jaukjeybanner

Lewis Hamilton​បណ្ដើរ​មិត្ត​ស្រី​ចូលរួម​ព្រឹត្តិការណ៍​ Cinema Against AIDS

តារា​ប្រណាំង​រថយន្ត Formula One​កីឡាករ​ Lewis Hamilton​ដែល​ជា​កីឡាករ​មាន​ជាងគេ បំផុត​នៅ​អង់គ្លេស​ជាមួយ​ទឹកប្រាក់​ប្រមាណ​ជាង​៦៨​លាន​ផោន​នោះ ​បាន​បណ្តើរ​មិត្តស្រី Nicole Scherzinger របស់​លោក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រឆាំង​នឹង​ជំងឺអេដស៍​ Cinema Against AIDS ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។

នៅមុន​ការប្រកួត​ Monaco Grand Prix​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ លោក Hamilton​បានឲ្យ​ដឹងថា លោក​មាន​ដើមកំណើត​មកពី​កន្លែង​រស់នៅ​ធម្មតា​ប៉ុណ្ណោះ ពោល​គឺ​រស់នៅ​ក្នុងផ្ទះ ល្វែង​ជាមួយ​ឪពុក​នៅក្នុង​ទីក្រុង ​Stevenage ប្រទេស ​អង់គ្លេស​ ដូច្នេះហើយ​លោក ​បាន​តាំងចិត្ត​រួច​ក្នុងនាម ជា​មនុស្ស​ក្នុង​ត្រកូល​រាស្ត្រ​ធម្មតា ដើម្បី​ឈ្នះ​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ។ ប៉ុន្តែ ដោយ​មិត្តស្រី Nicole​ធំ ដឹងក្តី​ឡើង​នៅ​ទីក្រុង Monaco​នោះ ​ច្បាស់​ណាស់​ថា លោក​គឺ​ជាកីឡាករ​ដែល​មាន​ការស្រេកឃ្លាន​ជាងគេ ដើម្បី​ឈ្នះ​ការប្រកួតប្រណាំង​រថយន្ត​ដណ្តើម​ជើងឯក World Championship​មួយ​នេះ ម្យ៉ាង​គឺ​ដើម្បី ជាការ​លួង​ចិត្ត​មិត្ត​ស្រី​របស់​លោក​ផង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រឆាំង​នឹង​ជំងឺអេដស៍​ Cinema Against AIDS​បានរៀបចំ​ឡើង នៅ​ទីក្រុង Cap d'Antibe ប្រទេស បារាំង ​នៅ​មាន​ភ្ញៀវកិត្តិយស​ជាតា​រាជា​ច្រើន​ដួង បាន​ចូលរួម​នៅក្នុង​កម្ម វិធី​នេះ ក្នុង​នោះ​រួមមាន​ទាំង​តារាចម្រៀង​វ័យក្មេង​តែ​សម្បូរ​រឿង​របស់​កាណាដា​ គឺ​លោក​   Justin Bieber​ផង​ដែរ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2045
2250
4533175