jaukjeybanner

ពេជ្រ សូលីកា អះអាង​ថា​គូស្នេហ៍​មិនមែន​មន្ត្រីផ្កាយ

ភ្នំពេញៈ ជីវិត​ស្នេហា របស់​តារាចម្រៀង និង​សម្តែង​សាច់ហ្មត់​រលោង​នាង ពេជ្រ សូលីកា ហាក់​នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង បើ​ទោះ​ជា​បណ្តាញ​សារព័ត៌មាន​រំលេច​ជា​ហូរហែ​ថា នាង​មាន​ម្ចាស់ចិត្ត​ជា​មន្រ្តី​ពាក់ផ្កាយ​លើ​ស្មា និង​ទទួល​ការ​ឧបត្ថម្ភ​យ៉ាង​កក់ក្តៅ មាន​ទាំង​រថយន្ត​ស៊េរី​ទំនើប និង​ផ្ទះ​វីឡា​ដ៏ធំ​ស្កឹមស្កៃ។

ប៉ុន្តែ​យ៉ាង​ណា កាលពី​ពេល​ថ្មីៗ​នេះ នាង​បាន​បញ្ជាក់​ប្រាប់​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា ម្ចាស់ស្នេហ៍​នាង​មាន​វ័យ​ជាង​២០​ឆ្នាំ ឈ្មោះ យុទ្ធ ជា​កូនប្រុស​សំណព្វ​ចិត្ត​មន្រ្តី​ពាក់​ផ្កាយ មិនមែន​ជា​មន្រ្តី​វ័យ​ចំណាស់​ពាក់​ផ្កាយ​នោះ​ទេ។

ពេជ្រ សូលីកា អតីត​តារាចម្រៀង​ផលិតកម្ម M ដែល​ពេល​នេះ​កំពុង​ជ្រក​នៅ​ផលិតកម្ម​សាន់ដេ ត្រូវ​បាន​គេ​ភ្ជាប់​ស្នេហា​ជាមួយ​មន្រ្តី​ធំ​មាន​ឋានៈ​ជា​ឧត្តមសេនីយ៍ ពាក់​ផ្កាយ​លើ​ស្មា​ម្នាក់​ជាង​២​ឆ្នាំ​ហើយ បន្ទាប់ពី​ការ​រស់នៅ​ហ៊ឺហា​ស៊ីវិល័យ មាន​រថយន្ត​ទំនើប ផ្ទះ​វីឡា​ធំស្កឹមស្កៃ​នៅ​ម្តុំ​ទួលគោក និង​មាន​ប្រាក់​ចាយ​មិន​អស់។

ទោះ​យ៉ាងណា ជុំវិញ​បញ្ហា​នេះ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​សុំ​ការ​ពន្យល់​បំភ្លឺ​បាន​ទេ​កាលពី​ម្សិលម៉ិញ ប៉ុន្តែ​មុន​នេះ​នាង​បាន​ប្រាប់​សារព័ត៌មាន​មួយ​ថា៖​«បុរស​ជា​គូស្នេហ៍​នាង​ ជា​កំលោះ​មាន​វ័យ​២០​ឆ្នាំ​ជាង​តិចតួច មិនមែន​ជា​បុរស​វ័យ​ចំណាស់​ប្តី​គេ​ពាក់ផ្កាយ​៤ ឬ​ជា​អាណិកជន​អូស្ត្រាលី​ដូច​អ្វី​ដែល​គេ​បាន​ដឹង​តាម​ការ​ចុះ​ផ្សាយ​នៅលើ​ ទំព័រ​ទស្សនាវដ្ដី​នោះ​ទេ»។

សូលីកា បាន​ប្រាប់​ទៀត​ថា៖​«​ខ្ញុំ​ចង់​ប្រាប់​បង​ថា សង្សារ​របស់​ខ្ញុំ​ឈ្មោះ យុទ្ធ ហើយ​ផ្កាយ​៤ ដែល​គ្រប់​គ្នា​គេ​ចុះ​ផ្សាយ​នោះ គឺជា​ប៉ា​របស់​គាត់​ទេ​! គាត់​ជា​កូនទោល​នៅក្នុង​គ្រួសារ ហើយ​គ្រួសារ​គាត់ បើ​បង​ឃើញ​ទើប​ដឹងថា​មិន​ធម្មតា ព្រោះ​មាន​ទាំង​មុខ​ជំនួញ​សណ្ឋាគារ​ឲ្យ​គាត់​គ្រប់គ្រង​ផង​»។

បើ​ទោះ​ជា​ទទួល​ស្គាល់​ថា វីឡា​នៅ​ម្ដុំ​ឥន្ទ្រទេវី រថយន្ត​ឡិចស៊ីស​ទំនើប ជា​ទ្រព្យ​របស់​លោក​យុទ្ធ សង្សារ​ទិញ​ឲ្យ​ទាំងអស់ និង​អះអាង ឪពុក​ម្ដាយ​របស់​សង្សារ មិន​ស្អប់ខ្ពើម​នាង ប៉ុន្តែ​តារាចម្រៀង​ដែល​ទើប​តោង​កាលីប​ផលិតកម្ម​សាន់ដេ នាង ពេជ្រ សូលីកា ហាក់​មិន​ទាន់​ប្រាកដ​ចិត្ត​នឹង​ស្នេហា​កូនប្រុស​សំណព្វ​ផ្កាយ​លើ​ស្មា​ ម្នាក់​នេះ​ដែរ​ទេ។ នាង​លើក​ឡើង​ថា៖​«​មិន​ទាន់​ជឿជាក់​ពី​ស្នេហា​នេះ​នៅ​ឡើយ​ទេ បើ​ទោះ​ជា​មាន​ការ​ដឹងឮ​ពី​ក្រុមគ្រួសារ​ខាង​ប្រុស​ក៏​ដោយ​»។

ស្រប​ពេល​ដែល​មាន​ការ​ហ៊ុមព័ទ្ធ​រឿង​អាស្រូវ​ស្នេហ៍​នោះ ពេជ្រ សូលីកា ក៏​ត្រូវ​បាន​គេ​លើក​ឡើង​ថា នាង​ជា​តារាស្រី​មាន​ចរិត​ឆ្មើងឆ្មៃ​ផង​ដែរ ពិសេស​ជាមួយ​អ្នកកាសែត។ តប​ការ​លើក​ឡើង​នេះ ស្រី​ស្រស់​សម្រស់​មាន​មន្តស្នេហ៍​វ័យ​ជាង​២០​ឆ្នាំ នាង ពេជ្រ សូលីកា បាន​ប្រាប់​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​នាង​ច្រានចោល​ការ​សម្ភាស និង​មិន​ឲ្យ​អ្នកកាសែត​ថតរូប​កន្លងមក គឺ​បណ្ដាល​មកពី​អ្នកកាសែត​នា​ពេល​នោះ​ចុះ​ផ្សាយ​អាក្រក់​ពី​នាង​ដែល​ធ្វើឲ្យ ​នាង ទទួល​យក​មិន​បាន​ប៉ុណ្ណោះ។

តារា​ដែល​សម្ងំ​បាត់​មុខ​យូរ​រូប​នេះ​លើក​ឡើង​ថា៖​«​ធ្វើ​អ៊ីចឹង​គឺ​មិន​ ល្អ​! ប៉ុន្តែ​បង​សាក​គិត​មើល តើ​មុន​ពេល​ពួក​គាត់​ចុះ​អាក្រក់​ពី​ខ្ញុំ ពួកគាត់​មាន​សួរ​ខ្ញុំ​ទេ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច​?»៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1786
1953
5003375