jaukjeybanner

ទាក់ទាញអារម្មណ៏ដោយកម្រាលបុប្ផាស្អាតដូចគំនូរ

ផ្កាសាគូរ៉ា ផ្កាឈូករ័ត្ន ផ្កាទូលីប ផ្កាឡាវ៉ែនដី ផ្តើមរីកយ៉ាងស្រស់ស្អាត  ធ្វើឲ្យគ្រប់គ្នាដែលបានឃើញ សុទ្ធតែភ្ញាក់ផ្អើល។

1.ផ្កាសាគូរ៉ា នៅក្រុងបោន អាល្លឺម៉ង់

មហោស្របផ្កាសាតូរ៉ា របស់ជប៉ុនបានសាយភាយទៅអឺរ៉ុបជាច្រើនឆ្នាំមកហើយ។ ដល់រដូវផ្ការីក មនុស្សម្នា ក្នុងទីក្រុងទទួលអារម្មណ៏ រីករាយគ្រៃលែង។ នៅក្រុង Bonn ផ្កាសាគូរ៉ាដែលគេ ដាំតាមបណ្តាយផ្លូវបានរីកស្រស់បង្កើតបាន សួនផ្ការមួយ ដ៏ទាក់ទាញអារម្មណ៏។

មិនត្រឹមតែពួកទេសចរណ៏ សូម្បីតែប្រជាជនមូលដ្ឋាន ក៏ចូលចិត្តដើរនៅ បរិវេណបុរាណមួយ នេះរបស់ទីក្រុងនេះ ដើម្បីគយគន់ ភាពស្រស់ស្អាតដ៏អស្ចារ្យនៃផ្កា សាគូរ៉ា។

2.ផ្កាឈូករ័ត្ន នៅជ្រលង Columbia សហរដ្ឋអាមេរិក

ជ្រលងភ្នំនេះ មានប្រវែង ១៣០km ​ស្របតាមច្រាំងទន្លេ Columbia ហើយគ្របដណ្តប់ដោយ ផ្កាឈូករ័ត្នដ៏ល្អឯក។ ការប្តូរផ្លាសរដូវ ធ្វើឲ្យទីនេះ ហាក់ដូចត្រូវបានគេប្តូរកំរាល បង្កើតបានភាព ទាក់ទាញយ៉ាង ចម្លែកដល់អ្នកផង ក៏មិនដឹង។

ក្នុងរដូវផ្ការីក ផ្កាឈូករ័ត្ន រាប់មឺន រាប់សែន បង្អួតសម្រស់បង្កើត បានមហារ កម្រលព្រំ ផ្កាដ៏គួរឲ្យគយគន់។

3.ផ្កាទូលីប នៅហូល្លង់

ហូល្លង់ជាស្រុក កំណើតនៃ ផ្កាទូលីប គ្រប់ដំបូរ។ នៅរដូវផ្ការីក ប្រទេសនេះគ្រប់ ដណ្តប់ដោយ ផ្កាទូលីប ដ៏ឆើតឆាយ ចម្រុះពណ៌។ ផ្កាទូលីប នៅប្រទេសហូល្លង់ មិនមែនមានតែក្នុងសួន ឧទ្យាន តែហាក់ដូចជាគ្របដណ្តប់លើដី គ្រប់កន្លែង នាំឲ្យស្រុកនេះ ស្អាតស្រស់ក្នុង ពីរលើលោក។

ផ្កាផ្តើមរីក និងស្រស់បំព្រងបំផុត គឺក្នុងខែមេសា ពាលគឺក្រោយពី រដូវរងាបានបញ្ចប់នៅចុងខែមិនា។

4.ផ្កាចម្រុះក្នុងឧទ្យាន Hitachi និង Hitachinaka នៅជប៉ុន

ឧទ្យាននេះសំបូរ ភ្ញៀវនៅគ្រប់រដូវ នៃឆ្នាំនិមួយៗ។ ទីនេះមានផ្កាទូលីប ផ្កាNarcissus ប្រជែងគ្នារីក គ្របដណ្តប់ ពេញផ្ទៃដីដ៏ធំ។ ឧទ្យាន Hitachi seaside ជារមណីដ្ឋាន ដ៏ស្រស់ស្អាត មួយ សម្រាប់អ្នកទេសចរណ៏ ពិសេស អ្នកជិះកង់ ឬអ្នកអាចធ្វើជាកន្លែង ទទួលទានអាហារ នៃពីធី មង្គល់ការ។

មិនមែន មានតែផ្កា ២,៣ ប្រភេទនេះនោះទេ សម្បូរផ្ការហូតរាប់ឈ្មោះស្ទើរមិនអស់ ធ្វើឲ្យទីនេះ មានផ្ការីក គ្រ​ប់រដូវ។

5.តំបន់ Palouse រដ្ឋ Washington សហរដ្ឋអាមេរិក

មានការលើកលែងមួយ នៅក្នុងបញ្ចីនេះ គឺមិនមែន សួនផ្កា តែជាវាលស្រូវសាឡី នៅតំបន់ Palouse សហរដ្ឋអាមេរិក។ វាលស្រែនេះ ស្រស់ស្អាត ចម្រុះពណ៌មិនចាញ់ឧទ្យាន Tuscani នៅអ៊ីតាលី នោះទេ។

តំបន់នេះកាន់តែពេញនិយម សម្រាប់ក្រុមអ្នកថតរូបអាជីព ត្បិតវា បានប្តូរពណ៌រហូត ពីមួយម៉ោង ទៅមួយម៉ោងទៀត។

6.ភូមិ Hwasun ប្រទេសកូរ៉េខាងត្បូង

ទេសភាព បឹង Serang Je​ ស្អាតដល់ថ្នាក់អ្នកមើល ឈ្លក់វង្វេង ជាមួយផ្កា ព្រៃគ្រប់ពណ៌ ដុះបញ្រៀតគ្នា ឆ្លុះស្រមោល ទៅផ្ទៃទឹក ថ្លាឆ្វង់ដូចកញ្ចក់។

ក្រៅពីនេះគេបាន ដាំតែជាចំការ ធំៗតាមកូនភ្នំ តូចៗ ធ្វើឲ្យអ្នកទេសចរណ៏បានមក ដល់ទីនេះម្តងហើយ ចង់មកសាជាថ្មីទៀត។

7.ផ្កាឡាវែនដឺនៅ Prorence បានរាំង

Provence គឺតំបន់មួយ ក្នុងចំណោម រមណីដ្ឋាន ដ៏ទាក់ទាញអ្នកទេសចរណ៏ របស់បារាំង ដែលគ្របដណ្តប់ ដោយផ្កាឡាវ៉ែនដឺ ស្អាតដ៏ទាក់ទាញ។

គេនាំគ្នាសរសើរថា ភាពស្រស់ស្អាតនៃផ្កាឡាវ៉ែនដឺ បង្ហាញពីភាពល្អបរិសុទ្ធ និងសំបូរសប្បាយ ដែនដីប្រទេស បារាំង។

អ្នកទេសចរណ៏និយម មកលេងនៅ Provence នៅរដូវរំហើយដែលជារដូវ ផ្កាឡាវ៉ែនដឺរីក តែបើមករដូវរងា ក៏មិនអន់ដែរ ទេសភាពនៅទីនេះ។

8.Castelluccio,Umbria ប្រទេសអ៊ីតាលី

កម្រាលព្រំផ្កាមួយកន្លែងទៀត នៅភាគកណ្តាល ប្រទេសអ៊ីតាលី​ គឺនៅជួរភ្នំ Appennini ដ៏ឆើតស្រស់ដែលជាកន្លែង ជិះក្តាររំអិលលើទឹកកក (ព្រិល) ដ៏ពេញនិយម ដែលអាចមកពី កម្រាលផ្កាហ្នឹងផងក៏ថាបាន។

នៅរដូវផ្ការីក តំបន់ Castelluccio ទាំងមូល ហាក់ត្រូវបានគ្របពីលើ ដោយកម្រាលព្រំផ្កា។

9.ផ្កាសាគូរ៉ា នៅជប៉ុន

មហោស្របផ្កា សាគូរ៉ា នៅជប៉ុន ប្រារព្ធ ពីចុងខែមិនា ដល់ដាច់ខែឧសភា។ ផ្កាសាគូរ៉ា នៅទីនេះ ផ្តើមរីកពីត្បូងទៅជើង។

មនុស្សម្នា រមែង​ប្រារព្ធ កម្មវិធីនានា តាំងពីជប់លៀង ខួបកំណើត រហូតដល់ មង្គលការ ក្រោមម្លប់ដ៏ស្អាតនៃផ្កាសាគូរ៉ាអស់នេះ។

10.ផ្កាទូលីប នៅជ្រលង Skagit របស់អាមេរិក

អ្នកទេសចរណ៏រាប់ពាន់អ្នក បានមកកាន់ជ្រលង Skagit នៅពេលរដូវផ្ការីក មកដល់ ដើម្បីមើលផ្ទាល់ភ្នែកសម្រស់ ផ្កាទូលីប នៅក្រៅដែនដី ហូល្លង់។

វាស្ថិតនៅតំបន់ភ្នំ Baker និងហាក់ដូចជាត្រូវបានគេកាត់ចេញពីផ្ទាំងគំនូតអញ្ចិង៕

ប្រភព Vnexpress

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1092
2217
4574484