jaukjeybanner

ខេមរៈ សិរីមន្ត ចាប់អារម្មណ៍​រថយន្ត​ទំនើប​ម៉ាក Rolls Royce

ភ្នំពេញ: ​ ជា​តារាចម្រៀង​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ជាពិសេស​ក្រុម​យុវវ័យ​ លោក ខេមរៈ សិរីមន្ត បានបង្ហាញ​នូវ​ការចាប់អារម្មណ៍​ចំពោះ​រថយន្ត​ស៊េរី​ទំនើប​និង​មានតម្លៃ​ ខ្ពស់​ ម៉ាក រ៉ូ​ល​រ៉​យ ( Rolls Royce ) ដែល​ទើប​បង្ហាញ​វត្តមាន​នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា ។​

​    ​
​ ប្រាប់​គេហទំព័រ CEN តាមរយៈ​ទូរ​សព្ទ័​កាលពីពេល​ថ្មីៗ​នេះ​តារាចម្រៀង​នៃ​ផលិតកម្ម​សាន់​ដេ លោក ខេមរៈ សិរីមន្ត បាន​និយាយថា ខ្លួន​ពិតជា​មាន​ចំណាប់អារម្មណ៍ និង​ចូលចិត្ត​ទៅលើ​ប្រភេទ​រថយន្ត​ទំនើប​ម៉ាក រ៉ូ​ល​រ៉​យ ( Rolls Royce ) ខ្លាំងណាស់ ព្រោះ​វា​មើលទៅ​មាន​រាង​ស្អាត និង​ថ្លៃថ្នូរ ។ យ៉ាងណាក៏ដោយ​តារាចម្រៀង​ក្នុង​ដួងចិត្ត​យុវវ័យ​រូបនេះ​បាន​អះអាងថា ថ្វី​ត្បិត​លោក​ចូលចិត្ត និង​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ប្រភេទ​រថយន្ត​ទំនើប​ទាន់សម័យ​ម៉ាក រ៉ូ​ល​រ៉​យ ( Rolls Royce ) ដែល​ទើប​បង្ហាញ​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​មែន​ប៉ុន្តែ​ប្រហែលជា​ លោក​គ្មាន​សមត្ថភាព​និង​ធ្វើការ​ដោះដូរ​រថយន្ត​ចាស់​ផ្លាស់​យក​រថយន្ត​ទំនើប ​តម្លៃ​ខ្ទង់លាន​ដុល្លារ​នេះឡើយ ។​
​   
​ បើតាម​ការបញ្ជា​ក់រប​ស់លោក ខេមរៈ សិរីមន្ត បច្ចុប្បន្ន​លោក​មាន​រថយន្ត​ទំនើប​ផ្ទាល់ ខ្លួន​ចំនួន​៣​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ម៉ាក​លុច​ស៊ី​ស ៣៣០ មួយគ្រឿង , កូ​រូ​ឡា​អា​ត់ទី​ស​មួយគ្រឿង និង​លុច​ស៊ី​ស ៥៧០ មួយគ្រឿង ​ដែលមាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ។ 
​ ជាការ​កត់សម្គាល់​ម្ចាស់​បទ “ ស្រលាញ់​បង​គ្មាន​អនាគត​ទេ ” លោក ខេមរៈ សិរីមន្ត​បានធ្វើការ​បញ្ជាក់​ដោ​យស​ង្ក​ត់​ធ្ងន់​ថា បើទោះជា​លោក​ចូលចិត្ត​ធ្វើការ​ផ្លាស់ប្តូរ​រថយន្ត​ទៅតាម​សម័យកាល​និយម​ជា​ បន្តបន្ទាប់​មែន ប៉ុន្តែ​សម្រាប់​រថយន្ត​ទំនើប​ដែលមាន​តម្លៃ​កប់​ពពក​ម៉ាក រ៉ូ​ល​រ៉​យ ( Rolls Royce ) ប្រហែលជា​លោក​គ្មាន​សមត្ថភាព​ដោះដូរ​ឡើយ ។​

​ តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ត្រូវបាន​គេ​ដឹងថា បន្ទាប់ពី​រថយន្ត​ទំនើប​ម៉ាក TUNTRA ដែលមាន​តម្លៃ​ជាង ​៦​ម៉ឺន​ដុល្លារ​រង​ការខូចខាត​ទាំងស្រុង​ដោយ​គ្រោះថ្នាក់​ចរាចរ​នោះបាន​ ដោះដូរ​យក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក LAND ROVER ដើម្បី​ជិះ​ធ្វើដំណើរ​ផ្ទាល់ខ្លួន ។ ហើយ​បច្ចុប្បន្ន​លោក​បានធ្វើការ​ផ្លាស់ប្តូរ​មក​ជិះ​ប្រភេទ​រថយន្ត​ទំនើប​ ថ្មី សន្លាង​មួយគ្រឿង​ជំនួស​អោយ​រថយន្ត LAND ROVER ដែល​បាន​លក់​ទៅ គឺ​រថយន្ត​ម៉ាក លុច​ស៊ី​ស ៥៧០ ដែលមាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ​យ៉ាង​ត្រជាក់ចិត្ត ៕ M /S

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
433
7136
4984021