jaukjeybanner

គន្លឹះ​កែ​ប្រែ​ភាព​ខ្ជិល ​ច្រអូសរបស់អ្នក​

សភាពខ្ជិលគឺ ជាធម្មជាតិម្យ៉ាង ដែលតែងដក់ជប់ ក្នុងសន្តានចិត្តមនុស្ស ទូទៅ។ បើទោះបីជាមនុស្សគ្រប់រូប ទទួល ស្គាល់ ថា ភាពខ្ជិលគឺជាសត្រូវលេខមួយរបស់ភាពជោគជ័យក៏ដោយ ក៏ជួនកាល គេគ្មានវិធានការចំពោះ វាទាល់តែ សោះ។ វិធីសាស្រ្តខាងក្រោមប្រហែលជាអាចជួយអ្នកឲ្យយកឈ្នះលើភាពខ្ជិលច្រអូសបាន ឬយ៉ាងហោចណាស់ ជួយបំលែងភាពខ្ជិលឲ្យទៅជាប្រយោជន៍៖

១.មនុស្សទូទៅច្រើនខ្ជិលមិនចង់ទទួលកិច្ចការដែលថ្នាក់លើដាក់ឲ្យទេ។ ការប្រកែកមិនព្រមទទួលធ្វើការណាមួយ ពុំមែនជារឿងល្អប៉ុន្មានទេ។ ប៉ុន្តែបើគេពិតជាចង់ប្រកែកមិនព្រមទទួលគេត្រូវថ្លឹងថ្លែងការងារជាមុនសិន គឺប្រកែកតែ កិច្ចការណាដែលមើលទៅអាចប្រកែកតែប៉ុណ្ណោះ(មិនមែនជាការងារស្នូល)។

ប៉ុន្តែចំពោះកិច្ចការណាដែល មិនអាច ប្រកែកបាន(កិច្ចការស្នូល) គេគួរស្ទុះស្ទាទទួលយកភ្លាម ធ្វើហាក់ដូចជាពេញចិត្ត ចង់ទទួលយកណាស់ (ព្រោះអ្នកដឹង រួច ជាស្រេចទោះបីចង់ឬមិនចង់អ្នកគង់តែត្រូវធ្វើដដែល)។ ធ្វើបែបនេះ ចៅហ្វាយនាយពិតជាពេញចិត្តជាក់ជាពុំខាន។ នៅពេលដែលចៅហ្វាយពេញចិត្តហើយ គាត់នឹងមានចិត្តអនុគ្រោះច្រើន។

២. គ្រប់កិច្ចការដែលអ្នកទទួលថាធ្វើហើយ ចូរចំណាយពេលធ្វើឲ្យ ចប់ចុងចប់ដើម បើទោះបីជាអ្នកខ្ជិលមិនចង់ ធ្វើក៏ដោយ។ ចូរគិតថា បំណាច់នឹងទទួលធ្វើកិច្ចការនេះទៅហើយ គួរធ្វើឲ្យល្អបំផុតតាមដែលអាចទៅបាន ព្រោះចង់ មិនចង់ក៏ចំណាយពេលវេលាដើម្បីវាទៅហើយ បើមិនខំធ្វើឲ្យល្អ នាំឲ្យខាតទាំងពេល ខាតទាំងកេរ្តិ៍ឈ្មោះ។

៣. រៀងរាល់ថ្ងៃចូរដាស់តឿនខ្លួនឯងថា ខ្ជិលក៏ខ្ជិលចោះ  តែការងារត្រូវតែឈានមុខគេជានិច្ច៕

ថ្ងៃនេះ
ម្សិលមិញ
សរុប
2515
5306
4910113