jaukjeybanner

រូបមន្ត​បង្កើន ​ប្រាក់​ចំណូល​ទ្វេដង

១. ផ្តោតថាមពលលើ កិច្ចការដែលផ្តល់ គុណតម្លៃខ្ពស់ ៖ ក្បួន 80/20 ចែងថាកិច្ចការដែល យើងធ្វើគឺមានតែ20% ប៉ុណ្ណោះដែលបង្កើតប្រាក់ ចំណូលភាគច្រើនដល់យើង ចំណែកឯ 80% ទៀតបង្កើតប្រាក់ចំណូល បានតែ 20% ប៉ុណ្ណោះនៃប្រាក់ចំណូល សរុប។ ដូច្នេះដើម្បីបង្កើនប្រាក់ ចំណូលឲ្យបានកាន់តែច្រើនឡើង គេគួរយកចិត្តទុកដាក់ ធ្វើកិច្ចការ 20% ដែលផ្តល់គុណតម្លៃខ្ពស់នោះ ឲ្យបានកាន់តែច្រើនឡើង និងមានប្រសិទ្ធភាពឡើង។ ចំណែកកិច្ចការ 80% ទៀត គេគួរកាត់បន្ថយ ឬទម្លាក់ឲ្យថ្នាក់ក្រោមជួយធ្វើ ឬជៀសវាងកុំធ្វើ។ ចូរព្យាយាមធ្វើបែបនេះជាដរាប នោះចំណូលរបស់អ្នកមុខតែនឹងកើនទ្វេដង។

២. ខ្ចីកម្លាំងគេប្រើ ៖ មានន័យថាខ្ចីប្រាក់គេប្រើ ខ្ចីពេលវេលាគេប្រើ ខ្ចីចំណេះគេប្រើ ឬខ្ចីបទពិសោធន៍អំពី ជោគជ័យនិង បរាជ័យគេប្រើ គឺចេះស្រូបទាញយក ចំនុចសំខាន់ដែលមានគុណតម្លៃ សម្រាប់កិច្ចការខ្លួន មកប្រើប្រាស់ បូកផ្សំនិង ធនធាន ផ្ទាល់ខ្លួន ធ្វើឲ្យទទួលបានជោគជ័យ កាន់តែធំធេងឡើង។

៣. បង្កើនល្បឿន ៖ គ្រប់កិច្ចការដែលអ្នកធ្វើ ចូរធ្វើវាឲ្យបានកាន់តែលឿនជាងមុនជាដរាប។

៤. បង្កើតក្រុមការងារ ៖ ដើម្បីបង្កើនថាមពលឆ្ពោះទៅរកគោលដៅ អ្នកត្រូវចេះចាត់ចែងចងក្រងក្រុមការងារ។ ថាមពល ការងារជាក្រុមដែលបណ្តុំទៅដោយសមត្ថភាពនិងជំនាញផ្សេងៗគ្នា គឺជាកម្លាំងដ៏សំខាន់នាំឆ្ពោះទៅរក ជោគជ័យ។

រូបមន្តទាំងបួនខាងលើមានលក្ខណៈសាមញ្ញ ងាយស្រួលនិយាយ តែអាចនឹងពិបាកអនុវត្តន៍។ ហេតុនេះ គេត្រូវតែមាន សេចក្តីអំណត់ និតតាំងចិត្តអនុវត្តន៍ខ្ជាប់ខ្ជួនទើបទទួលបានផល។

ថ្ងៃនេះ
ម្សិលមិញ
សរុប
2043
2250
4533173