jaukjeybanner

សប្តាហ៏ថ្មីស្រស់ឆើត និងអាវសឺមី ចម្រុះពណ៏

តើអ្នករើសសម្លៀកបំពាក់ណាមួយសម្រាប់ថ្ងៃច័ន្ទ? បើជាអាវសឺមីស្រស់ស្អាតមួយផ្សំ និងខោបារាំង បែបធម្មតាៗ ឬសំពត់បែបសុភាពៗ នោះអ្នកពិតជាផ្តើមសប្តាហ៏ថ្មីមួយស្រស់ឆើតប្រាកដណាស់។

បុរសៗពេលខ្លះនិយាយថា«ហេតុអីស្រីៗខ្លះ ឲ្យតម្លៃដល់សម្លៀកបំពាក់នៅថ្ងៃច័ន្ទម៉្លេះ?» ងាយទេពីព្រោះស្រីៗ គិតច្រើន ចិត្តច្រើនដែរហើយជឿលើវាសនា ពិសេសជាងហ្នឹងទៀត ស្រីៗចូលចិត្តសំលៀកបំពាក់(Fashion)ជាងប្រុសៗ។

សម្លៀកបំពាក់ដែលស្អាតក្នុងថ្ងៃច័ន្ទ ពោរពេញដោយផាសុខភាព និងភាពស្រស់ស្រាយអាចជួយឲ្យនារីៗ រីករាយ និងធ្វើការដោយប្រសិទ្ធភាព ពេញមួយសប្តាហ៏តែម្តង។

ផ្ទុយមកវិញ បងប្អូនស្រីៗភាគខ្លះជឿថាបើថ្ងៃច័ន្ទ សម្លៀកបំពាក់រយីតរយាកអាចធ្វើឲ្យការងារពេញមួយសប្តាហ៏នោះ អាន់ថយ ហើយគ្មានសំណាងថែមទៀត។

ថ្ងៃច័ន្ទ ដាច់ខាតមិនតម្រូវឲ្យ ស្លៀកពាក់ឆើតឆាយដោយសំពាត់សិចស៊ីនោះទេ។ ការរើសយកអាវសឺមីពណ៌ស្រស់ស្អាត ផ្សំ និងសំពត់ស្រគត់ស្រគំ ស្បែកជើងកែងខ្ពស់បន្តិច ឬខោបារាំងធម្មតាៗ ក៏អាចជួយឲ្យអ្នកជឿជាក់ ចំពោះខ្លួនឯង បានដែរ។ យើងនាំគ្នា មើលខោអាវ ១០ ឈុតអាចប្រើក្នុងថ្ងៃ ច័ន្ទបាន។

អាវសឺមីខៀវខ្ចី និងខោខ្លីធម្មតា តែពិតជាប្រកបដោយ បុគ្គលភាពសមរម្យចំពោះមិត្តៗនារី ធ្វើការក្នុងមជ្ឈដ្ឋានដែកមិនតម្រូវឲ្យស្លៀកពាក់ ឯកសណ្ឋាន។

សឺមីខៀវដិត ដៃខ្លីផ្សំ និងខោពងនិងចាក់ពណ៏ស្រស់ ជួយឲ្យអ្នកស្លៀកពារពេញដោយភាពសប្បាយរីករាយ និងសំណាងល្អពេញមួយសប្តាហ៏។

អាវសឺមីក្រណាត់ស្តើងសម្រាប់អ្នកស៊ីវីល៏យនិយម ផ្សំនិងសំពត់ខ្លីក៏ជាជម្រើសមួយ សមស្របផងដែរ។

នេះជាម៉ូត Street Style ដែកមានអាវសឺមីពណ៏ mix ផ្សំនិងខោខ្លីបែប យុវវ័យ និងស្បែកជើងសូកធម្មតាៗ។

ឈុតនេះធ្វើឲ្យនារីៗ ពោរពេញដោយនារីភាព និងស្រស់ថ្លាគួរឲ្យស្នេហា។

ឈុតនេះសម្រាប់នារីៗអភិជន ឬ Manager ជានារីភេទ។

អាវសឺមីផ្កាស្រស់ផ្សំ និងខោខូវបូយបង្កើនភាពល្អគន់ហើយមិនបាត់បង់នូវភាព Sexy ដែរទេ។

ឈុតនេះសម្រាប់បងប្អូនស្រីៗដែលសកម្ម និងពោរពេញដោយបុគ្គលភាព។

ឈុតនេះសម្រាប់បង ប្អូននារីក្មេងៗ ពិសេសក្រុមអ្នកដែលបំពេញការងារ ក្នុងមជ្ឈដ្ឋានបើកចំហ។

ឈុតនេះប្រើបានសម្រាប់មជ្ឈដ្ឋានទូទៅ មិនថាអ្នកក្នុងរាជការឬ វិស័យឯកជន ឲ្យតែកន្លែងការងារ មិនតម្រូវឲ្យស្លៀកពាក់ ឯកសណ្ឋាន។ វានិងជួយឲ្យបងប្អូននារីៗ ក្លាយជាស្នូលនៃមជ្ឈដ្ឋានដោយមិនដឹងខ្លួន។

ប្រភព Eravn

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1751
2202
4537695