jaukjeybanner

BlackBerry Z3 នឹង​​បន្ត​ដំណើរ​ទៅ​​​សិង្ហបុរី​ក្រោយ​​ជោគជ័យ​នៅ​ឥណ្ឌូណេស៊ី

BlackBerry Z3ដែល​ជា​ Smartphone កំពូល​របស់​ក្រុម​ហ៊ុន​ BlackBerry ​កំពុង​តែ​វាយ​លុក​ទីផ្សារ​​ធំ​ៗ​ដូចជា ឥណ្ឌូណេស៊ី និង​ឥណ្ឌា ហើយ​ឥឡូវ​ហាក់​បី​ដូចជា​ចង់​បន្ត​ដំណើរ​ទៅ​កាន់​​ទី​ផ្សារ​ប្រទេស​សិង្ហបុរី ​ថែម​ទៀត​​ព្រោះ​​ម៉ូដែល​មួយ​នេះ​ត្រូវ​បាន​គេ​​​ឃើញ​ថា ​បាន​​ចុះ​​ក្នុង​បញ្ជី​ IDA (Infocomm Development Authority) ​​​ក្នុង​វិបសាយ​មួយ​របស់​សិង្ហបុរី។

ដោយ​សារ​​តែ​ទទួល​បាន​ជោគ​ជ័យ​នៅ​លើ​ទឹក​ ដី​ប្រទេស ឥណ្ឌូណេស៊ី ទើប​ក្រុម​ហ៊ុន​កាណាដា​មួយ​នេះ​ចង់​ចរាចរ​ម៉ូដែល​ BlackBerry Z3 នៅ​សិង្ហបុរី​​ទៀត ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគជ័យ​ដូច​​​នៅ​ឥណ្ឌូណេស៊ី​ដែរ។

​Z3 មាន​អេក្រង់​ទំហំ​ ៥អ៊ីញ​ដោយ​មាន​ Resolution 540×960 pixels, CPU ប្រភេទ dual-core Krait 200 មាន​ល្បឿន​ 1.2GHz, Memory ទំហំ 8GB, RAM 1.5GB។ ចំណែក​ឯ​កាមេរ៉ា​ក្រោយ​មាន​ទំហំ 5MP និង​មុខ 1.1MP ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ BlackBerry 10.2.1។

ចាំ​មើល៍​ថា ​​Smartphone ​របស់​ BlackBerry ​ម៉ូដែល​នេះ​អាច​វាយ​យក​ទីផ្សារ​សិង្ហបុរី​ជោគជ័យ​ដូច​នៅ​ឥណ្ឌូណេស៊ី​ដែរ​អត់?

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2044
2250
4533174