jaukjeybanner

ឌុ​ច លីដា​ និយាយ​ពី​ការ​ថត​ស្រាត​នៅ​ក្នុង​រឿង​«​ស្បែក​គង់​»

ភ្នំពេញ ​៖ ​ខណៈ​ខ្សែភាពយន្ត​រឿង​«​ស្បែក​គង់​»​បាន ​បើក​ការ​ដាក់​បញ្ចាំង​នា​យប់​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៤ ​​នេះ កញ្ញា ឌុ​ច លីដា តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​នេះ​ត្រូវ​បាន​ទស្សនិកជន​ ជាច្រើន​ផ្ដោត​ការចាប់អារម្មណ៍​ខ្លាំង​ពោល​គឺ​ជាពិសេស​នោះ​ទាក់ទិន​លើ​ ការសម្ដែង​របស់​នាង​នៅ​ក្នុង​ឈុត​ឆាក​មួយ​ដែល​បានបង្ហាញ​នូវ​ភាព​អាក្រាត​ កាយ​ផ្នែក​ល្វែង​ខាងលើ​ចំ​ពីមុខ​តួឯក​ប្រុស​លោក អ៊ុន សុធា តែម្ដង។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​មុន​ការ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង​«​ស្បែក​គង់​»​ដែល ​បាន ធ្វើឡើង​កាលពីដើម​សប្ដាហ៍​នេះ​នៅ​ឯ​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល​ភូ​គី​ត្រា​ ភ្នំពេញ​នោះ កញ្ញា ឌុ​ច លីដា បាន​និយាយ​ឲ្យ​ដឹងថា ទាក់ទិន​នឹង​ឈុត​ឆាក​មួយ​នៅក្នុង​ខ្សែភាពយន្ត​ខ្មែរ​រឿង « ស្បែក​គង់ » ដែល បង្ហាញ​ពី​ភាព​អាក្រាតកាយ​នៅ​ផ្នែក​ល្វែង​ខាងលើ​របស់​នាង​នៅក្នុង​ទឹក​នៅ​ចំ ​ពីមុខ​តួឯក​ប្រុស លោក អ៊ុន សុធា នោះ​មិនមែន​ជាការ​អាក្រាតកាយ​ទាំងស្រុង​នោះ​ទេ ពោល​គឺ​ឈុត​ឆាក​នេះ​នាង​បាន សម្ដែង​ដោយ​បាន​ដោះ​សម្លៀក​បំពាក់​ចេញ​ត្រឹមតែ​ផ្នែក​ខាង​ខ្នង​ប៉ុណ្ណោះ ចំណែក​ឯ​នៅ​ផ្នែក​ខាងមុខ វិញ​នោះ​គឺ​មាន​ការ​បិទបាំង​តាមរយៈ​បច្ចេកទេស និង​ជំនាញ​របស់​អ្នក​រៀបចំ​តុបតែង​ខ្លួន​សម្រាប់​តួ សម្ដែង។

កញ្ញា ឌុ​ច លីដា ក៏​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា នាង​មិនបាន​អាក្រាត​កាយ​ដោយ​មិន​ស្លៀកពាក់ អ្វី​បិទបាំង​នៅ​ចំពោះមុខ​តារា​សម្តែង​ប្រុស លោក អ៊ុន សុធា នោះទេ ព្រោះ​នៅក្នុង​ឈុត​សម្ដែង​នេះ ខ្លួនប្រាណ​របស់​នាង​ក៏​មាន​ការជួយ​បិទបាំង​នូវ​ផ្នែក​ខាងមុខ​តាមរយៈ​ជំនាញ​ របស់​អ្នក​រៀបចំ​ខ្លួន និង បច្ចេកទេស​ផងដែរ​។ នាង​បាន​បង្ហើប​ថា នៅក្នុង​ឈុត​ឆាក​សម្ដែង​នេះ​ខ្លួន​នាង​គឺ​ប្រៀប​ដូច​ទៅនឹង​ការ​ស្លៀកពាក់​ រ៉ូ​ប​ដែលមាន​ការ​បិទបាំង​ពី​ខាងមុខ​ហើយ​ចំហ​នៅ​ផ្នែក​ខ្នង​យ៉ាង​ដូច្នោះ​ អ៊ីចឹង​។

នៅ​ មុនពេល​សម្ដែង​ក្នុង​ឈុត​ឆាក​នេះ នាង​និយាយ​ថា នាង​បាន​ដកឃ្លា​ដើម្បី​ពិភាក្សា​ជាមួយ​អ្នកគ្រប់គ្រង​ការផលិត និង​ក្រុម​គ្រួសារ​របស់​នាង​ដែរ​អំពី​បញ្ហា​សម្រាប់​នាង​នៅ​ពេល​ខ្សែភាពយន្ត ​នេះ បាន​ដាក់​បញ្ចាំង។ ដោយសារ​មាន​ជំនួយ​បច្ចេកទេស​សម្រាប់​ឈុត​សម្ដែង​នេះ​មិន​ធ្វើ​ឲ្យ​មាន​ផល​ ប៉ះពាល់​ខ្លាំង​នោះ​ទើប​នាង​សម្រេចចិត្ត​សម្ដែង​ហើយ​នាង​ក៏បាន​ស្នើ ​ឲ្យ​ទស្សនិកជន​កុំ​មានការ​ថ្នាំងថ្នាក់ នឹង​ឈុត​អាក្រាត​កាយ​របស់​នាង​នេះ​ផងដែរ ព្រោះ​វា​មិនមែន​ជា​ឈុត​អាក្រាត​ទាំងស្រុង​ទេ​ព្រោះ​វា គ្រាន់តែ​ជា​ឈុត​សម្ដែង​មួយ​មាន​អ្នកបច្ចេកទេស​ជំនួយ​នៅ​ពីក្រោយ​ប៉ុណ្ណោះ។

ឆ្លើយតប ​នឹង​សំណួរ​ថា តើ​ការ​ហ៊ាន​ថត​ឈុត​អាក្រាត​នេះ​ជា​ថ្នូរ​នឹង​ភាព​ល្បីឈ្មោះ រួម​នឹង​ការទទួលបាន​នូវ​តម្លៃ​ខ្លួន​ខ្ពស់ ឬ​យ៉ាងណា​នោះ តារា​សម្ដែង​ដែលជា​អតីត​ម្ចាស់​ជ័យលាភី Spy Supper Model ឆ្នាំ ២០០៩ រូបនេះ​និយាយ​ថា នេះ​គឺជា​សិល្បៈ​នៃ​ការសម្ដែង​ពោលគឺ​វា​មិនមែនជា​ថ្នូរ​នឹង​ភាពល្បីល្បាញ​ អ្វី​ឡើយ​។ ដោយឡែក​ទាក់ទង​នឹង​ប្រាក់ចំណូល​ទទួលបាន​ពី​ការសម្ដែង​នៅក្នុង​ខ្សែ​ភាព យន្ត​មួយ​នេះ​វិញ​នោះ កញ្ញា ឌុ​ច លីដា សុំ​មិន​បង្ហើប​ឲ្យដឹង​នោះទេ តែ​នាង​បាន​បង្ហើប​ថា តម្លៃ​ខ្លួន សម្រាប់​ការសម្ដែង​ក្នុង​រឿងនេះ​គឺ​នាង​ទទួល​លើសពី​ការសម្ដែង​ឲ្យ​ផលិតកម្ម​ ដទៃ​កន្លងមក​ទ្វេ​ដង។

សូមបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ខ្សែភាពយន្ត​ខ្មែរ​ខ្នាត​ធំ​រឿង «​ស្បែក​គង់​»​នេះ កញ្ញា ឌុ​ច លីដា បាន​សម្ដែង​ជា​តួឯក​ជាមួយ​លោក ញ៉ែម សុគន្ធ លោក អ៊ុន សុធា អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​តារា​ជាច្រើន​ដួង​ទៀត​ដោយ​រឿង​នេះ​ក៏​បាន​ដាក់​បញ្ចាំង​តាម​រោងភាពយន្ត​ នានា​នៅ​ក្នុង​ប្រទេស​ចាប់ពី​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ​២០១៤នេះ​​​​តទៅ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1521
1953
5003110