jaukjeybanner

វ៉ាឌី ភាលីង បង្ហាញតម្រុយ វិលរកឆ្នាំងចាស់

ភ្នំពេញៈ ទស្សនិកជន នៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុន កញ្ញា វ៉ាឌី ភាលីង មានព័ត៌មានលេចឮថា នាងមានគូស្នេហ៍ ងារជាឧកញ៉ា តាមហួងហែងស្នេហ៍ ទើបធ្វើឲ្យនាងបង្ខំចិត្តផ្តាច់ខ្លួន ពីសិល្បៈទៅសម្ងំ រស់នៅលើគំនរដុំដុល្លារ ប្រើប្រាស់សម្ភារៈទំនើប ជិះរថយន្តទំនើប យ៉ាងផ្អែមល្ហែមជាមួយ ដោយមិនខ្វល់ពី ការដើរច្រៀង សន្សំលុយដូចពេលមុនៗឡើយ ។

ទោះជាមានការលើកឡើង បែបនេះក្តី ប៉ុន្តែភា្លមៗនោះ ត្រូវបានក្រុមគ្រួសានាង ចេញមុខច្រានចោលថា តារាចម្រៀង កញ្ញា វ៉ាឌី ភាលីង មិនបានទៅសម្ងំរស់នៅ ជាមួយបុរសណាម្នាក់នោះទេ តាមពិតទៅនាងមានបញ្ហា ផ្នែកសុខភាព ធ្ងន់ធ្ងរ ទើបត្រូវផ្អាកការងារ សិល្បៈទៅព្យាបាលជំងឺ ហើយក្រោយពី ស្ថានភាពធូរស្រាលវិញ នាងក៏គ្មានបំណងងាក មកបន្តអាជីពចាស់វិញឡើយ ពោលគឺនាងនឹងចាយទុន មួយចំនួន បើកហាង រកស៊ីផ្ទាល់ខ្លួន ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺតារាស្រីមានទម្រង់មុខស្រស់ ឆើតឆាយ នាង វ៉ាឌី ភាលីង បែរជាបង្ហាញសញ្ញាណ ចង់វិលមករកឆ្នាំងចាស់ ដោយថ្មីៗនេះ នាងបានយក បណ្តាញទំនាក់ទំនង សង្គម Facebook មកទាក់ទាញការ ចាប់អារម្មណ៍ និងបង្ហោះរូបថតថ្មីៗ ជាច្រើនសន្លឹក ហាក់បង្ហាញសញ្ញាណ ចង់បោះជំហានចាប់ផ្តើមការងារ សិល្បៈជាថ្មី ។

តាមប្រភពពីមិត្តភក្តិ របស់ កញ្ញា វ៉ាឌី ភាលីង បានបង្ហើបប្រាប់ ដោយសុំមិនបញ្ចេញឈ្មោះថា ពេលនេះ ស្ថានភាពជំងឺ ភាលីង បានធូរស្រាលច្រើន អាចឲ្យនាងចាប់ផ្តើមការងារឡើងវិញ បានជាធម្មតា ហើយដោយសារ តែចិត្តស្រលាញ់សិល្បៈ ទើបធ្វើឲ្យនាងងាកមក ផ្តើមការងារនេះជាថ្មីម្តងទៀត ទាំងអារម្មណ៍ភ័យអរៗ ព្រោះតែមិនដឹងថា នាងអាចស្តារកេរ្តិ៍ឈ្មោះឡើងវិញ បានកម្រិតណានោះទេ ។

ប្រភពដដែលបានប្រាប់ទៀតថា "តាមពិតទៅការបង្កើត Account Facebook ថ្មីនេះ គឺគ្មានអីចំឡែកទេ សម្រាប់ភាលីង មួយរយៈមុន គេធ្លាប់មានដែរ គ្រាន់តែឈប់លេងយូហើយ ដល់ពេលចាប់ផ្តើមឡើងវិញ ក៏បង្កើត Account ថ្មីតែម្តងទៅ ។ តែទោះជាយ៉ាងណាការបង្កើត Facebook ថ្មីនេះ ម្ចាស់សាម៉ីខ្លួន ក៏មាន ចេតនាចង់ថ្លឹងថ្លែង មើលទីផ្សារដែរថា នៅមាននៅមានទស្សនិកជន អ្នកគាំទ្រនាងច្រើនកម្រិតណា" ។
បើទោះជាមានការ លើកឡើងថា អតីតតារាសម្តែង និងជាតារាចម្រៀង កញ្ញា ភាលីង វិលមកចាប់ផ្តើម សិល្បៈជាថ្មីម្តងទៀត ក៏ដោយ ក៏មហាជននៅមិនទាន់ដឹងថា នាងអាចដណ្តើមទីផ្សារការងារ និងកេរ្តិ៍ ឈ្មោះឲ្យមានភាពលេចធ្លោ និងទទួលបានការគាំទ្រច្រើន ដូចពេលមុនឬយ៉ាងណានោះទេ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
431
7136
4984019