jaukjeybanner

ក្មេងតូចអាយុ២ឆ្នាំម្នាក់ជាប់ក្នុងម៉ាស៊ីនបោកខោអាវ

ចិន៖ ក្មេងតូចអាយុ២ឆ្នាំម្នាក់បានចូលម៉ាស៊ីនបោកខោអាវ ហើយជាប់រើខ្លួនមិនរួច នៅក្នុងម៉ាស៊ីនបោកខោអាវនោះ ទាល់តែក្រុមពន្លត់អគ្គីភ័យមកជួយសង្គ្រោះទើបអាច រំដោះក្មេងតូចនោះបាន។ ហេតុការណ៍នេះបានកើតឡើង នៅក្នុងទីក្រុង Nanjing ខេត្ត Jiangsu ប្រទេសចិន ហើយមូល ហេតុធ្វើអោយក្មេងតូចនោះជាប់ក្នុងម៉ាស៊ីនបោកខោអាវ គឺបណ្តាលមកពីក្មេងតូចនោះចូលក្នុងម៉ាស៊ីននោះដើម្បី យករបស់លេង ហើយជើង របស់គេក៏បានជាប់ប្រលោះ ក្នុងម៉ាស៊ីននោះតែម្តង។ ឪពុកម្តាយក្មេងប្រុសរងគ្រោះបាន ទូរស័ព្ទហៅជំនួយ ហើយពេលក្រុមពន្លត់អគ្គីភ័យមកដល់ ពួកគេបានសំរេចកាត់ម៉ាស៊ីន បោកខោអាវនោះ ដើម្បីសង្គ្រោះក្មេងតូច។ ក្រោយពីចំណាយពេលប្រមាណ៣០នាទី កាត់បំណែកម៉ាស៊ីនបោកខោអាវនោះ ទើបក្មេងតូចអាយុ២ឆ្នាំត្រូវបានជួយសង្គ្រោះចេញ ពីម៉ាស៊ីន។ នេះជាមេរៀនមួយសំរាប់ឪពុកម្តាយគ្រប់រូប ដែលធ្វេសប្រហែសក្នុងការមើល ថែកូន។

ថ្ងៃនេះ
ម្សិលមិញ
សរុប
1709
2202
4537653