jaukjeybanner

កសិដ្ឋានចិញ្ចឹមបង្កង ៣កន្លែងនៅត្រូវបើដំណើរ ការនៅសីហា

តាកែវ៖ កសិកដ្ឋានចិញ្ចឹមបង្កងបី កន្លែងនៅខេត្តតាកែវ ដែលជាការជួយជ្រោមជ្រែង ពីអង្គការ JICA របស់ ជប៉ុន នឹងបើដំណើរការ នៅខែសីហា ឆ្នាំ២០១៤ ខាងមុខនេះ ។

កសិដ្ឋានចិញ្ចឹមបង្កង ត្រូវបានប្រើប្រាស់បច្ចេកវិទ្យា របស់ជប៉ុន តាមរយៈការបង្កើត ទន្លេសិប្បនិម្មិត ដែលប្រើ ប្រាស់ទឹកសាប លាយជាមួយនឹងអំបិល រួមជាមួយសារធាតុ សូដ្យូម ប៉ូតាស្យូម និង កាល់ស្យូម ក្នុងបរិមាណ មួយ ហៅថា «ទឹកទី៣ ឬ Third Water»។ នេះបើយោងតាមការចុះ ផ្សាយរបស់គេហទំព័រ Far Eastern Agriculture ចុះផ្សាយកាលពីថ្ងៃទី២៦ ឧសភា ។

ប្រភពព័ត៌មានដដែល បានរាយការណ៍ថា កសិដ្ឋានចិញ្ចឹមបង្កងនេះ ធ្វើឡើងនៅខេត្តតាកែវ ដែលត្រូវបានផ្តល់ ជំនួយដោយអង្គការ JICA ។ បង្កងទន្លេប្រហែល៣ម៉ឺនក្បាល នឹងត្រូវចិញ្ចឹម នៅក្នុងកសិដ្ឋានទាំងបី កន្លែង នាខែសីហា ខាងមុខនេះ ហើយបង្កងទាំងនោះ ត្រូវលក់ចេញក្នុង តម្លៃថ្លៃជាង ៨ដងនៃតម្លៃត្រី ។

លោកសាស្ត្រាចារ្យ Toshimasa Yamamoto នៃសាកលវិទ្យាល័យ Okavama ដែលជាអ្នកបង្កើត បច្ចេកទេសចិញ្ចឹម បង្កងនេះបាន មានប្រសាសន៍ថា ការបង្កើតបច្ចេកទេស ចិញ្ចឹមបង្កងនេះ ជាទឹកវេទមន្តដែលជួយ ឲ្យកសិកម្ម នេះគ្មានសារជាគីមី «យើងអាចប្រែក្លាយភូមិ នៅតំបន់ភ្នំមួយ ឲ្យក្លាយជាភូមិនេសាទមួយ» គួរបញ្ជាក់ថា ខេត្តតាកែវជាខេត្ត ដែលគេទទួលស្គាល់ថា មានបង្កងរសជាតិឆ្ងាញ់ ជាងគេនៅកម្ពុជា ៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2221
3734
4917760