jaukjeybanner

សម្រស់ដ៏ឆើតឆាយ នៃដើមឈើដែលស្អាតជាងគេក្នុងលោក

មានដើមឈើ ច្រើនប្រភេទតាំងពីពូជ អាស៊ី អ៊ឺរ៉ុប និងអាហ្រិ្វកដែលលូតលាស់ តាមធម្មជាតិ មិនមានកែច្នៃតែវាមានសម្រស់ដ៏ឆើតឆាយកម្រិតលេខ1 ឬលេខ 2 លើលោក។

ឈើមួយដើមនេះ អាយុជាង 125 ឆ្នាំ នៅប្រទេសកាណាដា។ សម្រស់ឈើមានប្រភពនៅនេប៉ាល់មួយដើមនេះ ធ្វើឲ្យគ្រប់គ្នាដែលបានឃើញវាមិនសរសើរមិនបាន​។

ដើមជឺតានយក្សមួយនេះ អាយុ 144 ឆ្នាំនៅក្នុងឧទ្យាន Ashikaga ខេត្ត Tochigi ប្រទេសជប៉ុន។ ទំហំក្រឡារ ផ្កាដែលវាគ្របពីលើប្រមាណ 1920m2 ។ជឺតាន ឬ Wisteria នៅមានឈ្មោះជប៉ុនថា Fuji ដែលជនជាតិជប៉ុនចាត់ ទុកជាផ្កាតំណាងឲ្យមនោសញ្ចេតនាជ្រាលជ្រៅបំផុតក្នុងលោក។

ដើមឈើយក្សអេនអន មួយនេះ ហាក់កំពុងប្រឹងខ្លួនទប់ និងព្យុះសង្ឃរាដ៏កំណាច មួយមកពីប៉ូលខាងត្បូង។ រុក្ខជាតិបែបនេះអាចរកបានតែនៅ Slope-point នៅចុងខាងត្បូងបំផុតរបស់ New Zealand តែប៉ុណ្ណោះ។

នេះជាដើមក្ងោកពូជមកពីជប៉ុន តែគេដាំនៅ Portland រដ្ឋ Oregon សហដ្ឋអាមេរិក ហើយវាត្រូវបានគេ ថតរូបមួយនិង ទស្សនាគ្រប់គ្នា ចំពោះភ្ញៀវទេសចរណ៏ដែលបានមលលេង រមណីយដ្ឋា ទំហំ 22 000 m2 មួយនេះ។

ឈើ ​Antarctic beech ត្រូវបានស្លែរុំព័ទ្ធ ក៏នៅ Oregon សហរដ្ឋអាមេរិក ដែរហើយវាមានប្រភពដើមនៅប្រទេសឈីលី ឬ Argentina។

ផ្កាសាឃូរ៉ានៅក្រុងធោន សហព័ន្ធអាល្លឺម៉ង់ បង្កើតបានជាបុប្ផា វិថីនាំមកនូវក្តី សប្បាយរីករាយ ដល់អ្នកទេសចរណ៏។

ដើមឈើយក្សនេះមិន ដឹងមានអាយុកាលប៉ុន្មានរយឆ្នាំមកហើយទេ។ វាដុះលើកោះ Jonhs នៅសមុទ្រភាគខាងត្បូង ​California កំពស់ដល់ទៅ 20m គ្របម្លប់ឈើដី 1600m2 អង្កត់ផ្ជិតធំបំផុត 8.5m។

នេះជាដើមក្ងោក Madagasear ហើយដុះស្ទើរគ្រប់តំបន់ ត្រូពិក របស់ពិភពលោក។ ដើមក្ងោកយក្សនេះគឺនៅប្រទេស Brazil ។

ដើមឈាមនាគ (Drogonblood) ដែកមានប្រភពនៅ Yemen មានឈ្មោះ យ៉ាងឡូយទោះបីវាដូចផ្សិត យក្សក៏ដោយ មកពីជ័រវាក្រហមដូចឈាមដែលគេយកទៅច្នៃជាថ្នាំលាប វែកនី និងឪសថ បុរាណក៏បាន។

ដើម Sequoia ស្ថិតក្នុងត្រកូលស្រល់ ល្បីឈ្មោះដោយអាយុកាលដល់ពាន់ឆ្នាំ។ នេះគឺដើម Sequoia ទី 3  របស់ពិភពលោក ស្ថិតក្នុងឧទ្យា California ។

ដងផ្លូវផ្កា ក្ងោចនៅ Oregon សហរដ្ឋអាមេរិក។

ដើមប៉ៃតាង នៅ Hawaii សហរដ្ឋអាមេរិក ។ ឈើអំបូរនេះមានប្រភព នៅណ្តាប្រទេសតាមឆ្នេរខាងត្បូង សមុទ្រប៉ាស៊ីហ្វិក។ វាជាឈើប្រណីតមានតម្លៃខ្ពស់ដោយប្រយោជន៏សេដ្ឋកិច្ចនិង សម្រស់របស់វា។

ដើមក្ងោចពណ៏ស្វាយ Jacaranda នៅ Cullinaw ក្នុងប្រទេសអាហ្រ្វិកខាងត្បូង។

ដើមឈើយក្សទាំងនេះ ត្រូវបានដាំតាំងពី 1790 នៅ California ដែលធ្វើឲ្យវាមានសម្រស់ដូចឈើក្នុងរឿងព្រេងកថា។

ឈើអស់នេះមានរូបរាងដូចជា ពាងយក្ស ពីព្រោះក្នុងតួឈើមានផ្ទុកទឹកយ៉ាងច្រើន ដែលតម្រូវឲ្យស្របតាម អាកាសធាតុនៅអាហ្រ្វិក។

ឈើអស់នេះត្រូវបានដាំនៅ សតវត្សទី 18 អៀឡង់ ខាងជើង។ កំណាត់ផ្លូវដ៏ស្អាតនេះ ត្រូវបានតែក្នុងភាពយន្តរឿង Game of Chrones។

ប្រភព IONE

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1107
2217
4574499