿថា RS_26 ជាម៉ូដែលថ្មី របស់ ​RS_24 ។

RS_26 មានបណ្តោយប្រមាណ 12m និងត្រូវបានបំពាក់លើ ទម្របាញ់ចល័ត។ កាំជ្រួចឆ្លងទ្វីប(ICBM) RS_26 មានក្បាលគ្រាប់ ទំនើបកប់សេរី និងអាចរំលាយខ្លួនឯង(MIRV)ហើយរួមបញ្ជូលដោយ ក្បាលគ្រាប់តូចៗជាច្រើន និងប្រតិកម្មរហ័ស។

បច្ចេកវិទ្យាឈានមុខ មួយរបស់វាគឺ ការបញ្ជាផ្លូវរត់តាម មធ្យោបាយ ច្រើនយ៉ាងជួយឲ្យកម្រិត ពិតប្រាកដ នៃការវាយប្រហារកើន ឡើងហើយ លទ្ធភាពបំបាំងកាយ ខ្ពស់បំផុត។

អាវុធបន្ទាប់ដែលមានតែមួយ មិនអាចមានពីរ គឺនាវា មុជទឹកទឹកប្រភេទ Borei ។ ទ័ពជើងទឹករុស្ស៊ី និងបំពាក់កប៉ាល់ Borei 8 គ្រឿង បើគិត ត្រឹម 2015។ កប៉ាល់ Borei និងក្លាយជាឆ្អឹងខ្នង នៃទ័ពជើង ទឹករុស្ស៊ី ទៅមុខ ប៉ុន្មាន ទសវត្សទៀត។

កប៉ាល់មុជទឹក Borei Project 955 មានសម្ពាធទឹក 14720 តោនពេលអណ្តែត និង 24 000 តោនពេលមុជទឹក បណ្តោយ 170m។ កប៉ាល់មាឡប្រតិកម្មនុយក្លេអ៊ែមួយ ម៉ាស៊ីន ចំហេះ AEU មួយ រុញថាមពល ទៅបង្គុំស្លាបចក្រ ដ៏ទំនើប។

ដំបូងរុស្ស៊ីប្រុងបំពាក់កាំជ្រួច SS_N_28 ឲ្យវា តែក្រោយមកគេ បំពាក់កាំជ្រួច Bulava ដែលទំនើបជាងទៅវិញ។

កាំជ្រួច Bulava  មានអង្កត់ជ្ចិត 2,1m បណ្តោយ 12,1m​ ទម្ងន់ពេល បង្ហោះ 36,8តោន មានម៉ាស៊ីន 3 ជាន់។ 2 ជាន់ប្រើ ឥន្ធនៈរឹង ជាន់ចុងក្រោយ ប្រើឥន្ធនៈរឹង ធ្ចើឲ្យវាខ្លាំង ក្លាហួសពីការស្មាន ខណៈទៅកៀក គោដៅ។

ក្រៅពីនេះកាំជ្រួច IsKander_M ក៏ស្ថិតក្នុងក្រុមអាវុធកម្រ និងសាហាវដែរ ហើយទ័ពជើងគោក រុស្ស៊ី បានប្រើវាយ៉ាងទូលំទូលាយ។

ពួកជំនាញការយោធា អាមេរិក ទទួលស្គាល់ថា Iskander_M សាហាវជាងអាវុធ ប្រភេទតែមួយរបស់ក្រុមប្រទេស NATO ពី 5 – 8ដង។

​Iskander_M ជាកាំជ្រួច ម៉ាស៊ីន តែមួយថ្នាក់ តែមានឧបករណ៏ បញ្ជាផ្លូវច្រើន។ បណ្តោយរបស់វា គឺ 7,2m អង្កត់ផ្ជិត 0,95m ទម្ងន់ 3,8 តោន ក្បាលគ្រាប់ 380kg។ កម្រិត វាយប្រហារចំគោលដៅ គឺ CEP 2m ដែលចាត់ថាសុក្រឹតបំផុត នៅពេលសព្វថ្ងៃ។

អ្វីដែលពិសេសគឺ Iskander_M ប្រើបច្ចេកវិទ្យា បំបាំងកាយដាច់ដោយឡែក របស់រុស្ស៊ី បច្ចេកវិទ្យា Plasma ធ្វើឲ្យគេមិនអាច ទប់ស្កាត់ Iskander_M បាន។

ប្រភព RIANOVOSTI

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
351
2461
4918351