jaukjeybanner

អានសៀវភៅ​បែបណា ទើប​ចងចាំ​បាន​ល្អ?

ការអានសៀវភៅឲ្យចងចាំបានល្អ គឺអ្នកត្រូវមានទំលាប់ អានឲ្យបានញឹកញាប់ និងព្យាយាមចងចាំអត្ថន័យ ឬសាច់រឿងសំខាន់ឲ្យបាន។ នៅពេលដែលយើងអានសៀវភៅ អ្នកត្រូវព្យាយាមរំលឹក រឿងដែលយើង កំពុងអាននេះថា គេនិយាយអំពីអ្វី ហើយព្យាយាមនឹងរករឿងនោះ ដោយមិនចាំបាច់អាន សៀវភៅម្តងទៀត។

ប្រសិនបើមានភ្លេចឬមាន ការស្រពិចស្រពិល នៅត្រង់ណា អ្នកគួរតែបើកសឿវភៅ អានផ្ទៀងផ្ទាត់ ហើយកត់ត្រាទុក ដើម្បីឲ្យការចងចាំ បានរត់ឆ្លងកាត់ដៃ និងខួរក្បាលម្តងទៀត។ ការអានសៀវភៅ ឬមើលមេរៀនទុក ជាមុនជាច្រើនថ្ងៃ មុនពេលថ្ងៃប្រលងមកដល់ ហើយយកមករំលឹកម្តងទៀតនៅថ្ងៃប្រឡង ប្រសើរជាងការអានយ៉ាង ប្រញាប់នៅក្នុងរយៈ ពេលខ្លីមុនថ្ងៃប្រឡង ព្រោះការចងចាំដែល យើងបានកត់ត្រាទុកជាច្រើនថ្ងៃ ហើយបានរំលឹកម្តងទៀត វាតែងតែស្តិតនៅបាន យូរជាងការចងចាំដែល ទើបតែកត់ត្រាទុកថ្មីៗ។

ម្យ៉ាងវិញទៀត អ្នកត្រូវយកការចងចាំ របស់យើងទៅលាតត្រដាង ឲ្យក្លាយជាសាច់ផ្សេងៗ ឬ ឲ្យក្លាយជារូបភាពផ្សេងៗ ដើម្បីឲ្យយើងងាយស្រួលចងចាំ។ ក្រៅពីនេះអ្នកត្រូវត្រៀ មរាងកាយយើងឲ្យ មានសុខភាពល្អ ដូចជាការសម្រាក ឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណឲ្យ បានទៀងទាត់ ចៀសវាងការ ទទួលទានតែចាស់ កាហ្វេ ស្រា និងសារធាតុដែលអាចនាំ ឲ្យមានផលប៉ះពាល់ដល់ សរសៃប្រសាទផ្សេងៗ ព្រមទាមងត្រូវទទួល ទានអាហារពេលព្រឹក ឲ្យបានជាប្រចាំពីព្រោះថា បើកាលណាសុខភាពល្អហើយ ខួរក្បាលរបស់អ្នកក៏ មានលក្ខណៈល្អ ប្រសើរទៅតាមនោះដែរ៕

ថ្ងៃនេះ
ម្សិលមិញ
សរុប
3561
4622
5113295