jaukjeybanner

II លាវប៉ាង អង្គស្តេចដែលបំភ្លឺរាជវង្សហាន

វគ្គ៤ សម្រុកចូលដើម្បីកំទេចឈិន


ចាងហាន ក្រោយពីបានកំទេចទ័ព ស៊ានលាង កើតក្តីធ្វេសប្រហែស គិតថាប្រទេស ឈូពីនេះទៅ គ្មានអ្វីត្រូវបារម្មណ៏ទៀតទេ។ តមក ចាងស៊ាន លើកទ័ព ឆ្លងស្ទឹង ហួងហឺ វាយប្រទេសចាវ។ ឆ្លៀតយកពេលដែល ស្មារតីពលទាហាន ពុះកញ្រ្ជោល គាត់សម្លាប់បានមេក្រុមបះបោរ ហើយជាថ្មីម្តងទៀតទទួលបាន ជោគជ័យធំ។ ខណៈនេះប្រទេសចាវគ្រាប់គ្រងដោយចាវយាក។ នគរឈិនចាត់ឲ្យវង់លី ឡោមព័ទ្ធចាវយាក នៅក្រុងឈីលុះ ដោយកងទ័ពយ៉ាង ក្រាស់ក្រែល ដើម្បីប្រាបប្រាម តំបន់ ហឺបីនេះ។

            ឈូ ហ៊ុយវង់ ទទួលបានដំណឹងថា ស៊ានលាង ស្លាប់តត់ស្លុតឥតឧបមា ក៏ត្រាស់បង្គាប់ឲ្យ ហ៊ូ យី ផ្លាស់រាជធានី ទៅក្រុងហ្វានតឹង ប្រមូលផ្តុំទ័ព លឹ ស៊ិន និងទ័ព ស៊ានអ៊ីចូលគ្នា ហើយទ្រង់ អង្គឯងធ្វើជា សេនាប្រមុខ។ ស្តេចឈូ ក៏តែងតាំងឲ្យ លាវប៉ាង ធ្វើចៅហ្វាយ ស្រុតាន មានឋានៈជាមន្ត្រី អ៊ីអាង គ្រប់គ្រងទ័ពនៅស្រុកតានផងដែរ។ ស្តេចអង្គក៏តែងតាំង ស៊ាន អ៊ី ជាឆាង អានមន្រ្តី មានងារថា លុះកុង។ ឯលឹ សុន ត្រូវបានតែងតាំងជា ស៊ឺធូ ហើយឪពុករបស់ លឹស៊ិន គឺ លឹឈីញ ជាលីង អ៊ីញ ដែលជាមហាមន្រ្តីផ្នែក ស៊ីវិល មិនកាន់អំណាចទ័ព។

            ទន្ទឹមនិងគ្នានេះ ទ័ពធំរបស់ឈិន ក្រោយបញ្ជា វង់ លី និងចាង ហាន បោះទ័ពរួមគ្នានៅ ក្រុងឈីលុះ។ ស្ថានភាពនគរ ចាវ បី ដូចជាកូនជញ្ចីងក៏ធ្ងន់ ព្យួរ និងចុងអំបោះអញ្ចិង ហើយគេចាត់មន្រ្តីទូត ទៅសុំ ជំនួយ ពីកម្លាំង តស៊ូ នៅហឺណាន ជាច្រើនលើកច្រើនសា។ ស្តេច ហ៊ុយ វង់ ក៏តែងតាំង សុង អ៊ីជាមេទ័ពធំ មានងារថា ឃើញ ជឺជីន ហើយ ស៊ាន អ៊ី ជាមេទ័ពរង ឯហ្វានតាំង ជាសេនាធិការ នាំទ័ពទៅភាពខាងជើងសង្រ្គោះចាវ។

            ក្នុងការបែងចែកភារកិច្ច ម្តងនេះ លាវប៉ាង ត្រូវបានគេបញ្ជាឲ្យនាំទ័ពទៅ ទិសខាងលិច វាយប្រហារ ក្រុងស៊ាន យ៉ាង។ ស្តេច ហ៊ុយ វង់ របស់ឈូ និងបរិវារ របស់ទ្រង់ព្រមព្រៀង គ្នានាំទ័ពឆ្លង ស្ទឹង ហួង ហឺ ៥ ដើម្បីសង្រ្គោះចាវ ព្រមទាំង កម្ទេច ទ័ពឈិន នៅទិស ហឺបី ឲ្យបាន។ ជាមួយគ្នានេះទ័ព ធំរបស់ ឈិនផ្តុំគ្នានៅ ហឺ បី ទុកចោល ភូមិភាគ គួង ចុង ស្តេចឈូ ក៏ចាត់ទ័ពមួយ ផ្នែកវាយ គួងចុង រួចទម្លុះដល់ស៊ាន យ៉ាង តែម្តង។ ក្នុងចម្បាំង លើកនោះពួកគេអាច រក្សាឲ្យទ័ពធំ របស់ខ្លួន នៅរឹងមាំបាន ហើយឆ្លៀតពេល គូរ បដិបក្ខ ភ្លេចខ្លួ​ន ត្រូវដណ្តើម យកតំបន់ ដ៏ល្អ គឺគួងចុង ឲ្យខាងតែបាន។ ប៉ុន្តែ ទ័ពឈិន ពិតជាខ្លាំង ទើបមេៗមិនហាន ប្រថុយប្រថាន ទេហើយត្រៀមចាំ មើលការវាយ កម្លាំងរាងហាន និងវង់ លី ជាមុន សិន បើវាយបែកទើប រួមគ្នាលើកទ័ព ទៅដក ដោយគ្មាការ ភ័យព្រួយតែម្តង។ ចំណែកស្តេច ឈូ ហ៊ុយ វង់ ដោយចង់លើកទឹកចិត្ត ដល់ពលរេហ៏ ទាំងអស់ ទើបចេញរាជ ប្រកាសថា«នរណា លុកចូល គួងចុងបានមុន គេនិងត្រូវបានតែងតាំង ជាស្តេចក្រាញ់គួងចុង»និយាយពី ស៊ាន អ៊ីវិញ គេពោរពេញ ដោយគំនុំក្នុងចិត្ត ដោយសារទ័ព ឈិនសម្លាប់ពូ របស់ខ្លួន គឺ ស៊ានលាង ទើបប៉ុនប៉ង់ លើកទ័ពទៅវាយ ឈិន ដើម្បីសងសឹក និងដើម្បីតំណាង ស្តេចក្រាញ់ គួង ចុង ផងដែរ ដោយសារឋានៈ ជាមន្រ្តីឆាងអាន គ្មានសិទ្ធិ អំណាចអី នោះទេ។ ប៉ុន្តែមន្រ្តី ចាស់ៗ របស់ស្តេច ឈូ ហ៊ុយ វង់ បានឃាត់ ដោយលើកជា យោបល់ ថ្វាយស្តេច ឈូ ហ៊ុយ វង់ថា៖

-ពីមុនមករាស្រ្ត នៅគួងចុង បានរងវេទនា ដោយការ គាបសង្កត់ របស់ទ័ពឈិន ហើយឥឡូវយើង លើកទ័ពវាយ គួងចុង ទៀតគួរចាត់ មេទ័ព រូបណាដែលរាស្រ្ត ស្រឡាញ់ មានក្តីមេត្តា ករុណាយល់ពីទុក្ខ សោករបស់រាស្រ្ត មិនសម្លាប់ ពាស់ណា ពាស់ណី នោះការកាន់កាប់គួងចុង ប្រាកដ ជាងាយស្រួលជាង។ មេទ័ព ស៊ានអ៊ី អត្តចរិកកាច ចិត្តក្តៅ ពេលដណ្តើមបានក្រុង ស៊ាងតឹងបានសម្លាប់ មនុស្សដោយ កប់ទាំងរស់ជាច្រើននាក់។ កន្លែងដែលកងទ័ព ស៊ានអ៊ីឆ្លងកាត់ បីដូចខ្យល់គួច គំនរស្លឹកឈើ។ បើធៀបនិង លាវប៉ាង នោះការកាន់កាប់ គួង ចុង បែបសមស្របជាង។

            ហេតុនេះ លាវប៉ាង បានប្រមូលយកទ័ព សេសសល់ របស់ឈិន សាំង និងស៊ាន លាងបានជាងមួយ មឺននាក់ ក៏លើកទ័ព ទៅភាព ខាងលិចវាយ ក្រុងសានយ៉ាង។

 

            ដោយស៊ាន អ៊ីក បានតតាំង និងទ័ពមួយភាគធំរបស់ឈិន នៅ ឈីលុះ ទើបលាវប៉ាង ទទួលបានភាព ងាយស្រួលយ៉ាងខ្លាំង លើដំណើរ វាយលុកទៅ ស៊ានយ៉ាង លើកទ័ពទៅដល់ណាឈ្នះ ដល់នោះមិនខុសអីការពុះជ្រៀត ដើមឬស្សី។ ក្រោយពីចេញផុតហ្វានឆឹង បានឆ្លងកាត់ តានឆឹង សម្រុកទៅឆឹងយ៉ាង ហើយបង្រ្កាបទ័ព ឈិន នៅជាងលី។ លាវប៉ាង បានបន្តវាយក្រុងឆីអ៊ូ រួចរួមទ័ព និងឆឹងយាក បន្តវាយទ័ព ឈិន តែជួបឧបសគ្គ ត្រូវដកទ័ព មកក្រោយតែប្រមូល បានអតីតទាហាន របស់មន្រ្តីជាង អ៊ូ ប្រមាណ ៤០០០នាក់ហើយ រួមកម្លាំង និងមេទ័ពនគរវៃ ឈ្មោះ ហួង ស៊ិនអ៊ូពូ វាយបន្តបន្ទាប់លើបន្ទាយ ស៊ាង តែនៅតែវាយ មិនបែក។ ហេតុនេះ សាងប៉ាង ត្រូវបង្ខុំ ចិត្តចល័តទ័ព ព័ន្ធ រំលង ក្រុងស៊ាង ឆ្ពោះទៅភាព ខាងលិច កាវយ៉ាង។

            នៅកាវយ៉ាង មានមនុស្សម្នាក់ ឈ្មោះ លិ ស៊ុកឈី អាយុជាង ៦០​ ជាឆ្មាំទ្វារ។ បុរសចំណាស់នេះ បានទាក់ទង និងបុរសចំណាស់ម្នាក់ផ្សេងទៀត ដែលជាជំនិត របស់លាវប៉ាង និងជាអ្នកភូមិជាមួយគាត់ ឲ្យនាំគាត់ ទៅជួបនិង ប៉ាយកុង (ងាររបស់លាវប៉ាង)។

គាត់និយាយ៖

-ពីមុនមកមានទ័ពជាច្រើននាក់ បានចល័តទ័ព ឆ្លងកាត់ទីនេះ តែមិនទាន់មាននរណាមាន ឬកពារថ្លៃថ្នូរ រូបកាយសត្តិសម ជាមនុស្សមានបុណ្យ របៀបប៉ាយ កុង នោះទេ។

            ជីវិតរបស់ប៉ាយ កុង (មិត្តរបស់លោ ស៊ុឈី)រំពុកគាត់ៈ

-ប៉ាយកុង ស្អប់ណាស មនុស្សណានិយាយប៉ប៉ាច់ ប៉ប៉ោច បែបលើកជើង។ មានអ្នកសិក្សារខ្លះស្លៀកពាក់ហមហាន មកអែបអប ត្រូវប៉ាយកុង ដកយកម្នាក់មក ធ្វើកន្ថោនោមដាក់។ ដូច្នេះ ពេលទៅជួប ប៉ាយកុង កុំស្លៀកពាក់បែបអ្នកសិក្សា និងថាអ្នកដែលសុំជួបខ្លួនជាអ្នកសិក្សា ទើបមិនឲ្យតម្លៃ។ លោ ស៊ុតឈី ចូលមកឃើញលាវ ប៉ាង អង្គុយលើកៅអី ធំ សំយ៉ុង ជើងឲ្យស្រីស្នំ ពីរនាក់់លាងជើងឲ្យ ហាក់មើលទៅ ស្រួលខ្លួន ទើបគាត់គ្រាន់តែ ខ្ចិលគោរពដោយមិន បន្ទន់ខ្លួនឲ្យទាប ហើយសួរលាវប៉ាង ថាៈ ចង់ជួយ ឈិន ឬកម្ទេចឈិន? លាវប៉ាង ស្តាប់ហើយ សែនខឹង ក៏តបវិញដោយ កម្រោលថា៖

-អ្នកសិក្សាបំបង់បាយ! រាស្រ្តក្រោមមេឃ កំពុង​វេទនាដោយសារឈិន អស់ច្រើនខែឆ្នាំពេកហើយ! ស្តេចក្រាញ់ទាំងអស់ បានទើបឡើងប្រឆាំង ឈិន ហើយអ្នកឯងជួយឈិន តើមានន័យយ៉ាងណា?

លិ ស៊ុតឈីតបៈ

-បើលោកម្ចាស់ ចង់ផ្តួលឈិន ត្រូវមានឬកពារ ក្រអើតក្រទម ពេលទទួលមនុស្សចាស់ មានគំនិត ជ្រៅនោះទេ!

            លាវប៉ាង ស្តាប់រួចភ្ញាក់ក្រញ៉ាង ប្រញ៉ាប់ប្រញ៉ាល់ រៀបចំ សម្លៀកបំពាក់ និងឬកពារសមរម្យ អញ្ចើញ លិ ស៊ុតឈី អង្គុយដោយគោរព និងចាប់ផ្តើមពិភាក្សារ។ លិ ស៊ុតឈី ផ្តើមបង្ហាញពីយុទ្ធសាស្រ្ត វាយ ដណ្តើម តំបន់ឈិន លាវៈ

-ទ័ពលោកម្ចាស់ សុទ្ធតែបានមកពីប្រជារាស្រ្ត ហើយសុទ្ធ តែជាទាហានបាក់បែក ច្រើនកង បញ្ជូលគ្នា។ បើផ្អែកតែលើពួក គេវាយទៅ លិច តទល់និង ទ័ពរាជការ ឈិន ដ៏ខ្លាំងពូកែ មិនខុសអីនាំខ្លួនឲ្យខ្លាស៊ីនោះទេ។

ឈិន លាវ ជាចំណុចយុទ្ធសាស្រ្តមួយ ក្រោមមេឃ មនុស្សម្នា កុះករក្នុងក្រុង មានស្បៀងគ្រប់គ្រាន់។ ខ្ញុំនិង ចៅហ្វាយ ក្រុងឈិនលាវ មានទំនាក់ទំនង ល្អនិងគ្នា សូមលោក ម្ចាស់ឲ្យខ្ញុំធ្វើទូត ទៅបញ្ចុះបញ្ចូល ចៅហ្វាយ ក្រុងនេះ ឲ្យចុះចូល និងលោកម្ចាស់។ បើគេមិនព្រម សុំលោកម្ចាស់ លើកទ័ពទៅវាយ ហើយខ្ញុំធ្វើជារនុកក្នុង។

លាវប៉ាងទទួលយកកលល្បិចមួយហ្នឹងរបស់ លិ ស៊ុកឈី។ អំណើះក្រោយមកទៀត លិ ស៊ុកឈីបានសម្លាប់ចៅហ្វាយក្រុងនោះ ដោយគាត់មិនព្រមចុះញ៉ម​ រួចក៍បើកទ្វារក្រុងទទួលលាវប៉ាង ចូលក្រុងឈិនលាវ ប្រមូលបានស្បៀងអាហារយ៉ាងច្រើន និង កេណ្ឌបានទ័ពយ៉ាងសន្ធឹកផងដែរ។ លាវប៉ាង តែងតាំង លិ ស៊ុកឈីជាមន្ត្រី គួង ជាជីន តែងតាំងបងប្អូនរបស់គាត់គឺ លិ សាំងជាម្រមុខទ័ពក្នុងក្រុង តមកលើកទ័ពធំសម្តៅទៅវាយក្រុងខាយហ្វុង។

លាវប៉ាង លើកទ័ពឈាងទៅទិសខាងជើងហើយពើបប្រយុទ្ធយ៉ាងខ្លាំងក្លានិងទ័ពឈិន ដឹកនាំដោយ ស្យុងយ៉ាង នៅតំបន់ប៉ៃម៉ា តមកច្បាំងនិងឃុ អ៊ូ ហើយឈ្នះទាំងអស់។ ចំណែក ស្យុងយ៉ាងក្រោយពីចាញ់លាវប៉ាង បានភៀសខ្លួនទៅ ហួងយ៉ាង តែត្រូវមេទ័ពឈូឈ្មោះ ឈិន យីស៊ីសម្លាប់។ និយាយពីលាវប៉ាងវិញ គាត់បន្តនាំទ័ពឆ្ពោះទៅលិចឈាងខាងត្បូង វាយបានក្រុងយីងយ៉ាងមួយបន្ថែមទៀត។

 

បន្ទាប់ពីយកបានក្រុងយីងយ៉ាង វីថីឆ្ពោះទៅកាន់រាជធានីឈិនបានលេចអណ្តែតយ៉ាងច្បាស់ចំពោះមុខលាវ ប៉ាង។ ផ្លូវដែលជិតបំផុតគឺវាយយកឡកយ៉ាង ហើយដើរតាមឆ្នេរទន្លេ ហួងហឺ ឆ្ពោះទៅវាយសានកុកគួង រួចបន្តទៅវាយ រាជធានីស៊ានយ៉ាង។ ប៉ុន្តែផ្លូវនេះជាច្រកផ្លុវសំខាន់បំផុតភា្ជប់ពីកើតទៅលិច និងជាផ្លូវសំខាន់បំផុតដែលទ័ពឈិនប្រើប្រាស់នាំទ័ពទៅ ប្រាបប្រាមនគរទាំង6​ នៅតំបន់គួងតុងទើបជានិច្ចជាកាលទ័ពឈិនការពារក្រាសើក្រែល។

ជាមួយទ័ពមួយកងមិនរៀបរយនិងគ្នាមិនដល់2000នាក់ប្រាកដណាស់មិនងាយនឹងវាយបានឡកយ៉ាងនិងសានកុកគួងដែលមាន

ភូមិសាស្រ្តអំណោយផលយ៉ាងខ្លាំងបានទេ។

ចូលដល់ ខែមិថុនា ឆ្នាំ206 មុនគ្រឹស្តសករាជ នៅអ៊ិនឃឺ ស្ថិតនៅខាងត្បូងតំបន់ហូងស៊ុយ ស៊ាងម៉ី ទទួលបានការចុះញ៉មរបស់ចាង ហានរួចសរសៀតាមឆ្នេរខាងត្បូង ទន្លេហួងហឺឆ្ពោះទៅក្រុងស៊ានយ៉ាងដែរ។

ថ្លែងពីប្រទេសចាវបន្ទាប់ពីសម័យកាលដ៏គ្រោះថ្នាក់កន្លងផុតឃើញនគរដែលជាចំណុះរបស់ឈិនលើកទ័ពទៅទិសខាងលិច នគរចាវក៏តាំងលើកទ័ពទៅនិងគេ។ ស្តេចចាវបញ្ជាមេទ័ពឈ្មោះ ស៊ឺម៉ាម៉ៅ នៅភិញអ៊ីម បញ្ចេញទ័ពទៅលិច។

លាវប៉ាងបានរារាំងមិនឲ្យទ័ពចាវសម្រេចគោលបំណងនេះ ទើបពួកគេលើកទ័ពទៅជើងដណ្តើមភិញអ៊ីម និងច្បាំងគ្នាយ៉ាងសាហាវជាមួយទ័ពចាវនៅខាងកើតក្រុមឡកយ៉ាង តែបរាជ័យ ហើ់យលាវប៉ាងដកទៅយ៉ាងឆឹង។

ក្នុងគ្រានេះចាងលាងបាននាំទ័ពមកជួយ លាវប៉ាងបញ្ជាឲ្យហានវង់ឆឹង នៅរក្សាតំបន់យ៉ាងទិ ហើយគាត់រួមនិងចាងលាង លើកទ័ពទៅវាយក្រុង ណានយ៉ាងនៅភាគខាងត្បូង។ ពេលមកដល់ទីនេះទ័ពលាវប៉ាងបានប្រយុទ្ធយ៉ាងសាហាវ និងទ័ពនៅតំបន់នេះហើយបានជោគជ័យ និងកាន់កាប់តំបន់មួយយ៉ាងធំនៅហានយ៉ាង។

មេទ័ពតំបន់ឈ្មោះ អ៊ីដែលចាញ់លាវប៉ាងក៏រត់ទៅ តំបន់វៀនដែលមានភូមិសាស្រ្តដ៏អំណោយផលក្នុងការការពារ ដាច់ខាតមិនព្រមចាញ់។ លាវប៉ាងឃើញក្រុងវៀនឆឹងមានទ័ពច្រើននៅការពារ ក៏ចង់ដើរវាងឆ្ពោះទៅទិសខាងលិចដោយមិនច្បាំងយក។ តែចាងលាងលើកយោបល់ថា៖

-ទោះលោកម្ចាស់ចង់ឆ្ពោះទៅលិចដោយរហ័សក៏មែនពិត តែសព្វថ្ងៃទ័ពឈិននៅមាំនៅឡើយ​ ពួកគេអាចពឹងលើភូមិសាស្រ្តស្មុគស្មាញដើម្បីប្តូរផ្តាច់ការពារ។

បើមិនសម្រុកវាយដណ្តើមក្រុងវៀន ហើយលើកទ័ពឆ្ពោះទៅមុខ នោះខាងមុខយើងមានទ័ពដ៏ខ្លាំងរបស់ឈិ​ន ហើយពីក្រោយយើងក៏មានទ័ពឈិននៅក្រុងវៀនទៀត នោះទ័ពយើងពិតជាជួបគ្រោះអាសន្នមិនខាន។ ដូច្នេះលោកម្ចាស់ត្រូវផ្តុំកម្លាំងវាយយកក្រុងវៀនឲ្យបានទើបអាចកម្ចាត់គ្រោះកាចបានដែរ។

លាវប៉ាងទទួលយកការរៀបចំល្បិច របស់ចាងលាងហើយយប់ឡើងក៏លើកទ័ពមកវាយសង្គ្រប់ក្រុងវៀនវិញ។ ក្នុងដំណើរទ័ពកាលយប់នោះ លាវប៉ាងបញ្ជាឲ្យធ្វើយ៉ាងស្ងប់ស្ងាត់បំផុតលុះព្រឹកឡើង កងទ័ពលាវប៉ាងបានព័ទ្ធក្រុងវៀនបីជាន់។

ចៅហ្វាយក្រុងវៀនដែលផ្លាស់មកពីណានយ៉ាង ភ្ញាក់ឡើងឃើញទ័ពសត្រូវណែនណាន់តាន់តាប់ហ៊ុំព័ទ្ធក្រុង ក៏វង្វេងវង្វាន់ស្លន់ស្លោមិនដឹងថាត្រូវធ្វើយ៉ាងណា? តើគួរប្តូរស្លាប់តទល់វិញ? ទ័ពធំរបស់ខ្មាំងឈរព័ទ្ធនៅជើងកំពែង ខណៈដែលស្បៀងអាហារក្នុងក្រុងខ្វះខាត តិចលោតទល់មិនបាន ? ក្រៅពីនេះឮថាលាវប៉ាងជាមនុស្សប្រកាន់សច្ចៈ សណ្ដោសប្រណីរាស្រ្តគ្រប់កន្លែងដែលគេលើកទ័ពឆ្លងកាត់ បើរាស្រ្តក្រុងវៀនបានដឹងឮនេះគេនឹងចុះញ៉មលាវប៉ាងមិនខាន គេមិនទៅឆោតតស៊ូស្លាប់ជួយកាពារក្រុងទេ។

តែបើមិនតតាំងក៏វាមិនសម ត្បិតខ្លួនជាមន្រ្តីធំរបស់មហាឈិន មិនច្បាំងផងចុះចាញ់ទៅហើយ បើផ្អែកលើច្បាប់មិនអាចអត់ឱនឲ្យបានទេ។ តែបើចុះញ៉មហើយត្រូវសម្លាប់ទៀតពិតជាអាម៉ាស់ណាស់។ គិតទៅគិតមក គាត់សម្រេចចិត្តធ្វើអត្តឃាត ដើម្បីរក្សាកេរិ៍្តឈ្មោះ កិត្តិយសនិងបញ្ចៀសរាស្រ្តពីសេចក្តីស្លាប់ ដែលជាទង្វើមួយប្រពៃបំផុត។

និយាយពីលាវប៉ាងវិញ ដោយឃើញក្រុងវៀនហាក់គ្មានសកម្មភាពអ្វីក៏អន្ទះអន្ទែងរៀបចំវាយបំបែក តែឈិន ឃុយដែលជាជំនិតម្នាក់របស់គាត់ លើលយោបល់ថា៖

-ខ្ញុំបាទបានឮថា ស្តេចឈូ ហ៊ុយវង់បានសន្យានិងមេទ័ពទាំងអស់បើនរណាចូលក្រុងស៊ានយ៉ាងបានមុនគេនឹងត្រូវបានតែងតាំងជាស្តេចត្រាញ់គូរចុង។ ឥឡូវនេះ លោកម្ចាស់លើដំណើរឆ្ពោះទៅមុច តែត្រូវឆ្លងកាត់ក្រុងវៀនមុនសិន ខណៈដែលវៀមឆឹងជាក្រុហធំមានខេត្តខណ្ឌដល់ជាង10 ជាចំណុះបង្កើតបានជាកំពែងមួយការពារគ្នាទៅវិញទៅមកប្រប្រជាជនកុះករ ស្បៀងអាហារសម្បូរគ្រប់គ្រាន់។

រាស្រ្តនិងមន្រ្តីក្នុងក្រុងបារម្មថាក្រែងចុះចូលនឹងត្រូវសម្លាប់ ទើបពួកគេប្តូរផ្តាច់ការពារក្រុងយ៉ាងហ្នឹង។ បើលោកម្ចាស់វាយលុកលើក្រុង ចៀសមិនផុតពីស្លាប់រងរបួស វិនាសហិនហោចនោះទេ តែបើយើងលើកទ័ពទៅពិតដោយមិនវាយ នោះទ័ពក្រុងនឹងរឹងលើកតាមវាយយើងពីក្រោយមិនខាន។

អញ្ចឹងយើងបញ្ចុះបញ្ចូលគេឲ្យចុះញ៉មយើង ដោយរក្សាយសសក្តិនៅដដែល ហើយបញ្ចូលទ័ពគេទៅក្នុងទ័ពធំរបស់លោកម្ចាស់នេះដំណើរឆ្ពោះទៅលលិចរបស់លោកម្ចាស់សមប្រកបជាមិនខាន។

លាវប៉ាង រីករាយទទួលយកគំនិតនេះ ហើយតែងតាំងចៅហ្វាយក្រុងវៀន ជាមន្រ្តីអ៊ីនហូវ ហើយតែងតាំងឈិន ឃុយ​ជាមន្ត្រីគ្រប់គ្រង 1000 គ្រួសារ។

លាវប៉ាងមិនខាតឈាមសូម្បីមួយតំណក់តែយកបានក្រុងវៀន បំបាត់ចោលទុក្ខកង្វល់ពីក្រោយខ្នងបាន​និងមានទ័ពកាន់តែខ្លាំងឆ្ពោះទៅមុខ។

គ្រប់កន្លែងដែលទ័ពលាវប៉ាងឆ្លងកាត់ ភាគច្រើនទាហាន និងមន្ត្រីមូលដ្ឋានចុះញ៉ម ទើបទ័ពធំលាវប៉ាងទៅដល់សានធុយយ៉ាងលឿន។ និយាយពីក្រុមអ្នកតស៊ូ ក្រោមបង្គាប់ ស៊ិកតាយ និងវង់ឡាំង ឃើញលាវប៉ាងប្រកបដោយគុណធម៌ ប្រកាន់សច្ចៈភាពមានសណ្តោសប្រណីយ៉ាងហ្នឹងក៏នាំគ្នាមកចុះចូល និងបញ្ចុះបញ្ចូលបានក្រុមទាហានឈិនដែលនៅការពារស៊ីឡាំងផងដែរ ជាហេតុទ័ពលាវប៉ាងកាន់តែច្រើនអានុភាពកាន់តែខ្លាំង។

តមកលាវប៉ាងកាន់កាប់បានក្រុងហ៊ូយ៉ាង ស៊ិកឆឹង លិឆឹង ពោលគីលាវប៉ាងគ្រប់គ្រងបានដែនដីយ៉ាងធំនៅណានយ៉ាង។ លាវប៉ាងហាមដាច់ខាតការឆក់ប្លន់ កិបកេងប្រជារាស្រ្តដែលធ្លាប់រស់នៅក្រោមការត្រួតត្រាដែកថែបរបស់ឈិន ហើយក្រោយមកកម្លាំងតស៊ូនានាក៏ឆាឆៅបង្កវឹកវរ លុះលាវប៉ាងគ្រប់គ្រងដោយធម៌ មេត្តា ករុណា ធ្វើឲ្យពួកគេចងចាំមិនបំភ្លេចសោះ។

នៅសមរភូមិ ហឺប៉ី ទ័ពធំរបស់ឈិនដែលដឹកនាំដោយចាងហានបាន ចុះចូលស៊ាងអ៊ី។ ស៊ាងអ៊ី លើកទ័ពយ៉ាងលឿនស្លេវឆ្ពោះទៅហាន គ័រគូងទាំងថ្ងៃទាំងយប់ដើម្បីចូលស៊ាន យ៉ាងឲ្យបានមុនគេ។

កម្លាំងទ័ពលាវប៉ាងគ្រានេះខុសពីមុន ដែលមានមិនដល់មួយម៉ឺននាក់ តែឥឡូវមានប៉ុន្មានម៉ឺននាក់របស់លាវប៉ាង ធ្វើដំណើរតាមទន្លេសានធុយសម្តៅប៉ែកខាងលិចឈាងខាងជើង សម្តៅជ្រុងខាងត្បូងក្រុងស៊ានយ៉ាង គឺច្រកអ៊ីគួង។

ពោលគឺទ័ពធំពីរក្រុងធំៗរបស់ក្រុមអ្នកតស៊ូ ឆ្លៀតឈ្នះសម្រុកទៅលិច រជ្ជកាលមហាឈិនចៀសពីវិនាសមិនបាននេះទេ។ ខណៈដែលស្ថានភាពសឹកនៅគូងតុង ហឺប៉ី និងហឺណាន កំពុងពុះកញ្ច្រោលបែរជាភាពខ្វែងគំនិតគ្នាក្នុងផ្ទៃក្នុងមហាឈិនដែលកើតមានតាំងពីយូរយាណាស់ហើយ បានធ្លាយចេញមក។

ចាវកាវបានដណ្តើមអំណាច ដោយក្រោមមនុស្សម្នាក់តែលើមនុស្សមួយនគរ ដំបូងជម្រុញឲ្យឈិន យីស៊ីសម្លាប់លី ស៊ឺ ហើយបន្តសម្លាប់មន្រ្តីឯទៀតៗដែលមិនមែនជាបក្ខពួករបស់គេ។ ចាវកាវរុញឲ្យឈិន យីស៊ីវក់ក្នុងកាមគុណ ស្រីស្រា ទោះបីចាវកាវដឹងច្បាស់ជាងនរណាៗ ថាទង្វើនោះនាំប្រទេសឈិនទៅទីណាហើយក្តី។ នៅគួងតុងទ័ពឈិនត្រួវបានក្រុមអ្នកតស៊ូ វាយឲ្យដកថយបន្តគ្នា។ លុះដល់ខែសីហា​ 208 មុខគ្រឹស្តសករាជ តំបន់គួងតុងទាំងមូលត្រូវបានក្រុមអ្នកតស៊ូកាន់កាប់។ រជ្ជកាលឈិននៅសល់តែមួយដុំ គួងចាងប៉ុណ្ណោះជាចំណុះ។

ចាវកាវ ឃើញស្ថានភាពយ៉ាប់ពេក ខ្លាចស្តេចឈិនយីស៊ីភ្ញាក់រឭកហើយដាក់ទោសនាយ ទើបរៀបចំការទម្លាក់ស្តេចដោយឲ្យកូនប្រសាររបស់នាយឈ្មោះ ស៊ាន យ៉ាង ជាមន្រ្តីយានឡឹ និងប្អូនប្រុសរបស់នាយឈ្មោះចាវ ឆឹង ជាមន្រ្តី ឡាង ចុង សម្លាប់ស្តេចឈិន យីស៊ី។

នៅវេលាថ្ងៃមួយ មន្ត្រីយានឡឹ និងចាវ ឆឹង នាំទ័ពចូលដំណាក់វង់ យី។ ស្តេចឈិន យីស៊ី កំពុងផ្ទុំរលីវៗ ក៏តើនឡើងសួរមហាតឡឹក៖

-រឿងអីហ្នឹង មហាតឡឹក? ហេតុអ្វី អ្នករាល់គ្នាមិនទូលយើងតាំងពីមុនទុកដល់សភាពការណ៍ហួសពេលបែបនេះ?

មហាឡឹកតបៈ

-ក្រាបទូល ទូលបង្គំខ្លាចអំណាចពេកឧបរាជ (ចាវកាវ) ទើបមិនហ៊ានទូល។ បើមុននេះទូលបង្គំនិយាយម៉្លេះស្លាប់ទាំងពូជ យូរយាណាស់មកហើយមិនអាចរស់ទល់ឥឡូវបានទេ។

          ទោះយមបាលមកហៅហើយ តែឈិនយីស៊ីនៅមានក្តីសង្ឃឹមតូចមួយទៀតក៏អង្វរ យានឡឹ៖

          -ខ្ញុំមិនធ្វើជាព្រះរាជាទៀតក៏បាន! សូមឲ្យខ្ញុំធ្វើជាស្តេចត្រាញ់តំបន់តូចមួយទៅ។

យាន ឡឹ មិនយល់ព្រម។ ឈិន យីស៊ី លន់តួ៖

          -បើអញ្ចឹងឲ្យខ្ញុំនិងប្រពន្ធ ព្រមទាំងកូនៗរស់នៅជារាស្រ្តសាមញ្ញក័បានដែរ។

ការស្នើសុំចុងក្រោយនៅតែមិនបាន ឈិន យីស៊ីបង្ខំចិត្តធ្វើអត្តឃាត។

តមកចាវកាវ ​លើកប្អូនម្នាក់របស់ឈិន ស៊ីហ័ងគឺព្រះអង្គម្ចាស់អ៊ីញឡើងធ្វើស្តេច ប្រយោជន៍បន្សាបការងើបបះបោរនៅគូងតុងនិងពេញផ្ទៃចក្រភព និងចាត់បរិវារទៅជួបលាវប៉ាងជាសម្ងាត់ដោយចែកតំបន់គ្នាកាន់កាប់ធ្វើស្តេចត្រាញ់នៅគួងតុង។ លាវប៉ាងយល់ថា ចាវកាវលេងល្បិច ទើបស្តាប់តាមយោបល់ចាងលាងដោយធ្វើពុតជាយល់ព្រមចាត់លិ ស៊ុកឈិ ឡឹជាទៅចរចា និងមេទ័ពនានារបស់ឈិន ដោយយកផលប្រយោជន៍សួនតួជាធ្នាក់។ ឆ្លៀតពេលទ័ពឈិនបាត់ម្ចាស់ការ ក៏សម្រុកកាន់កាប់ច្រកអ៊ីគួងតែម្តង។ តមកលាវប៉ាងបញ្ជាទ័ពឆ្លងកាត់ តានស៊ុយ វាយដល់អ៊ាវគួង។

និយាយពីស្តេចឈិន (ព្រះអង្គម្ចាស់អ៊ីញ) មិនសម្ងំស្ងៀមធ្វើជាអាយ៉ង ចាវកាវឯណា ទើបរៀបល្បិចនិងបុត្រា2អង្គរបស់ទ្រង់នៅដំណាក់សោយបួស ដើម្បីសម្លាប់ចាវកាវ។ ទោះបីដឹងថាទ័ពអ្នកតស៊ូនឹងមកដល់ស៊ានយ៉ាង តែស្តេចឈិនមិនឱបដៃចាំស្លាប់ទេ ដោយប្រមូលទ័ពសេសសល់ទៅតតាំនៅអ៊ាវគួង ដែលជាការតតាំង ចុងក្រោយពីសំណាក់នគរឈិនទល់និងទ័ពបះបោរ។

អ៊ាវគូងជាច្រកទ្វានៅសល់ក្រោយបង្អស់ដើម្បីឆ្លងកាត់មុនពេលទៅដល់ស៊ានយ៉ាង។ ក្រុមអ្នកតស៊ូកំពុងក្តាប់ជាប់ឪកាសឈ្នះទើបស្មារតីក្លៀវក្លាណាស់ ទ័ពឈិនពីមេដល់កូន ភ័យព្រួយគ្រប់ៗគ្នា ហើយគិតថាទ័ពអ្នកតស៊ូនឹងកម្ទេចនគរឈិន បើទោះជាពួកគេកំពុងកាន់កាប់ច្រកមួយដ៏សំខាន់ឡើយក្តី។ ម្យ៉ាងដោយលាវប៉ាងចាត់ឲ្យពួកចារបុរសមកបញ្ចុះបញ្ចូលដោយធានារក្សាជីវិតនិងឋានៈសក្តិបុណ្យដល់ក្រុមគេទើបម្នាក់ៗចង់តែចុះចាញ់។ ឯចាងលាងគិតថាទោះបីមេទ័ពឈិនយល់ព្រមចុះចូល តែគ្មាននរណាដឹងពីទឹកចិត្តកូនទាហានឈិនយ៉ាងណាទេទើបបន្តការវាយលុកដើម្បីប្រាកដថាក្រុមអ្នកតស៊ូពិតជាឈ្នះប្រាកដមេនហេតុនេះទើបលាវប៉ាងនាំទ័​ព វាងព័ទ្ធពីក្រោយអ៊ាវគួង រហូតផុតភ្នំភុយសាន ហើយវាយកម្ទេចទ័ពឈិននៅ លីម ទៀនដែលជាជ័យជំនះចុងក្រោយលើយុទ្ធដំណើរទៅគួងតុង នគរឈិនលែងមានប៉ុស្តិ៍ម៉មណាមួយសម្រាប់ទប់ស្កាត់ ហើយក៏លែងមានកូនទាហានណាម្នាក់សម្រាប់ច្បាំងទៀតដែរ។

លាវប៉ាង ក៏ចាត់ឲ្យគេយកឱសានវាទចុតហ្មាយឲ្យស្តេចឈិនហើយខែតុលា 206 មុនគ្រឹស្តសករាជ លាវប៉ាងទ័ពទៅប៉ាសាំងដើម្បីទទួលសារលិខិតសុំចុះចាញ់ពីនគរឈិន។

នៅពេលព្រឹកមួយក្នុងវសន្តរដូវ មេឃភ្លឺថ្លា ខ្យល់បក់រំភើយយ៉ាងមនោរម្យ លើអាកាសវេហា មេឃខៀវស្រងាត់មានតែពពកតូចៗប៉ុន្មានដុំរសាត់យ៉ាងរង្វើលៗ ស្លឹកឈើបក់រវិចៗវិចៗតាមកម្លាំងខ្យល់ស្រាប់តែលែងមានខ្យល់ បរិយាកាសដូចលែងដើរឬ កករឹងមួយកន្លែង ហើយប្រវត្តិក៏ដូចជាមិនដើរទៀត។

អាណាចក្រទីមួយក្នុងប្រវត្តិសាស្ត្រចិន បានរហូតធ្លាក់ពីកងចក្រនយោបាយ ដោយរបៀបហ្នឹង។ ឈិន ស៊ីហ័ង ដែលពូកែអក្សរសាស្ត្រ ប៉ិនប្រសប់ខាងប្រើទ័ព មានរបៀបគ្រប់គ្រងអំណាចយ៉ាងអស្ចារ្យប្រហែលជាមិនធ្លាប់គិតទេថានគរឈិនមានថ្ងៃហ្នឹង។

ស្តេចអង្គនេះធ្លាប់ចង្អុលទៅដែនដីដ៏ធំល្វឹងល្វើយហើយនេះអង្គថានគរឈិននឹងរឹងមាំតកូនតចៅរាប់ម៉ឺនជំនានា់ ឬគ្មានទីបញ្ចប់ផង។ ទ្រង់ធ្លាប់ធ្វើឲ្យកក្រើកផែនប្រថពីនេះ តែហេតុការណ៍ដែលទ្រង់មិនគិតដល់បានមកដល់ក្នុងថ្ងៃនេះ។

          លាវប៉ាងស្លៀកសម្លៀកបំពាក់ពីក្រណាត់ធម្មតាៗ តែសមសួននិងស្អាតបាន ក្បាលពាក់មួក “ត្រកូលលាវ” យ៉ាងខ្ពស់ឈរនៅកណ្តាលផ្លូវដោយស្ងៀមស្ងាត់រង់ចាំ។ ទោះបីមិនមាត់កអ្វីតែលើបបូរមាត់គាត់មានបង្កប់នូវស្នាមញញឹម។ អស់ប៉ុន្មានថ្ងៃដែលបោះទ័ពនៅប៉ាសាំងគាត់រមែងសញ្ជឹងគិតក្នុងចិត្តថា “គ្រប់យ៉ាងគឺការពិតមែន ឬអី ?

តើអ្នកជំនាន់ក្រោយនៃឈិន ស៊ីហ័ងដ៏អង់អាចក្លាហានបំផុតលើលោក បែរជាចុះញ៉មរាស្រ្តសាមញ្ញម្នាក់មកពីស្រុកប៉ៃមែន ឬអី ?តើយើងពិតជាមកដល់ស៊ានយ៉ាងមុនគេ ឬ ?”

គាត់ប្រើម្រាមដៃចុចលើសាច់ខ្លួនឯងមានអាការៈឈឺតិចៗ បញ្ជាក់ថាគ្រប់យ៉ាងគឺពិតប្រាកដ។ លាវប៉ាងភ្លេចខ្លួន ងើយមុខឡើងលើ សើចដោយអស់ជំហរ។ មន្ត្រីក្រោមឱវាទគាត់ ក្រលេកមលើមុខគ្នា ឡើងឆ្ងល់ មិនយល់ពីចៅហ្វាយនាយរបស់ពួកគេ មានតែស៊ាវហឺប៉ុណ្ណោះ សើចដែរ ដោយគាត់ជឿថាមានតែគាត់ម្នាក់គាត់ យល់ថាលាវប៉ាងគិតអី។

សម្លេងកង់រទេះលាន់ឮឯនាយ។ គ្រប់គ្នាងាកមុខទៅទិសនោះ ហើយលាន់មាត់៖

                   -ពួកគេមកដល់ហើយ។

គ្រប់គ្នាឃើញស្តេចឈិនអង្គុយលើរទេះដែលគ្មានតែងលំអអូសដោយសេះស ដៃទ្រង់កាន់ត្រាគុជតំណាងអំណាចស្តេច​ ទឹកមុខភ័យព្រួយខ្លះៗដែរ។ ស្តេចឈិនទ្រង់ឃើញបុរសម្នាក់រូបរាងខ្ពស់សង្ហារទឹកមុខស្រស់ថ្លា ពោរពេគដោយជំនឿចិត្តឈរកណ្តាលចំណោមមន្ត្រីនានាមន្រ្តីម្នាក់របស់ស្តេចឈិន ខ្សឹបដាក់ត្រចៀកទ្រង់៖

          -បុរសនោះគឺ ប៉ៃកុង។

ក្រោយពីស្តេចឈិនជូនរាជសារសុំចុះចាញ់ និងប្រគល់ត្រាគុជរួច នោះចៃដន្យប្រវត្តិសាស្រ្តបានឈានចូលយុគសម័យថ្មីមួយ។ បណ្តាចាស់ស្រុកនៃតំបន់គួងតុង សុទ្ធតែសាទរចំពោះលទ្ធផលបែបនេះ។ តាំងពីមុនមកពួកគេបានឮថា ប៉ៃកុងជាកូនកសិករ កងទ័ពរបស់គាត់មិនដែលឆក់ប្លន់ កាប់សម្លាប់ រំលោភបំពានឬសូម្បីធ្វើអ្វីរំខានរាស្រ្តក៏គ្មាន។

ពោលគឺរាស្រ្តទាំងអស់ជឿថាអំណើះតទៅពួកគេប្រាកដជាបានរស់នៅក្នុងសម័យកាលសុខសាន្តត្រាណមួយមិនខាន។

និយាយពីពលរេហ៍របស់លាវប៉ាងវិញ ស្រាប់តែពូកគេគិតក្នុងចិត្តថា ពួកគេនឹងសម្រុកចូលស៊ានយ៉ាង កន្លែងដែលពោរពេញដោយមាសប្រាក់។ ពួកគេនឹងត្រូវបានតែងតាំងសក្តិបុណ្យ ចែកចាយនូវទ្រព្យសម្បត្តិតាមគុណបំណាច់ ហើយរស់នៅក្នុងដីតែមួយសម្បូរសប្បាយ។ គិតយ៉ាងហ្នឹងឯងទើបគ្រប់គ្នាហាក់មិនហត់នឿយ ភ្លេចអស់យុទ្ធមិត្តដែលបានស្លាប់ ឬមិនរវល់ចំពោះអ្នកពិការ របួស។

ប៉ុន្តែក្រុមអ្នកដែលមានចំណេះនិងស្មារតី រឹងមាំគិតថា​កាលមុនស្តេចឈូ ហ៊ុយវង់ប្រកាសបើនរណាចូលស៊ានយ៉ាងបានមុននឹងត្រូវតែងតាំង ជាស្តេចត្រាញ់គួងតុងហើយលោកម្ចាស់ប៉ៃកុងបានដល់មុន ចុះស៊ាងអ៊ីដែលកាន់ទ័ព 10ម៉ឺននាក់មកតាមក្រោយសុខចិត្តឬអត់? ឬមួយឆាកប្រយុទ្ធស៊ីសាច់ហុតឈាមមួយ ហៀបនឹងមកដល់ហើយ?

សូមរង់ចាំអាន វគ្គ5 ពិធីជប់លៀង ហុងមិន

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1755
2202
4537699