jaukjeybanner

ស្អាតដូចកូនស្រីអភិជន ដោយរ៉ូបផ្កានៅថ្ងៃដើមសប្តាហ៏

ដោយរចនាម៉ូតបែបក្មេងៗ សំពត់រ៉ូបអស់ទាំងនេះនៅតែមានភាពទន់ភ្លន់ សមជាសុភាពនារី ថ្លៃថ្នូរ។ ពិសេសភាពសម្បូរបែបនៃ ផ្កាភ្ញីធ្វើឲ្យអ្នកស្លៀក លេចធ្លោ ក្លាយជាស្នូលនៃអង្គពិធីឬ គ្រប់ទីកន្លែងដែលគេមានវត្តមាន។

ក្នុងបណ្តាថ្ងៃ ខែនៃ រដូវក្តៅនេះ រ៉ូបតែងជាជម្រើសរបស់បងប្អូនស្រីៗសម្រាប់ស្លៀកទៅធ្វើការ។ ជាមួយគុណសម្បិត្ត ពោរពេញដោយភាពទន់ភ្លន់ ស្រាលស្រទន់ ងាយប្រើជាមួយសម្លៀកបំពាក់ ឯទៀតៗនាំមកនូវភាពស្រស់ថ្លាឲ្យអ្នកប្រើវា។

តែការជ្រើសរើសរ៉ូបមួយត្រូវចំពោះខ្លួយឯងក៏ធ្វើឲ្យបងប្អូនស្រីៗខ្លះខ្វាយខ្វល់។ រ៉ូបមួយបែបៗ តែងមានចំណុចខ្លាំងខ្សោយរៀងៗខ្លួន ឬអាស្រ័យដោយបុគ្គលភាពផ្សេងៗគ្នាដែរ។ បើបងប្អូនស្រីៗចង់ប្រែខ្លួនជាកូនស្រីអភិជន ដ៏ស្អាតស្រស់ គួរជ្រើសរើសរ៉ូបមួយក្នុងចំណោម ម៉ូតខាងក្រោម។

ចំពោះមនុស្សជាច្រើន បណ្តាថ្ងៃដំបូងៗនៃសប្តាហ៏ បើការស្លៀកពាក់សមសួន ទឹកមុខស្រស់ស្រាយនោះពេញមួយ សប្តាហ៏នោះពួកគេពើបប្រទះតែសំណាងល្អជាដរាប។ ហេតុនេះរ៉ូបផ្កាជាអ្វីដែលត្រូវពិចារណា។

បើស្លៀកសំពត់អាវ សមរម្យហើយ គ្រឿងតុបតែងដទៀតៗគ្រាន់តែជាល្បោយប៉ុណ្ណោះ។ បើប្រើសំពត់រ៉ូបផ្កា បងប្អូនស្រីៗ និងនាងកញ្ញាគួរទម្លាក់សក់ ទន់ល្មើយគ្របលើស្មា នោះរឹតតែស្អាតទ្វេឡើង។

ប្រភព Phunutoday

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1754
2202
4537698